បណ្ណាល័យ
មេរៀនទី ៨ ៖ ម៉ាថាយ ៤


មេរៀនទី ៨

ម៉ាថាយ ៤

សេចក្ដីផ្ដើម

បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ចំណាយ​ពេល៤០ ថ្ងៃ​តមអាហារ ហើយ​ទូល​នឹង​ព្រះវរបិតា​សួគ៌​នៅ​ក្នុង​ទីរហោស្ថាន ។ បន្ទាប់​ពី​បទពិសោធន៍​នេះ អារក្ស​បាន​ល្បួង​ព្រះយេស៊ូវ ។ ព្រះយេស៊ូវ​បាន​តតាំង​នឹង​ការ​ល្បួង​នីមួយៗ​ដោយ​ប្រើ​បទគម្ពីរ ។ ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ស្រុក​កាលីឡេ ជា​ទីកន្លែង​ដែល​ទ្រង់​បាន​ហៅ​ពេត្រុស និង ​​អ្នក​ផ្សេ​ងទៀត​ឲ្យ​ដើរ​តាម​ទ្រង់ ហើយ​ទ្រង់បាន​យាង​ទៅ​បង្រៀន ប្រកាស ហើយ​ព្យាបាល ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៤:១-១១

ព្រះយេស៊ូវ​តតាំង​នឹង​ការ​ល្បួង​របស់​អារក្ស

ចូរ​សុំ​សិស្ស​ម្នាក់​ឲ្យ​ស្ម័គ្រ​ចិត្ត​ឡើង​មក​ក្ដារ​ខៀន ។ ចូរ​សំណូម​ពរ​ឲ្យ​សិស្ស​នោះ​ផ្ដោត​លើ​វត្ថុ​មួយ ​នៅ​ក្នុង​បន្ទប់​រយៈពេល ៣០ វិនាទី ដោយ​ពុំ​សម្លឹង​មើល​អ្វី​ផ្សេង ។ នៅ​ពេល​សិស្ស​នោះ​ចាប់ផ្ដើមហើយ សូម​ល្បង​ទាក់ទាញ​គាត់​ឲ្យ​ងាក​ចេញ​ពី​ការ​សម្លឹង​មើល​វត្ថុ​នោះ ។ ឧទាហរណ៍ អ្នក​អាច​ដាក់​បង្ហាញ​វត្ថុ​ដែល​មាន​ពណ៌​ភ្លឺ ធ្វើ​សំឡេង​រំខាន​ឮៗ ឬ​ឲ្យ​អាហារ​ដល់​សិស្ស​នោះ ។ ក្រោយ​ពី​ ៣០ វិនាទី​បាន​បញ្ចប់ សូម​សួរ​សិស្ស​នោះ ៖

  • តើ​ប្អូន​ធ្វើ​បាន​យ៉ាង​ណា​ដែរ ? ហេតុអ្វី​ប្អូន​អាច ឬ​ មិន​អាច​រក្សា​ការ​ផ្ដោត​អារម្មណ៍​របស់​ប្អូន​បាន ?

  • តើ​ប្អូន​បាន​គិត​អ្វី​ខ្លះ​នៅ​ក្នុង​ពេល ​៣០ វិនាទី​នោះ ?

សូម​សួរ​សិស្ស​ផ្សេងទៀត ៖

  • តើ​បទពិសោធន៍នេះ​ប្រៀប​បាន​ទៅនឹង​ការ​ខិតខំ​របស់​យើង ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌​​ដូច​ម្ដេច​ខ្លះ ? តើ​ការ​ល្បង​ដែល​រំខានដល់​ម្នាក់​នេះ​អាច​តំណាង​ឲ្យ​អ្វី​ទៅ ? ( ការ​ខិតខំ​ល្បួង​យើង​ឲ្យ​ធ្វើ​អំពើ​បាប ) ។

  • ហេតុអ្វី​សាតាំង​ល្បួង​យើង​ឲ្យ​ធ្វើ​អំពើ​បាប ? ( សូមមើល នីហ្វៃទី ២ ២:១៧-១៨, ២៧) ។

ចូរ​សុំ​ឲ្យសិស្ស​គិតអំ​ពី​វិធី​ដែល​សាតាំង​ល្បួង​ពួកគេ​ឲ្យ​ធ្វើ​អំពើ​បាប ។ នៅ​ពេល​ពួកគេ​សិក្សា ម៉ាថាយ ៤ ចូរ​សុំ​ឲ្យ​ពួកគេ​រក​មើល​គោលការណ៍​មួយ​ដែល​ពួកគេ​អាច​អនុវត្ត​តាម ដើម្បី​ជួយ​ពួកគេ​ឲ្យ​តតាំង​នឹង​ការ​ល្បួង ។

សូម​ពន្យល់​ថា បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​បទពិសោធន៍​មួយ ​ដែល​បាន​ជួយ​រៀបចំ​ទ្រង់​សម្រាប់​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ។ សូម​អញ្ជើញ​​សិស្ស​ម្នាក់​អានការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​សម្រាប់ ម៉ាថាយ ៤:១–២ ឲ្យ​ឮៗ ​ដោយ​ផ្ដោត​លើ​ភាព​ខុស​គ្នា​នៅ​ក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ និង អត្ថបទ​ដើម ៖ « គ្រានោះ​ព្រះយេស៊ូវ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះវិញ្ញាណ ទៅ​ឯ​ទី​រហោស្ថាន​ដើម្បី​ទៅ​ជួប​ព្រះ ។ កាល​ទ្រង់​បាន​តម ​៤០​ ថ្ងៃ ៤០​ យប់​ហើយ​បាន​ទូល​នឹង​ព្រះ ក្រោយ​មក​ទ្រង់​ឃ្លាន ហើយ​បាន​ទុកដើម្បី​ឲ្យ​ត្រូវ​អារក្ស​ល្បួង » ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ព្រះយេស៊ូវ បាន​ដកពិសោធន៍ នៅ​ក្នុង​ទីរហោស្ថានោះ ។ ( អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា នៅ​ក្នុង​បរិបទ​នេះ ពាក្យ ទូលនឹង មាន​ន័យ​ថា « គង់​នឹង » ឬ​ការ​មាន​ទំនាក់​ទំនង​ខាង​វិញ្ញាណ​ដ៏​ជិតស្និទ្ធ ) ។

  • តើ​ការ​តមអាហារ និង ការ​ទូល​នឹង​ព្រះវរបិតា​សួគ៌​បាន​ជួយ​ព្រះយេស៊ូវ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការ​ងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី​យ៉ាង​ដូចម្ដេច ?

  • ក្រោយ​ពី​ព្រះយេស៊ូវ​បាន​ចំណាយ​ពេល​នេះ​ធ្វើ​ការ​តមអាហារ ហើយទូលនឹង​ព្រះវរបិតា​ទ្រង់ តើ​សាតាំង​មាន​បំណង​ចង់​ធ្វើ​អ្វីខ្លះ ?

សូម​បំបែក​សិស្ស​ជាគូ ។ ចូរ​ឲ្យ​សំណៅ​នៃ តារាង ខាង​ក្រោម​នេះ​ដល់​ដៃគូ​នីមួយៗ ឬ​សុំ​ឲ្យ​ពួកគេ​ចម្លង​វា​ចូល​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

រូបភាព
handout, temptations of Christ

ម៉ាថាយ ៤:១-១១

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៨

រឿង​ដែល​សាតាំង​បាន​ល្បួង​ឲ្យ​ព្រះយេស៊ូវ​ធ្វើ

របៀប​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​តប​នឹង​ការ​ល្បួង​នោះ

ម៉ាថាយ ៤:៣-៤

ម៉ាថាយ ៤:៥-៧

ម៉ាថាយ ៤:៨-១១

សូម​ណែនាំ​សិស្ស​ឲ្យ​អាន​ខគម្ពីរ ​ដែល​បាន​ជ្រើសរើស​ជាមួយ​ដៃ​គូ​ពួកគេ ហើយ​បំពេញ​តារាង​នោះ ។ ពីមុន​ពួកគេ​ចាប់ផ្ដើម​សកម្មភាព​នេះ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​កែតម្រូវ​សេចក្ដី​ចែង​នៅ​ក្នុង ម៉ាថាយ ៤:៥, ៨ ដើម្បី​បង្ហាញ​ថា ព្រះវិញ្ញាណ បាន​នាំ​ព្រះអង្គ​សង្គ្រោះ​ទៅ​កន្លែង​ខុសៗ​គ្នា​ដូចដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ពុំ​មែន​អារក្ស​ទេ ( សូម​មើល​ផង​ដែរ​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ៤:៥  ។

បន្ទាប់​ពី​សិស្ស​បាន​បំពេញ​តារាង​ចប់​សព្វ​គ្រប់​ហើយ ចូរសុំ​ឲ្យ​សិស្ស​ពីរ​បី​គូ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅ​ក្នុង​ប្រអប់​នីមួយ​ៗ ។ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​សាតាំង​មាន​បំណង​អ្វី​ទៅ​កាល​វា​បាន​ល្បួង​ព្រះយេស៊ូវ ​ដែល​កំពុង​តមអាហារ​ឲ្យ​ល្បង​ធ្វើ​ដុំ​ថ្ម​ក្លាយ​ទៅ​ជា​នំប៉័ង ? ( វា​បាន​ល្បង​​លួងលោមទាក់ទាញចិត្ត ​ដើម្បី​បំពេញ​សេចក្ដី​ស្រេកឃ្លាន​ខាង​រូបកាយ ) ។

  • តើ​មាន​រឿង​ខុស​ឆ្គង​អ្វី​ខ្លះ​ចំពោះ​សំណើ​របស់​សាតាំង​ថា​ នឹងថ្វាយ​នគរ​ទាំងឡាយ​នៃ​លោកិយ​ដល់​ព្រះយេស៊ូវ​នោះ ? ( សាតាំង​បាន​សន្យា​នូវ​រង្វាន់​ដែល​ពុំ​មែន​ជា​របស់​ខ្លួន ហើយ​ដែល​ខ្លួន​ពុំ​អាច​ធ្វើ​បាន ) ។

  • តើ​ដំណើរ​រឿង​នេះ​បង្ហាញ​អ្វី​ខ្លះ​ទៀត​អំពី​យុទ្ធសាស្ត្រ​របស់​អារក្ស​ ដើម្បី​ល្បួង​យើង​ឲ្យ​ធ្វើ​អំពើ​បាប ? ( សាតាំង​សំដៅ​រកចំណុច​ខ្សោយ ឬ​ឈឺចាប់​បំផុត​របស់​យើង ហើយ​ល្បួង​យើង​ម្ដង​ហើយ​ម្ដង​ទៀត ) ។

សូម​ចង្អុល​បង្ហាញ​ថា នៅ​ទីបំផុត​ព្រះយេស៊ូវ​បាន​បំពេញ​សេចក្ដី​ស្រេក​ឃ្លាន​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​ធ្វើ​សារធាតុ​មួយ​នៅ​លើ​ផែនដី ​ឲ្យ​ក្លាយ​ទៅ​ជា​អាហារ ( សូម​មើល យ៉ូហាន ២:១–១១ ) ។ ទ្រង់​ក៏​បាន​ទទួល​ការ​បញ្ជាក់​ដ៏​ទេវភាព និង​ ជំនួយ​សម្រាប់​ការងារ​បម្រើ​របស់​ទ្រង់​ផង​ដែរ ( សូម​មើល ម៉ាថាយ ១៧:១–៥, លូកា ២២:៤១–៤៤ ) ហើយ​នៅ​ថ្ងៃ​មួយ​ទ្រង់​នឹង​គ្រង​លោកិយ​នេះ ( សាការី ១៤:៩, វិវរណៈ ១១:១៥ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ព្រះយេស៊ូវ​ទទួល​របស់​ទាំង​នេះ​តាម​របៀប​ដែល​សាតាំង​បាន​ល្បួង​ទ្រង់—ជំនួស​ឲ្យ​ការ​រង់ចាំ​រហូត​ដល់​ពេល​វេលា​ត្រឹមត្រូវ និង​តាម​របៀប​​ត្រឹមត្រូវ​នោះ—វា​គឺជា​ការ​រំលោភ​បំពាន​ដ៏​អត្មានិយម​មួយ​ចំពោះ​ព្រះចេស្ដា​របស់​ព្រះ​អង្គ​សង្គ្រោះ ។ ព្រះយេស៊ូវ​បាន​ស្ថាបនា​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​តាម​របៀប​ដែល​ស្រប​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ពុំ​មែន​តាម​បំណង​របស់​សាតាំង​ឡើយ ។ ( សូម​មើល ជែហ្វ្រី អ័រ ហូឡិន « The Inconvenient Messiah » Ensign ខែ ​កុម្ភៈ ឆ្នាំ​១៩៨៤ ទំព័រ ៦៨–៧៣ ) ។

  • តើ​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ការ​ល្បួង​នីមួយៗ​មាន​អ្វីខ្លះ​ដែល​ស្រដៀង​គ្នា ? ( ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តប​ទៅ​ការ​ល្បួង​នីមួយៗ​របស់​សាតាំង​ដោយ​ដកស្រង់​ចេញ​ពី​បទគម្ពីរ ) ។

សូម​អញ្ជើញ​សិស្ស​ធ្វើ​ការ​ជា​គូ ​សរសេរ​គោលការណ៍​មួយ​ ដែល​យើងអាច​រៀន​ពី​គំរូ​នៃ​ការ​តតាំង​របស់​ព្រះអង្គ​សង្គ្រោះ​ទៅនឹង​ការ​ល្បួង​របស់​អារក្ស ។ ចូរសុំ​ឲ្យ​សិស្សពីរ​បីនាក់​សរសេរ​គោលការណ៍​ ដែល​ពួកគេ​បាន​រកឃើញ​នៅលើ​ក្ដារខៀន ។ នៅ​ពេល​សិស្ស​ចែកចាយ​គោលការណ៍​ទាំងឡាយ ​ដែល​ពួកគេ​បាន​រកឃើញ សូម​គូស​បញ្ជាក់​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​នឹកចាំ ហើយ​អនុវត្ត​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ យើង​អាច​តតាំង​នឹង​ការ​ល្បួង​របស់​អារក្ស​បាន ។ ប្រសិន​បើ​សេចក្ដី​ពិត​នេះ​ពុំ​បាន​ដាក់​បង្ហាញ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ចំណោម​គោលការណ៍​របស់​សិស្ស សូម​បន្ថែម​វា​ទៅ​លើ​ក្ដារខៀន ។

សូម​ចង្អុល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​ពុំ​គ្រាន់​តែ​នឹក​ចាំ​បទគម្ពីរ​ដែល​បញ្ជាក់​ពី​ជម្រើសដ៏ត្រឹមត្រូវ​សម្រាប់​ការល្បួង​នីមួយៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​អនុវត្ត​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ​ទាំងនោះ​ដែរ ។

  • ដោយ​ពិចារណា​នូវ​គោលការណ៍​ដែល​យើង​បាន​រក​ឃើញ​អំពី​អំណាច​នៃ​ការ​នឹកចាំ និង ការអនុវត្ត​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ ហេតុអ្វី​ការ​សិក្សា​ព្រះគម្ពីរ​ជាទៀងទាត់​គឺជា​រឿង​ដ៏​សំខាន់ ?

ចូរឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​ដៃ​គូ​នីមួយៗ ហើយ​សុំ​ឲ្យ​ពួកគេ​គូស​គូឡោន​ចំនួន​បី​នៅ​លើ​វា ។ សូម​ណែនាំ​ពួកគេ​ឲ្យ​សរសេរ​នៅ​ក្នុង​គូឡោន​ដំបូង​នូវ​អំពើបាប​បី​យ៉ាង ​ដែល​យុវវ័យ​ស្របាល​នឹង​ពួកគេ​អាច​នឹង​ល្បួង​ឲ្យ​ធ្វើ ។ ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​នៅ​គូឡោន​ទី​ពីរ​អំពី​វិធី​មួយ​ដែល​សាតាំង​ព្យាយាម​អូសទាញ​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​អំពើបាប​នីមួយៗ ​ដែល​ពួកគេ​បាន​សរសេរ​នៅ​ក្នុង​គូឡោន​ទីមួយ ។ សូម​ដឹកនាំ​សិស្ស​ឲ្យ​ប្ដូរ​ក្រដាស​គ្នា​ទៅវិញ​ទៅ​មក ។ រួច​ណែនាំ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្ដី​យោង​បទគម្ពីរ​ដ៏​ជាក់​លាក់​មួយ​ ដែល​បង្រៀន​សេចក្ដី​ពិតដែល​មនុស្ស​ម្នាក់​អាចនឹង​នឹកចាំ ហើយ​អនុវត្ត​ពេល​ទទួល​ការ​ល្បួង​ឲ្យ​ធ្វើ​អំពើ​បាប​នីមួយៗ ​ដែល​បាន​សរសេរ​នៅ​លើ​ក្រដាស​ដែល​ពួកគេ​បាន​ទទួល ។ ( អ្នក​អាច​សុំ​ឲ្យ​សិស្ស​យោង​ទៅ​លើ​ចំណេះ​ចំណាន​ខគម្ពីរ​ដូចជា លោកុប្បត្តិ ៣៩:៩, យ៉ូហាន ១៤:១៥គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​នៅ​ក្នុង​គូឡោន​ទី​បី ។

បន្ទាប់​ពី​ពីរបី​នាទី​ក្រោយ​មក សុំ​ឲ្យ​សិស្ស​ម្នាក់​ពី​ដៃគូ​នីមួយៗ​ប្រាប់​ពី​សេចក្ដី​យោង​​បទគម្ពីរ​ដែល​ពួកគេ​បាន​រកឃើញ ​សម្រាប់​ការ​ល្បួង​មួយ​នៅ​លើ​ក្រដាស​របស់​ពួកគេ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ពន្យល់​ពី​របៀប​ដែល​បទគម្ពីរ​នោះ​អាច ​ជួយ​យើង​នៅ​ពេល​យើង​ជួប​នឹង​ការ​ល្បួង​នោះ ។

  • តើ​អ្នក​ទទួល​បាន​ការ​ពង្រឹង ហើយ​អាច​តតាំង​នឹង​ការ​ល្បួង​មួយ​ដោយ​សារ​អ្នក​បាន​នឹកចាំ ហើយ​អនុវត្ត​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ​ទាំង​នោះ​នៅ​ពេល​ណា​ដែរ ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍​ឬ ​រឿង​ផ្ទាល់ខ្លួនខ្លាំង​ពេក​នោះ​ទេ ។ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​​ព្រះគម្ពីរ​របស់​ពួកគេ ​នូវ​សេចក្ដី​យោង​បទគម្ពីរ​មួយ​ដែល​ពួកគេ​នឹង​នឹក​ចាំ ហើយ​អនុវត្ត​នៅ​ពេល​ក្រោយ​កាល​ពួកគេ​ត្រូវបានល្បួង​ឲ្យ​ធ្វើ​អំពើបាប ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ទន្ទេញ​ចាំ​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើស​រើសនោះ ។

ម៉ាថាយ ៤:១២-១៧

ព្រះយេស៊ូវ​គង់​នៅ​ស្រុក​កាលីឡេ

សូម​សង្ខេប ម៉ាថាយ ៤:១២–១៥ ដោយ​ពន្យល់​ថា បន្ទាប់​ពី​បទពិសោធន៍​របស់​ទ្រង់​នៅ​ក្នុង​ទីរហោស្ថាន ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ស្រុក​កាលីឡេ ហើយ​បាន​គង់​នៅ​ក្រុង​កាពើណិម ។ ម៉ាថាយ​បាន​កត់ចំណាំ​ថា ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ស្រុក​កាលីឡេ​បាន​បំពេញ​ការ​ព្យាករ​មួយ​របស់​អេសាយ ( សូម​មើល អេសាយ ៩:១–២ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៤:១៦ ឲ្យ​ឮៗ ។ អ្នក​គួរ​ណែនាំ​ពួកគេ​ឲ្យ​គូស​ចំណាំ​អ្វី​ដែល​អេសាយ​បាន​ព្យាករ​ថានឹង​កើតឡើង ។ សូម​ចង្អុល​បង្ហាញ​ថា នៅ​ក្នុង​ការព្យាករ​នេះ​យើង​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ពន្លឺ​មក​ក្នុង​ជីវិត​អស់​អ្នក​ដែល​ស្ថិត​ក្នុង​ទីងងឹត ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រកមើល​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ​នៅ​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់​តាម​របៀប​ណា ។

សូម​សង្ខេប ម៉ាថាយ ៤:១៧ ដោយ​ពន្យល់​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្ដើម​ប្រកាស​ពី​ការ​ប្រែចិត្ត​ ដើម្បី​រៀបចំ​ស្ថាបនា​នគរ​ស្ថានសួគ៌​​នៅ​ក្នុង​ចំណោម​មនុស្ស ។

ម៉ាថាយ ៤:១៨-២២

ព្រះយេស៊ូវ​ហៅ​ពេត្រុស និង​ អ្នកផ្សេង​ទៀត​ឲ្យ​ដើរ​តាម​ទ្រង់

រូបភាព
ការ​ហៅ​​ពួក​អ្នក​នេសាទ

សូម​ដាក់ រូប Calling of the FishermenGospel Art Book [ ឆ្នាំ ​២០០៩] ល.រ. ៣៧, សូម​មើល​ផងដែរ LDS.org ) ។ សូម​ចង្អុល​បង្ហាញ​ថា បុរស​ពីរ​នាក់​នៅ​ពីមុខ​ទូក​នោះ​គឺជា ​ពេត្រុស និង បងប្រុស​របស់​គាត់​ អនទ្រេ ។

  • តើ​ពួក​គេ​កំពុង​ប្រើ​សំណាញ់​ធ្វើ​អ្វី​ ?

សូម​ពន្យល់​ថា កាល​ដែល​មនុស្ស​ដទៃ​មើលឃើញ​ពេត្រុស និង អនទ្រេ គ្រាន់តែជា​អ្នក​នេសាទ​ដ៏​សាមញ្ញ នោះព្រះយេស៊ូវ​គ្រីស្ទ​បាន​មើល​ឃើញ​ពីសក្ដានុពល​ដ៏​អស្ចារ្យ​របស់​ពួកគេ ហើយ​ជ្រាប​ពី​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ​បាន ។

  • តើ​យើង​ប្រៀប​បាន​នឹង​ ពេត្រុស និង អនទ្រេ​ យ៉ាង​ដូចម្ដេច​ដែរ ?

នៅ​ពេល​សិស្ស​បន្ត​សិក្សា ម៉ាថាយ ៤សុំ​ឲ្យ​ពួកគេ​រក​មើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីប្រែក្លាយ​ដូចជា​អ្វី​ៗទាំងអស់ ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង ម៉ាថាយ ៤:១៨-២២ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ទំនាក់ទំនង​រវាង​ព្រះអង្គ​សង្គ្រោះ និង​ ពួក​អ្នក​នេសាទ​មួយ​ចំនួន ។

  • តើ​ព្រះអម្ចាស់បាន​ហៅ ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន ឲ្យ​ធ្វើ​អ្វី ? តើ​« [ អ្នក​នេសាទ ] មនុស្ស​ជា​អ្វី​ទៅ » ? ( ខទី ១៩ ) ។

  • តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​បុរស​ទាំង​នេះ​បាន​បរិសុទ្ធ​ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​នៅ​ក្នុង​ការងារ​របស់​ទ្រង់ ? ហេតុអ្វី​ការលះបង់បែប នេះ​អាច​ជា​រឿង​ពិបាក​សម្រាប់​ពួកគេ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ប្រសិន​បើ​ពួក​គេ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំងនេះ ។

  • តើ​អ្នក​បាន​កត់សម្គាល់ឃើញ​អ្វីខ្លះ​អំពី​ចម្លើយ​របស់​បុរស​ទាំងនេះ ? តើ​ចម្លើយ​ភ្លាមៗ​របស់​ពួកគាត់​ចំពោះ​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​អ្វី​ខ្លះ​ពី​បុគ្គលិក​លក្ខណៈ​របស់​ពួកគាត់ ។

  • តើ​បុរស​ទាំង​នេះ​នឹង​ធ្វើ​អំពើ​ល្អ​ច្រើន​នៅ​ក្នុង​ជីវិត​ពួកគាត់​ក្នុង​នាម​ជា​អ្នក​នេសាទ ឬ​ជា « ពួក​អ្នក​នេសាទ​មនុស្ស »​ដែរឬទេ ? ហេតុអ្វី ?

  • ដូច​ដែល​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ដំណើរ​រឿងនេះ តើ​អាច​មាន​អ្វីខ្លះ​​កើត​ឡើង ប្រសិន​បើ​យើង​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​​យើង​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ ទ្រង់អាច​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ជាង ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​ថាតើ​ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ជាង​យ៉ាង​ដូចម្ដេច​ខ្លះ​ ប្រសិន​បើ​យើង​ដើរ​តាមទ្រង់ ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« បុរស និង ​ស្ត្រី​ដែល​បង្វែរ​ជីវិត​ខ្លួន​មក​រក​ព្រះ​នឹង​រក​ឃើញ​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ប្រសើរ​ជាង ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​អំណរ​ចាក់​ចូល​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​ពួកគេ ពង្រីក​ទស្សនវិស័យ​របស់​ពួកគេ ពន្លឿន​គំនិត​ពួកគេ ពង្រឹង​កម្លាំង​ពួកគេ លើក​វិញ្ញាណ​ពួកគេ​ឡើង ចម្រើន​ពរជ័យ​ពួកគេ បង្កើន​ឱកាស​ដល់​ពួកគេ លួងលោម​ព្រលឹង​ពួកគេ បង្កើត​មិត្តភាព ហើយ​ចាក់​ស្រោច​នូវ​សេចក្ដី​សុខសាន្ត ។ នរណា​ក៏​ដោយ​ដែល​បាន​លះបង់​ជីវិត​នៅ​ក្នុងការ​បម្រើ​របស់​ព្រះ​ នឹង​រក​ឃើញ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( « Jesus Christ—Gifts and Expectations » Ensign ខែ ​ធ្នូ ឆ្នាំ ​១៩៨៨ ទំព័រ ៤ ) ។

  • តើ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ ធ្លាប់​បានដក​ពិសោធន៍​ពរជ័យ​ស្រដៀង​គ្នា​នេះ​សម្រាប់​ការ​លះបង់​ចោល​នូវ​កង្វល់​ខាង​លោកិយ​ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ណា​ដែរ ?

  • នៅ​ពេល​ពិចារណា​ពី​ពរជ័យ​ដែលយើង​ទទួល​បាន​ដោយ​ការ​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ហេតុអ្វី​អ្នក​គិត​ថា​វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី ឆ្លើយ​តប ភ្លាមៗ ទៅ​នឹង​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ៖

  • តើ​អ្នក​អាចឆ្លើយតបនឹង​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ​ឲ្យ​ដើរ​តាម​ទ្រង់​បាន​យ៉ាង​ល្អ​ប្រសើរ​តាម​របៀប​ណា​ដែរ ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ម៉ាថាយ ៤:២៣-២៥

ព្រះយេស៊ូវ​យាង​ទៅ​បង្រៀន ប្រកាស ហើយ​ព្យាបាល​នៅ​ស្រុក​កាលីឡេ

ចូរ​សុំ​ឲ្យ​សិស្ស​អាន ម៉ាថាយ ៤:២៣–២៥ ដោយ​ស្ងៀម​ស្ងាត់ រក​មើល​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​គួរតែ​ណែនាំ​ឲ្យ សិស្ស​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពន្យល់​ថា ឧទាហរណ៍​ជាក់លាក់​នៃ​ការ​បង្រៀន ការ​ប្រកាស និង ការ​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ត្រូវ​បាន​សិក្សា​នៅ​ក្នុង​ដំណឹងល្អ​ទាំងឡាយ ។

សូម​បញ្ចប់​ដោយការ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ពិត​ ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ៤:២-១០ ។ ការ​ល្បួង​របស់​អារក្ស

មាន​មនុស្ស​ខ្លះ​គិត​ថា គ្រានៅទីរហោស្ថាន​យូដា​នេះ​គឺជា​គ្រា​តែ​មួយ​គត់​ ដែល​សាតាំង​បាន​ល្បួង​ព្រះយេស៊ូវ ហើយ​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ក្រោក​ឡើង​យ៉ាង​ជោគ​ជ័យ ។ ប៉ុន្តែ​នៅ​ក្នុង លូកា ៤:១៣ យើង​រៀន​ថា បន្ទាប់​ពី​ការ​ល្បួង​ទាំង​នេះ​សាតាំង​បាន​ចេញ​ពី​ព្រះយេស៊ូវទៅ ហើយ​រង់ចាំ​ទាល់​តែ​វា « មាន​ឱកាស​ទៀត » ។ សាតាំង​នឹង​បាន​បន្ត​រារាំង ហើយ​ល្បួង​ព្រះអង្គ​សង្គ្រោះ ពេល​ខ្លះ​ប្រើ​ជន​ទុច្ចរិត​ដូចជា​ប្រជាជន​ដែល​បាន​បៀតបៀន​ដល់​ព្រះយេស៊ូវ ( ឧទាហរណ៍ សូមមើល ម៉ាថាយ ២៧:៤១–៤៣ ) ។

ប្រធាន​ ដេវីឌ អូ មិកឃេ​ បាន​លើក​ឡើង​ពី​ការ​ល្បួង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដក​ពិសោធន៍​នៅ​ទីរហោស្ថាន​នោះ ដោយ​មាន​ប្រសាសន៍ ៖

« សូម​ដាក់​ការល្បង​ទាំងនេះ​តាម​ប្រភេទ​មួយ ក្នុង​ចំណោម​ការ​ល្បួង​ទាំង​បី​ ហើយ​អ្នក​នឹង​ឃើញ​ថា មាន​ការល្បួង​​​ដែល​ធ្វើ​ឲ្យ​អ្នក និង​ខ្ញុំ​មាន​ក្តី​សៅហ្មង … កើត​ឡើង​ចំពោះ​យើង​ជា (១) ការល្បួង​ដោយសារ​ការឃ្លាន (២) ការផ្តេកផ្តួលទៅរក​អំណួត និង​ភាព​ឆើតឆាយទាន់​សម័យ និង​រាល់​ការឥតប្រយោជន៍​នៃ​អ្វី ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយពី​រឿង​របស់​ព្រះ ឬ (៣) ការបំពេញ​ចិត្ត​តាម​ចំណង់ ឬ​បំណង​ចង់​មាន​ចង់​បាន​ខាង​លោកិយ ឬ​អំណាច​នៅក្នុង​ចំណោម​មនុស្ស​លោក » ( នៅ​ក្នុង Conference Report ខែ​ តុលា ឆ្នាំ ​១៩១១ ទំព័រ ៥៩ ) ។

ម៉ាថាយ ៤:៤, ៧, ១០ ។ សូម​នឹក​ចាំ​បទគម្ពីរ ហើយ​អនុវត្ត​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​គ្រា​នៃ​ការ​ល្បួង

ការ​សិក្សា​ព្រះគម្ពីរ​ គឺជា​រឿង​ដ៏​ចាំបាច់​ដើម្បី​អាច​នឹក​ចាំ​បទគម្ពីរ​នៅ​ក្នុង​គ្រា​នៃ​ការ​ល្បួង ។ ការ​សិក្សា​ព្រះគម្ពីរ​របស់​យើង​អាច​រួម​បញ្ចូល​ទាំង​ការ​ខិតខំ​ទន្ទេញ​ចាំ​ខគម្ពីរ ឬ​វគ្គ​នា​នា ។ អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​របៀប​ដែល​ការ​ទន្ទេញចាំ​បទគម្ពីរ​អាច​ជួយ​យើង ៖

« អំណាច​ដ៏​អស្ចារ្យ អាចកើតឡើង​មក​ពី​ការទន្ទេញ​ចាំ​ព្រះគម្ពីរ ។ ដើម្បី​ទន្ទេញ​ចាំ​ព្រះគម្ពីរ​មួយ គឺ​ត្រូវ​បង្កើត​មិត្តភាព​មួយ​ថ្មី ។ វា​គឺ​ដូច​ជា​ការរកឃើញ​នូវ​បុគ្គល​ថ្មី​ម្នាក់ ដែល​អាច​ជួយ​បាន​នៅពេល​ត្រូវការ វាផ្ដល់​នូវ​ការបំផុស និង ការលួងលោម ព្រមទាំង​ជា​ប្រភព​នៃ​ការជំរុញ​ទឹកចិត្ត​ដើម្បី​ធ្វើ​ការផ្លាស់​ប្ដូរ​ដែល​ត្រូវការ » (« The Power of Scripture » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ពាក្យ​ទូន្មាន​ដូច​ខាងក្រោម​នេះ អំពី​ការទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ ៖

« ចូរ​ឈ្លាស​វៃ​នៅ​ក្នុង​ការ​ប្រើ​បច្ចេក​វិទ្យា ។ ចូរ​គូស​ចំណាំ​បទគម្ពីរ​សំខាន់ៗ​នៅក្នុង​ឧបករណ៍​របស់​អ្នក ហើយ​ត្រឡប់​ទៅ​មើល​វា​ជា​ញឹកញាប់ ។ យុវវ័យ​ទាំងឡាយ បើ​អ្នក នឹង​រំឭក​ខគម្ពីរ​មួយ​ឲ្យ​ញឹកញាប់​ដូចជា​អ្នក​រាល់​គ្នា​មួយ​ចំនួន​ផ្ញើសារ នោះ​អ្នក​អាច​មាន​វគ្គ​បទគម្ពីរ​រាប់​រយ​វគ្គ​ទន្ទេញ​ចាំយ៉ាង​ឆាប់ ។ វគ្គ​បទគម្ពីរ​ទាំង​នោះ​នឹង​ជា​ប្រភព​នៃ​ការ​បំផុស​គំនិត និង ការ​ណែនាំ​ដ៏​មាន​អនុភាព​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ពេល​ត្រូវការ » (« For Peace at Home » EnsignLiahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ ៣០ ) ។

ម៉ាថាយ ៤:៤, ៧, ១០ ។ ចូរ​កុំ​បណ្តែតអារម្មណ៍​តាមការ​ល្បួង

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់បាន​មាន​ប្រសាសន៍​ពី​គំរូ​នៃ​ការ​តតាំង​នឹង​ការល្បួង​របស់​ព្រះអង្គ​សង្គ្រោះ​ដូច​តទៅ​នេះ ៖

« តាមរយៈ​ការប្រឹង​ធ្វើ​តាម​លោក​ចៅហ្វាយ​ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​ល្បួង ប៉ុន្តែ ‹ មិន​បាន​រវីរវល់​ដល់​សេចក្ដី​ទាំង​នោះ​ឡើយ › យើង​ក៏​អាច​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​ការ​ល្បួង ‹ ខាង​មនុស្ស​លោក › ដែរ ( កូរិនថូសទី ១ ១០:១៣ ) ។ ពិតណាស់ ព្រះយេស៊ូវ​បាន​កត់​សម្គាល់​ឃើញ​ការ​ល្បួង​ដ៏​ធំ​ដែល​បាន​កើត​ឡើង​ចំពោះ​ទ្រង់ ប៉ុន្តែ​ទ្រង់​ពុំ​បាន​បណ្តែតបណ្តោយព្រះទ័យ ឬ​ធ្វើ​វា​ម្ដង​ទៀត​ឡើយ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បដិសេធ​វា​ភ្លាមៗ ។ ប្រសិន​បើ​យើងបណ្តែតអារម្មណ៍​តាមការ​ល្បួង មិន​យ៉ូរ​ប៉ុន្មាន​វា​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​យើង​ច្របូក​ច្របល់ ! » ( « Overcome … Even As I Also Overcame » Ensign ខែ​ឧសភា ឆ្នាំ​១៩៨៧ ទំព័រ ៧១ ) ។