បណ្ណាល័យ
មេរៀនទី ៦២ ៖ យ៉ូហាន ៣


មេរៀន​ទី ៦២

យ៉ូហាន ៣

សេចក្ដីផ្ដើម

នា​រាត្រី​មួយ​ពួក​ផារិស៊ី​ម្នាក់​ឈ្មោះ នីកូដេម ​បាន​មក​ឯ​ព្រះយេស៊ូវ ហើយ​បាន​សន្ទនា​​ជាមួយនឹង​ទ្រង់ ។ ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​ថា មនុស្ស​ទាំងអស់​ត្រូវតែ​កើត​ជា​ថ្មី ​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​បាន ។ ក្រោយមក ​យ៉ូហាន បាទីស្ទ បាន​ពន្យល់​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា តួនាទី​របស់​លោក​គឺ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះយេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៣:១-២១

ព្រះយេស៊ូវ​បង្រៀន​នីកូដេម​ពី​សេចក្តីពិត​ខាង​វិញ្ញាណ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ​នៅ​ថ្ងៃ​ណា​មួយ កាល​ពួកគេ​កំពុង​ពិភាក្សា​អំពី​សាសនា​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន នោះ​មាន​ម្នាក់​និយាយ​ថា « ដរាប​ណា​ខ្ញុំ​ជា​មនុស្ស​ល្អ នោះ​ខ្ញុំ​អាច​ទៅ​នគរ​ស្ថានសួគ៌ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ ដែល​ពួកគេ​នឹង​ឆ្លើយ​តប​ទៅ​មិត្ត​ម្នាក់​នេះ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មើល​នៅ​ក្នុង​យ៉ូហាន ៣​រក​មើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ ។

សូម​ពន្យល់​ថា នៅជិត​ការចាប់ផ្តើម​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​រំលង ។ មនុស្ស​ជាច្រើន​នៅក្នុង​ក្រុង​យេរូសាឡិម​បាន​ជឿ​លើ​ព្រះយេស៊ូវ បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​សម្តែង ( សូមមើល យ៉ូហាន ២:២៣–២៥) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៣:១-២ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែលបាន​កើតឡើង ខណៈ​ដែល​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ក្រុង​យេរូសាឡិម ។

  • តើ​ព្រះយេស៊ូវ​បាន​យាង​ទៅ​ជួប​នរណា ?

សូម​ពន្យល់​ថា​ក្នុងនាមជា « ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ » (​យ៉ូហាន ៣:១) នីកូដេម ជា​សមាជិក​ម្នាក់​នៃ​ពួក​សានហេឌ្រីន ។ ពួក​សាសន៍ហេឌ្រីន​គឺ​ជា​ក្រុមប្រឹក្សា​ភិបាល ​ដែល​បាន​បង្កើត​ឡើង​ដោយ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី ដែល​ដឹកនាំ​កិច្ចការ​រដ្ឋការ និង សាសនា​នៃ​ពួក​ប្រជាជន​សាសន៍​យូដា ។

រូបភាព
នីកូដេម និង​ព្រះយេស៊ូវ

នីកូដេម ទៅ​ជួប​នឹង​ព្រះយេស៊ូវ

  • ហេតុអ្វី​អ្នក​គិត​ថា​ នីកូដេម​មក​ជួប​ព្រះយេស៊ូវ​នៅ​យប់​នោះ ?

  • យោង​តាម ខ​ទី ២តើ​នីកូដេម​បាន​ទទូល​ស្គាល់​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ពន្យល់​ថា ​ការទទួល​ស្គាល់​របស់​នីកូដេម​ថា​ព្រះយេស៊ូវ​គឺ​ជា « ​គ្រូ​មក​ពី​ព្រះ​ពិត » (ខ​ទី ២) ជា​ចំណុច​មួយដែល​លោក​ចង់​រៀន​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៣:៣-៥​ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​នីកូដេម ។

  • យោង​តាម ខទី ៣តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វីខ្លះ​ដល់​នីកូដេម ?

  • តើ​នីកូដេម​បាន​គិត​ថា ​ព្រះអង្គសង្គ្រោះ​ចង់​មាន​បន្ទូល​យ៉ាងដូចម្តេច​ទាក់ទង​នឹងការ « កើត​ជា​ថ្មី » (ខ​ទី ៣) នោះ ?

សូម​ពន្យល់​ថា ដើម្បីបានកើត​ជា​ថ្មី​គឺ​ « ដើម្បីមាន​ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ ដើម្បី ​[ គាត់ ]​ពុំ​មាន​បំណង​ប្រាថ្នា​ធ្វើ​អាក្រក់​ទៀត​ឡើយ ប៉ុន្ដែ​មាន​បំណង​ស្វែងរក​ការណ៍​នៃ​ព្រះ​វិញ ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កើត​ម្ដង​ទៀត កើត​ពី​ព្រះ » scriptures.lds.orgសូមមើល​ផងដែរ ម៉ូសាយ ៥:២, អាលម៉ា ៥: ១៤-​១៥ ​, ម៉ូសេ ៦:៥៩) ។

  • យោង​តាម ខ​ទី ៥តើ​រឿង​ពីរ​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​ដែល​​ចាំបាច់​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ជាអ្វី ? តើ​អ្នក​គិត​ថា​ការ « កើត​អំពីទឹក ហើយ​អំពី​ព្រះវិញ្ញាណ » មាន​ន័យ​ដូចម្ដេច ?

  • តើ​អ្នក​នឹង​សង្ខេប​អ្វីដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​ អំពី​រឿង​ដែល​ចាំបាច់​សម្រាប់​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ការ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​ដោយ​របៀប​ណា ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ ការ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​គឺ​ចាំបាច់​ចំពោះ​​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ការ​ទទួល​ភាព​តម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ) ។

សូម​រំឭក​សិស្ស​ពី​សាច់​រឿង​នេះ​ជាមួយ​នឹង​មិត្តភក្ដិ ។ សូម​បំបែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ពី​ដៃគូ​នីមួយៗ​ ឲ្យ​សម្តែងជា​មិត្ត​ដែល​គិត​ថា​រឿង​ដែល​ចាំបាច់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះគឺ ត្រូវ​​ធ្វើ​ជា​មនុស្ស​ល្អម្នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុមនីមួយៗ​ ឲ្យ​ហាត់​បញ្ជាក់ដោះស្រាយ​ការ​យល់​ខុស​ឆ្គង​នោះ​ដោយ​ប្រើ យ៉ូហាន ៣:៥ ។

សូម​សង្ខេប យ៉ូហាន ៣:៦–១២ ដោយ​ពន្យល់​ថា នីកូដេម​បាន​ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​អ្វីទៅ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​អាច​កើត​ជា​ថ្មី​បាន ។ ព្រះយេស៊ូវ​បាន​តប​ដោយ​ចោទសួរ​ថា តើ​នីកូដេម​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ និង​ជា​គ្រូបង្រៀន​សាសនា​ម្នាក់​យ៉ាង​ដូចម្តេច​បាន​ទៅ បើ​មិន​ដឹង​ថា​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណពិតជាចាំបាច់ និង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​កើត​មាន​ការ​កើត​ជាថ្មី​ខាងវិញ្ញាណ​ផង​នោះ ។

នៅ​ក្នុង យ៉ូហាន ៣:១៣–២១ យើង​អាន​ថា ព្រះអង្គសង្គ្រោះ​បាន​​ពន្យល់​ដល់​នីកូដេម​ ពី​របៀប​ដែល​មនុស្ស​អាច​កើត​ជា​ថ្មី​បាន ។ សូម​អញ្ជើញឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ នៅក្នុង យ៉ូហាន ៣:១៣-១៥ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​នីកូដេម ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អ្វីខ្លះ​ អំពី​ព្រះអង្គ​ទ្រង់​​នៅ​ក្នុងយ៉ូហាន ៣:១៣ ? ( ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​យាង​ចុះ​មក​ពី​ស្ថាន​សួគ៌ ) ។

រូបភាព
ម៉ូសេ និង សត្វ​ពស់​លង្ហិន

សូម​ដាក់​បង្ហាញ​រូបភាព ម៉ូសេ និង​សត្វ​ពស់​លង្ហិនGospel Art Book [ ឆ្នាំ​២០០៩] ល.រ. ១៦សូម​មើល​ផងដែរ LDS.org ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ពន្យល់​ដំណើរ​រឿង​ចេញពី​បទគម្ពីរ​ដែលមាននៅក្នុង​រូបភាព​នេះ ។ ប្រសិន​បើ​ចាំ​បាច់ សូម​ពន្យល់​ថា នៅ​សម័យ​ម៉ូសេ ព្រះអម្ចាស់​បាន​បញ្ជូន​ពស់​ពិស​ដោយ​សារ​តែ​ពួក​សាសន៍​អ៊ីស្រាអែល​ធ្វើអំពើ​បាប​ទាស់​នឹង​ព្រះ ។ ពួក​សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​ពិស​ នៅពេល​សត្វ​ពស់​បាន​ចឹក​ពួកគេ ។ ព្រះអម្ចាស់​បាន​ដឹកនាំ​ម៉ូសេ​ ឲ្យ​ដាក់​រូបពស់​ស្ពាន់​មួយ​លើ​បង្គោល​ដោយ​សន្យា​ថា សាសន៍​អ៊ីស្រាអែល​ណា​ម្នាក់​ ដែល​មើល​រូប​ពស់​នៅ​លើ​បង្គោល​នោះ​នឹង​បាន​ជា​សះស្បើយ ។ ( សូមមើល ជនគណនា ២១:៤–៩) ។

  • យោង​តាម យ៉ូហាន ៣:១៤តើ​ព្រះយេស៊ូវ​បានមាន​បន្ទូល​ថា​សត្វ​ពស់​ស្ពាន់​នោះ​តំណាង​ឲ្យ​អ្វី​ទៅ ?

រូបភាព
ការឆ្កាង

សូម​ដាក់​បង្ហាញ​រូបភាព ការ​ឆ្កាង ( [ ឆ្នាំ ២០០៩ ] ល.រ. ៥៧, សូម​មើល​ផង​ដែរ LDS.org) ។

  • យោង​តាម ខ​ទី ១៥តើ​ពរជ័យ​អ្វីទៅ​ ដែល​កើត​មាន​ចំពោះ​ជន​ដែល​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ ?

  • តើ​យើង​អាច​រៀន​គោលលទ្ធិ​អ្វី​ខ្លះ ​ចេញ​ពី​ខគម្ពីរ​ទាំងនេះ អំពីដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗគ្នា ប៉ុន្តែចូរ​ប្រាកដ​ថា​ត្រូវ​គូស​បញ្ជាក់​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ៖ មនុស្សលោក​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៣:១៦-១៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​គោលលទ្ធិ​​ដែល​យើង​អាច​រៀន​អំពី​ព្រះវរបិតា​សួគ៌ ។

  • តើ​ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​ធ្វើ​អ្វី ?

  • តើ​យើង​អាច​រៀន​គោលលទ្ធិ​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ​អំពី​ព្រះវរបិតា​សួគ៌ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗគ្នា ដើម្បី​បង្ហាញ​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ ព្រះវរបិតាសួគ៌​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​​ទ្រង់​តែ​មួយ ឲ្យ​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​ពួកគេ ។ សូម​បន្ថែម​គោលលទ្ធិ​នេះ​ទៅលើ​គោលលទ្ធិ​ដែល​មាន​នៅលើ​ក្ដារខៀន ) ។

  • តើ​ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​មក​កាន់​ផែនដី​ដើម្បី​បង្ហាញ​​ពី​សេចក្កី​ស្រឡាញ់​របស់​ទ្រង់​ ចំពោះ​យើង​ម្នាក់ៗ​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ថា តើ​ការ​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​ពួកគេ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​ដែរ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« គ្មាន​ភស្តុតាង​ណា​មួយ​ប្រសើរ​ជាង​ព្រះចេស្តា និង ភាព​ឥតខ្ចោះដ៏ពុំអាច​ប្រៀបផ្ទឹមនៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាងជាង​ការប្រកាស​ដោយ​សាវក​យ៉ូហាន​ឡើយ [ នៅ​ក្នុង យ៉ូហាន ៣:១៦ ] ។ … សូម​គិត​មើលចុះ ថា​តើព្រះវរបិតាសួគ៌​របស់​យើង​​ឈឺចាប់​ក្នុង​ព្រះទ័យខ្លាំង​ប៉ុណ្ណា​ ដែល​​បាន​បញ្ជូន​បុត្រា​តែ​មួយ​របស់​ទ្រង់​ឲ្យ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ ​ដែល​ពុំ​អាច​យល់​បាន សម្រាប់​អំពើ​បាប​របស់​យើង​នោះ ។ នោះ​គឺ​ជាភស្តុតាង​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួក​យើង​ម្នាក់ៗ ! » (« Love and Law » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា ដោយដឹង​ថា​ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក​យ៉ាង​ខ្លាំង រហូត​ដល់​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ​ឲ្យ​រងទុក្ខ ហើយ​សុគត់​សម្រាប់​​អ្នកនោះ ?

  • យោងតាម យ៉ូហាន ៣:១៦–១៧តើ​យើង​អាច​ទទួល​បាន​ការ​សង្គ្រោះ​តាមរយៈ​ដង្វាយធួន​ដោយ​របៀប​ណា ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដែល​រួម​បញ្ចូល​ទាំង​ការ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ព្រមទាំង​គោរព​តាម​ព្រះបន្ទូល​របស់​ទ្រង់ នោះ​យើង​អាច​មាន​ជីវិត​អស់​កល្ប​ជានិច្ច តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។

សូម​អញ្ជើ្​សិស្ស​ឲ្យ​រំឭក​សេចក្ដីពិត​ដែលល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​នីកូដេម​ ដែល​មាន​នៅ​លើ​ក្ដារខៀន​ឡើង​វិញ ។

  • តើ​សេចក្ដីពិត​ទាំងនេះ​ជាប់​ទាក់ទងគ្នា​យ៉ាង​ដូចម្ដេច ?

  • តើ​វិធី​មួយ​ចំនួន​ដែលយើង​អាច​បង្ហាញ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អ្វីខ្លះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​បង្ហាញ​ជំនឿ​របស់​យើង​លើព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ប្រែចិត្ត ហើយ​ដើរ​តាម​ទ្រង់ នោះ​យើងអាច​បាន​ការ​សង្គ្រោះ ហើយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តាមរយៈ​ដង្វាយធួន ។

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ខ្ញុំ​នឹង​បង្ហាញ​សេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ…​ ចូរ​សុំ​សិស្ស​ឲ្យ​បញ្ចប់​ឃ្លា​នេះ​ នៅ​ក្នុង​​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់​ ឬសៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេដោយ​ការសរសេរ​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ ដើម្បី​បង្ហាញ​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។

យ៉ូហាន ៣:២២-៣៦

យ៉ូហាន បាទីស្ទ​ បង្រៀន​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ

ចូរ​ដាក់​បង្ហាញ​ធុង​ថ្លា​មួយ​ដែល​មាន​ទឹក​ពេញ ។ ចូរ​ដាក់​លាក់​មួយ ឬ​ពីរ​តំណក់​ទៅ​ក្នុង​ទឹក​នោះ ។

  • តើ​ពណ៌នោះ​អាច​ប្រៀប​បាន​នឹង​ឥទ្ធិពល​របស់​យើង​ទៅ​លើ​មនុស្ស​ដទៃទៀត​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូចខាង​ក្រោម​ដោយ​ប្រធាន ដេវីឌ អូ មិកឃេ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុ​ង​ថ្នាក់​ស្ដាប់​រក​នូវ​អ្វី​ ដែល​យើង​អាច​រៀន​អំពី​ឥទ្ធិពល​របស់​យើង​នៅ​ក្នុង​ជិវិត​របស់​អ្នក​ដទៃ ។

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

« មនុស្ស​គ្រប់​រូប​ដែល​រស់ នៅ​ក្នុង​ពិភពលោក​នេះ​មាន​នូវ​ឥទ្ធិពល​មួយ មិន​ថា​វា​ជា​ឥទ្ធិពល​ល្អ ឬ អាក្រក់​នោះ​ទេ (Teachings of Presidents of the Church: David O. McKay [ ឆ្នាំ ២០០៣ ]ទំព័រ ២២៧) ។

« ផល​ប៉ះពាល់​នៃ​ពាក្យ​សម្តី និង ទង្វើ​របស់​យើង​គឺ​ធំធេង​ណាស់​នៅ​លើ​ពិភព​លោក​នេះ ។ រៀងរាល់​វិនាទី​​នៃ​ជីវិត ​អ្នក​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​កម្រិត​មួយ​នៃ​ជីវិត​មនុស្ស​ទូទាំង​ពិភពលោក » (Teachings: David O. McKayទំព័រ ២២៧) ។

ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​គោលការណ៍​មួយ​នៅ​ក្នុង យ៉ូហាន ៣:២២–៣៦​ ដែល​បង្រៀន​​យើង​ពី​របៀប​ ដែល​យើងអាច​ជះឥទ្ធិពល​ល្អ​ដល់​មនុស្ស​ដទៃ​ទៀត ។

សូម​សង្ខេប យ៉ូហាន ៣:២២–២៦ ដោយ​ពន្យល់​ថា ពួក​សិស្ស​មួយ​ចំនួន​របស់​យ៉ូហាន បាទីស្ទ​ មាន​កង្វល់​ដោយសារ​ប្រជាជន​បាន​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ជាជាង​​ដើរ​តាម ​យ៉ូហាន បាទីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៣:២៧-៣០​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី ដែល​យ៉ូហាន បាទីស្ទ ​បាន​យល់​អំពី​តួនាទី​របស់​ខ្លួន​ដែល​ទាក់​ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​យ៉ូហាន បាទីស្ទ​ ចង់​ឲ្យ​ពួក​សិស្ស​របស់​គាត់​យល់​អ្វីខ្លះ​អំពី​តួនាទី​របស់​ខ្លួន ? ( គាត់​បាន​ត្រូវ​បញ្ជូន​មក​ពី​មុន​ព្រះយេស៊ូវ​គ្រីស្ទ​ ដើម្បី​រៀបចំ​មនុស្ស​សម្រាប់​ទ្រង់ ) ។

  • តើ​វិធី​រៀបរាប់​ភាព​ស្រដៀង​គ្នា​អ្វីទៅ​ដែល​យ៉ូហាន បាទីស្ទ ​បាន​ប្រើ​(ខ​ទី ២៩) ?

សូម​ពន្យល់​ថា កូនកម្លោះ​តំណាង​ឲ្យ​ព្រះយេស៊ូវ ហើយ​កូន​ក្រមុំ​អាច​តំណាង​ឲ្យ​អស់​អ្នក​ដែល​មក​ឯ​ព្រះគ្រីស្ទ ហើយ​មិត្តភក្តិ​របស់​កូន​កម្លោះ​តំណាង​ឲ្យ​យ៉ូហាន បាទីស្ទ ។

  • តើ​អ្នក​គិត​ថា​យ៉ូហាន បាទីស្ទ​ ចង់​មាន​ន័យ​ដូចម្តេច កាល​គាត់​ថ្លែង​ថា « ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ » (ខ​ទី ៣០) ? តើ​ការណ៍​នេះ​បង្ហាញ​អ្វីខ្លះ​ អំពី​បុគ្គលិក​លក្ខណៈ​របស់​យ៉ូហាន បាទីស្ទ ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​អ្វីខ្លះ​ ដែល យ៉ូហាន បាទីស្ទ ​មិន​អាច​ធ្វើបាន​សម្រាប់ប្រជាជន​ ?

  • តើ​យើងអាច​រៀន​អ្វី​ខ្លះ​ចេញ​ពី​គំរូ​របស់​យ៉ូហាន បាទីស្ទ​ អំពី​អ្វីដែល​យើងអាច​ធ្វើ​ដើម្បី​ជះឥទ្ធិពល​ល្អ​ដល់​មនុស្ស​ដទៃ ? ( សិស្ស​អាច​បង្ហាញ​នូវ​សេចក្ដីពិត​ខុសៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា វា​បញ្ជាក់​យ៉ាង​ច្បាស់​​ថា យើង​អាច​ជះ​ឥទ្ធិពល​ល្អ​ដោយ​ដឹកនាំ​ពួកគេ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ) ។

  • ហេតុអ្វី​ការប្រើ​ឥទ្ធិពល​របស់​យើង​ ដើម្បី​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ទៅ​ឯ​ព្រះគ្រីស្ទ​វា​សំខាន់ ?

  • តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ម្នាក់​ដឹកនាំ​មនុស្ស​ដទៃទៀត​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ណា​ដែរ ?

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ ដែល​ពួកគេ​អាច​ដឹកនាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ធ្វើ​កិច្ចការ​នោះ ។

សូម​សង្ខេប យ៉ូហាន ៣:៣១–៣៦យ៉ូហាន បាទីស្ទ បាន​ប្រកាស​ថា​ព្រះយេស៊ូវ​បាន​បញ្ជូន​ពី​ព្រះ ហើយ​ថា​អស់​អ្នកណា​ដែល​ជឿ​លើ​ទ្រង់​អាច​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ៣:៥

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ យ៉ូហាន ៣:៥សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​តួអក្សរ​ដំបូង​នៃ​ពាក្យ​នៅ​ក្នុង​ខគម្ពីរ​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ហាត់​និយាយខគម្ពីរ​នេះ​ឮៗ ដោយ​ប្រើ​តួអក្សរ​ដំបូង ហើយ​មើល​ខគម្ពីរ​នោះ​ប្រសិន​បើ​ចាំបាច់ ។ នៅ​ពេល​សិស្ស​អាច​និយាយ​ខគម្ពីរ​នោះ​ទាំង​ស្រុង​ ដោយ​ប្រើ​តួអក្សរ​ដំបូង សូម​អញ្ជើញ​ពួកគេ​ឲ្យ​ហាត់​សូត្រ​ខគម្ពីរ​នោះ​ដោយ​ការ​ចងចាំ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ហាត់​ប្រើ​ខគម្ពីរ​នេះ​នៅ​ដើម ឬ​ចុង​បញ្ចប់​ថ្នាក់​សម្រាប់​រយៈពេល​ពីរ​បី​ថ្ងៃ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៣:៣។ ការ​កើត​ជាថ្មី

ដូចជា​នីកូដេម​ដែរ មនុស្ស​មួយ​ចំនួន​ប្រហែលជា​ងឿង​ឆ្ងល់​ថា ពួកគេ​អាច​កើត​ជា​ថ្មី​តាម​របៀប​ណា ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖ « បន្ថែម​ពី​លើ​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យជ្រមុជទឹក និង​ការ​ដាក់ដៃ​លើ​ក្បាល មនុស្ស​​ម្នាក់​ត្រូវ​តែ​មាន​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » (« Born of God » Ensign ខែ ​កក្កដា ឆ្នាំ​ ១៩៨៩ ទំព័រ ២–៤ ) ។ ហេតុដូច្នេះ​ហើយ ការ​កើត​ជា​ថ្មី​តម្រូវ​ឲ្យ​មាន​លើស​ពី​ការ​គ្រាន់តែ​បាន​ជ្រមុជទឹក ហើយ​បាន​បញ្ជាក់​ទៅ​ទៀត ។ ដើម្បី​កើត​ជា​ថ្មី​បាន មនុស្ស​ម្នាក់​ត្រូវ​រស់​នៅ​តាម​របៀប​មួយ​ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ផ្លាស់​ប្ដូរ​ដួងចិត្ត​បាន ។

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« យើង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការកើត​ជាថ្មី​ម្ដងទៀត​តាមរយៈ​ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង និង ការជ្រមុជ​ទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប​ ដោយ​អ្នកដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ។ …

« ការពន្លិច​ទាំងស្រុង និង ការជោគជាំ​ដោយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​ជំហាន​ដ៏​សំខាន់​នៅក្នុង​ដំណើរការ​នៃ​ការកើត​ជាថ្មី » («Ye Must Be Born Again» EnsignLiahona ខែ ​ឧសភា ឆ្នាំ ​២០០៧ ទំព័រ ២១) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​ពន្យល់​ថា ការ​កើត​ជាថ្មី​គឺជា​ដំណើរ​ការ​មួយ​ដែល​ត្រូវការ​ពេល​វេលា ៖

« អ្នក​អាច​សួរ​ថា ហេតុអ្វី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​កើត​ឡើង​លឿន​ជាង​នេះ​ចំពោះ​ខ្ញុំ ? … សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​ទាំងឡាយ​គឺ​ភាគច្រើន​កើតឡើង​បន្តិច​ម្ដងៗ ហើយ​កើតឡើង​ច្រើន​ដង ។ ការកើត​ម្ដង​ទៀត គឺ​ពុំ​ដូច​ជា​ការកើត​ខាង​រូបកាយ​ទេ វា​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់ ។

« ក្នុង​ពេល​ដូច​គ្នា​នោះដែរ ចូរ​យើង​កុំ​ខំប្រឹងដោះសារ​ខ្លួន​យើង​នៅក្នុង​ការប្រឹង​ប្រែង​ធម្មតាៗ​ឡើយ ។ ចូរ​យើង​កុំ​រីករាយ​នឹង​ការមានចិត្ត​ខ្លះ​នឹង​ធ្វើ​អាក្រក់​ឡើយ ។ ចូរ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម​ជា​រៀងរាល់​សប្ដាហ៍ ហើយ​បន្ត​ប្រើប្រាស់​ព្រះវិញ្ញាណ​​បរិសុទ្ធ ដើម្បី​រក​ឲ្យ​ឃើញ ហើយ​ដក​ចេញ​នូវ​សំណល់​ចុងក្រោយ​នៃ​ភាពមិន​បរិសុទ្ធ​ដែល​នៅក្នុង​ខ្លួន​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​អ្នក​បន្ត​នៅក្នុង​ផ្លូវ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ នោះ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ដក​យកចេញ​នូវ​អំពើបាប​របស់​អ្នក និង​ស្នាម​ប្រឡាក់​នៃ​អំពើបាប​ទាំងនោះ​នៅក្នុងខ្លួន​អ្នក ការល្បួង​នឹង​បាត់បង់​ភាពទាក់ទាញ​របស់​វា ហើយ​តាមរយៈ​ព្រះគ្រីស្ទ អ្នក​នឹង​ក្លាយ​ជា​បរិសុទ្ធ ដូចជា​ទ្រង់ និង​ព្រះវរបិតា​របស់​យើង​ដែល​បរិសុទ្ធ » ( « Born Again »​ EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ ) ។

យ៉ូហាន ៣:៥ ។ យើង​ត្រូវការ​ពិធី​បរិសុទ្ធ​ដើម្បី​ទទួល​បាន​សេចក្ដីសង្គ្រោះ

ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង យ៉ូហាន ៣:៥ បញ្ជាក់​ថា ពិធីបរិសុទ្ធ​គឺជា​កិច្ចការ​ដ៏ចាំបាច់​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ ។ ដូចដែល​ព្យាការី ​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ការកើត​ជា​ថ្មី​កើត​មក​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ តាមរយៈ​ពិធីបរិសុទ្ធ » ( [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥) ។

« ឥរិយាបថ​ល្អ​ដោយ​គ្មាន​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ​នឹង​ពុំ​អាច​សង្គ្រោះ ហើយ​ពុំ​ផ្តល់​ភាព​លើក​តម្កើង​មនុស្ស​លោក​ឡើយ សេចក្តីសញ្ញា និង​ពិធី​បរិសុទ្ធ​គឺ​ចាំបាច់ » (« The Only True Church » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨២ ) ។

យ៉ូហាន ៣:៧-៨ ។ ហេតុអ្វីព្រះយេស៊ូវ​ប្រៀបធៀបបាន​ « កើត​ជាថ្មី » ​ទៅនឹង​ខ្យល់ ?

ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ភាន់​ច្រឡំ​អំពី​ការ​កើត​ជាថ្មី នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រៀបធៀប​ការ​កើត​ជាថ្មី​ពី​ព្រះវិញ្ញាណ​ទៅ​នឹង​ខ្យល់ ។ ( ភាសា​ក្រិក​សម្រាប់​ពាក្យ​វិញ្ញាណ​គឺ នឺម៉ា ដែល​អាច​បកប្រែ​ថា​ជា​ខ្យល់​ដង្ហើម ឬ​ខ្យល់​ផង​ដែរ ) ។ ដូចជា​ខ្យល់​ដែរ​ វា​គ្មាន​រូបរាង​ទេ ដូច្នេះ​វា​ពិបាក​ក្នុង​ការ​មើល​ឃើញ​ពី​ដំណើរការ​នៃ​ការកើត​ជា​ថ្មី​ណាស់ ។ យើង​អាច​មើល​ឃើញបែប​ផែន​នៃ​ខ្យល់ ប៉ុន្តែ​មិន​ដឹង​ថាតើ​វា​ចាប់ផ្ដើម​ពេលណា ហើយ​បញ្ចប់​ពេល​ណា ហើយ​មក​ពី​ណា​នោះទេ ។ ការ​សន្និដ្ឋាន​ស្រដៀង​គ្នា​មួយ​ ដែលត្រូវអាច​​លើក​ឡើង​អំពី​ដំណើរ​ការ​នៃ​ការ​កើត​ជាថ្មី ។ វា​ពិបាក​ដើម្បី​ដឹង​ថា​វា​ចាប់ផ្ដើម​ពេល​ណា ឬ​បញ្ចប់​ពេល​ណា​ណាស់ ប៉ុន្តែ​បែប​ផែន​របស់​វា​គឺជា​មើល​ឃើញ​បាន​ជា​បំលាស់​ប្ដូរ​សកម្មភាព និង​បំណង​ប្រាថ្នា ។

យ៉ូហាន ៣:១៦ ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រកាស​ពី​ខគម្ពីរ​នេះ ៖

« ប្រហែល​នេះ​គឺជា​ខគម្ពីរមួយ​ដែល​ល្បី ហើយ​មាន​អនុភាព​បំផុត ។ វា​សង្ខេប​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ទាំង​មូល ដោយ​ចងភ្ជាប់​រួម​​គ្នា​នឹង​ព្រះ​វរបិតា ព្រះរាជបុត្រា ពលិកម្មធួន​របស់​ទ្រង់ ដែល​ជឿ​លើ​ទ្រង់​ដែល​តម្រូវ​ឲ្យ​មាន​កិច្ចការ​សុចរិត និង​ភាព​តម្កើង​ឡើង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​សម្រាប់​ជន​ស្មោះត្រង់ ។

« … ស្រដៀង​គ្នា​នេះ​ដែរ សេចក្ដីស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះអម្ចាស់​យើង​ចំពោះ​លោកិយ​រហូត​លះបង់​ព្រះជន្ម​ទ្រង់ ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​ដែល​ជឿ​លើ​ទ្រង់​ប្រែ​ក្លាយ​ជា​កូនចៅ​របស់​ព្រះ › ។ (គ. និង ស. ៣៤:៣ ) » ។ ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ១៩៦៥–៧៣ ] ១:144 ) ។