បណ្ណាល័យ
មេរៀន​ទី ៨៦ ៖ កិច្ចការ ៦-៧


មេរៀនទី ៨៦

កិច្ចការ ៦-៧

សេចក្ដីផ្ដើម

ពួក​សាវក​បាន​តែងតាំង​ពួក​សិស្ស​ប្រាំពីរ​នាក់​ដើម្បី​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ស្ទេផាន​ជា​សិស្ស​ម្នាក់​ដែល​បាន​ជ្រើសរើស បាន​សម្តែង​អព្ភូតហេតុ​ជាច្រើន ។ ពួក​យូដា​មួយចំនួន​បាន​ចោទ​គាត់​ថា​​បានប្រមាថព្រះ ហើយ​បាន​នាំ​គាត់​ទៅ​ចំពោះ​មុខ​​ពួក​សាសន៍ហេឌ្រីន ជា​កន្លែង​ដែលគាត់​បាន​ប្រែរូប ។ បន្ទាប់​ពី​បាន​វាយផ្ចាល​ដល់​ពួក​សាសន៍​យូដា​ចំពោះ​ការបដិសេធ​ព្រះអង្គ​សង្គ្រោះ​មក ស្ទេផាន​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​មក​គេ​បាន​បណ្តេញ​លោក​ចេញ​ពី​ទីក្រុង ហើយ​ចោល​ដុំថ្ម​លើ​រហូត​ដល់​ស្លាប់ ។

យោបល់​សម្រាប់ការ​បង្រៀន

កិច្ចការ ៦:១-៨

ពួក​សិស្ស​ប្រាំពីរ​នាក់​ត្រូវបាន​ជ្រើសរើស​ដើម្បី​ជួយ​ពួក​សាវក​នៅក្នុង​កិច្ចការ

សូមអញ្ជើញសិស្ស​ឲ្យគិត​អំពីនរណា​ម្នាក់​នៅក្នុងគ្រួសារ​ វួដ ឬ​សហគមន៍​របស់ពួកគេ ដែល​មាន​​បញ្ហា​ខាង​សាច់​ឈាម​ឬ តម្រូវ​ការ​ជាក់លាក់ ។

  • តើអ្នកមានអារម្មណ៍​យ៉ាង​ដូចម្ដេច នៅពេល​អ្នក​គិត​អំពី​បុគ្គល​ម្នាក់នេះ ឬ​គិត​អំពីស្ថានភាព​របស់គាត់​នោះ ?

  • តើ​អ្នក​គិតថា ព្រះវរបិតាសួគ៌មានព្រះទ័យ​បែប​ណាដែរ ចំពោះ​បុគ្គល​ម្នាក់ៗ​ទាំងនេះ ?

នៅពេល​ពួកគេ​សិក្សាកិច្ចការ ៦:១-៨​សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​​​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់កូន​ចៅ​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ៦:១-២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​នូវ​កង្វល់​ដែលពួក​សាសន៍​ក្រិក បាន​​នាំមក​ឲ្យ​ពួកសាវក​ចាប់អារម្មណ៍​ ។ ពួក​សាសន៍ក្រិក « គឺជា​ពួកគ្រីស្ទាន​សាសន៍យូដា​ដែល​និយាយភាសា​ក្រិក » និង​ពួកហេព្រើរ « ជា​ពួកគ្រីស្ទាន​សាសន៍​យូដា​ដែលមកពី​ប៉ាលេស្ទីន » (​New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៨៨) ។

  • តើពួកបរិសុទ្ធ​​សាសន៍ក្រិកមាន​កង្វល់​អ្វីខ្លះ​ ?​

ចូរ​ពន្យល់​ថា​នៅគ្រានេះ សាសនាចក្រ​កំពុង​រីកចម្រើន​យ៉ា​ងលឿន ហើយ​​តម្រូវ​ការ​ខាង​សាច់ឈាម​របស់មនុស្ស​ជាច្រើន រួមទាំង​ស្ត្រី​មេម៉ាយក៏​មាន​ច្រើនផង​ដែរ ។ ដោយសារ​តែ​ពួកសាវក​មានការទទួលខុសត្រូវ​ចំពោះ​ការ​ផ្សាយ​ដំណឹងល្អ​ចំពោះ « គ្រប់​ជាតិ​សាសន៍ » (ម៉ាថាយ ២៨:១៩)​ នោះ​ពួកគេពុំ​អាច​យកចិត្ត​ទុកដាក់​​ដោយផ្ទាល់ ​ចំពោះ​តម្រូវការ​របស់​សមាជិក​សាសនាចក្រ​គ្រប់រូប​នោះ​បាន​ទេ ។​

សូមអញ្ជើញ​​​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី កិច្ចការ ៦:៣-៦​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​​រកមើលរបៀប ​​ដែលពួក​សិស្ស​បាន​ដោះ​ស្រាយ​​បញ្ហា​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើគុណសម្បត្តិអ្វីខ្លះ​ ដែលអស់អ្នក​ដែលត្រូវ​បានជ្រើសរើស​​ គួរ​​​មាន​ដើម្បី​ជួយ​ក្នុង​ពេល​មានតម្រូវការ​កើនឡើងក្នុង​សាសនាចក្រ​ ដើម្បី​​​សក្ដិសម​ក្នុង​ការ​ហៅនេះ ? ( អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​​ឲ្យ​សិស្ស​គូស​ចំណាំ​ឃ្លា​នៅក្នុងខ ៣ និង ៥ដែលពិពណ៌នា​អំពី​គុណសម្បត្តិ​ទាំងនេះ ) ។

  • តើ​ដំណើរ​ការ​នេះ​ស្រដៀងគ្នា​នឹង​អ្វី ​ដែលព្រះអម្ចាស់​បានធ្វើ​នៅក្នុង​សាសនាចក្រនា​ពេល​សព្វថ្ងៃ​នេះ​​ដើម្បីប្រាកដ​ថា​ បានបំពេញ​តាមតម្រូវការ​របស់​សមាជិក​នោះដូច​ម្ដេច​ខ្លះ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដី​ពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖សមាជិក​សាសនាចក្រ​មានភាព​សក្ដិសម ត្រូវ​បាន​ហៅ​ឲ្យជួយ​ក្នុងការ​បម្រើ​ដើម្បីបំពេញ​តម្រូវការ​របស់អ្នកដទៃ) ។

សូមអញ្ជើញសិស្ស​ប៉ុន្មាននាក់​ឲ្យមក​កាន់ក្ដារខៀន ហើយ​សរសេរ​អំពីការ​ហៅ​ក្នុង​សាសនាចក្រ ។ ចំពោះ​ការ​ហៅមួយចំនួន​ដែលពួកគេ​បាន​សរសេរ ចូរ​សួរ​ ៖

  • ​តើ​មនុស្ស​ដែល​បាន​បម្រើ​ដោយ​ស្មោះត្រង់នៅក្នុង​ការ​ហៅ​នេះ ​បម្រើ​ឲ្យតម្រូវ​ការ​របស់​នរណា ?

  • ហេតុអ្វី​អ្នកគិត​ថា​ វា​សំខាន់​ចំពោះ​មនុស្ស ដែលត្រូវ​បាន​ហៅ​ឲ្យ​ជួយ​បម្រើ​ដល់​សេចក្ដីត្រូវការ​របស់អ្នកដទៃ ត្រូវមានគុណសម្បត្តិ​ដែល​បានរៀបរាប់នៅក្នុង​ខ ៣ និង​ខ ៥?

សូម​ឲ្យ​សិស្ស​អាន កិច្ចការ ៦:៧-៨ ដោយ​ស្ងៀមស្ងាត់ ។ អ្នកគប្បីផ្ដល់​យោបល់​​ឲ្យ​ពួកគេ​គូស​ចំណាំ​លទ្ធផល​វិជ្ជមាន ​ដែល​កើត​មក​ពី​ការហៅ​​របស់ពួកសិស្ស​ទាំង​ប្រាំ​ពីរ​នាក់​បម្រើ​ដល់អ្នកដទៃ ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

កិច្ចការ ៦:៩-៧:៥៣

ស្ទេផាន​ត្រូវបាន​នាំ​ទៅ​មុខ​ពួក​សានហេទ្រិន ហើយ​ថ្លែង​ទីបន្ទាល់​ថា​ពួកគេ​បាន​បដិសេធ​ព្រះមែស៊ី​ហើយ

សូម​អញ្ជើញសិស្ស​ពីរបីនាក់​ឲ្យ​ក្រោកឈរ ហើយ​បង្ហាញ​ថា​វា​ដូចម្តេច ប្រសិន​បើ​ពួកគេ​ព្យាយាម​មិនព្រមទទួលជំនួយ​របស់មនុស្ស​ផ្សេង​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម ទោះជា​ពួកគេ​ត្រូវការ​ជំនួយ​ក្ដីដូចជា ៖ ធ្វើ​កិច្ចការ​សាលា ចម្អិន​អាហារ ដោះស្រាយ​បញ្ហា​​ធំមួយ​នៅក្នុង​ជីវិត​របស់ពួកគេ ។

  • ហេតុអ្វី​ក៏​ពេល​ខ្លះ​យើង​បដិសេធ​ជំនួយ​របស់​អ្នកដទៃ ?

  • តើ​លទ្ធផលអ្វី​ខ្លះអាចនឹងកើតមាន មកពី​ការមិនព្រមទទួលជំនួយ​របស់អ្នក​ដទៃ ?

សូម​ចង្អុល​បង្ហាញ​ថា របៀប​មួយ​ដែលព្រះវរបិតាសួគ៌​ជួយយើង គឺ​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​នៅពេល​ពួកគេសិក្សាកិច្ចការ ៦:៩-៧:៥៣​អំពី​លទ្ធផល​នៃ​ការ​បដិសេធ​ព្រះវិញ្ញាណបរិសុទ្ធ ។

ចូរ​ពន្យល់​ថា ដូច​បាន​កត់ត្រា​នៅក្នុងកិច្ចការ ៦:៩មនុស្ស​ជាច្រើនដែល​​ពុំ​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ បានជំ​ទាស់​នឹង​ស្ទេផាន នៅពេល​គាត់​បាន​បង្រៀន​ដំណឹងល្អ​។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៦:១០-១១ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ថា​ហេតុអ្វី​បានជាអស់អ្នក​ដែល​មានជម្លោះ​ជាមួយ​នឹងស្ទេផាន បាន​រងឥទ្ធិពលពីគាត់ ។ អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់ថា​ ពាក្យ​បាន​សូកនៅក្នុង​ខ ១១​មាន​ន័យថា សូកប៉ាន់ ។

  • តើមនុស្ស​ដែល​​មានជម្លោះ​នឹង​ស្ទេផាន​ បាន​រងឥទ្ធិពល​ដោយសារ​ការ​បង្រៀន​របស់​គាត់​យ៉ាង​ដូចម្ដេច ?

  • តើ​ស្ទេផាន​ត្រូវ​បានគេ​ចោទ​អំពី​រឿង​អ្វី ?

សូម​សង្ខេបកិច្ចការ ៦:១២-១៤ដោយ​ពន្យល់​ថា ស្ទេផាន ត្រូវ​បាន​នាំ​មក​ខាង​មុខ​ពួកក្រុម​ប្រឹក្សា​គ្រប់គ្រង​សាសន៍​យូដា ដែលហៅ​ថា ពួក​សានហេឌ្រីន ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៦:១៥ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែល​ខុស​ប្រក្រតី​អំពី​រូបកាយ​របស់​ស្ទេផាន នៅពេល​គាត់ឈរ​នៅចំពោះ​ក្រុមប្រឹក្សា ។

  • តើ​អ្នកគិតថាឃ្លា ស្ទេផាន​មាន « មុខ​ដូចជា​មុខ​ទេវតា » មានន័យ​យ៉ាងណា ? (ខ ១៥) ។ ( ស្ទេផាន​បាន​ប្រែរូប ។ ការ​ប្រែរូប​ដ៏បរិសុទ្ធ​នេះ គឺជា​របៀប​មួយ​ដែលព្រះបានបង្ហាញ​ដល់ប្រជាជន​ថា ទ្រង់​បាន​អនុមតិ​ដល់​ស្ទេផាន និង​សារលិខិត​របស់គាត់ ។ [ សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៦៧ ] ) ។

សូម​សង្ខេបកិច្ចការ ៧:១-៥០ដោយ​ពន្យល់​ថា នៅក្នុង​ការ​ឆ្លើយ​​តប​ចំពោះ​ការ​ចោទប្រកាន់​ទាស់​នឹង​គាត់ នោះ​ស្ទេផាន​បាន​រៀបរាប់​អំពី​ប្រវត្តិ​របស់​អ៊ីស្រាអែល​មួយចំនួន ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៧:៣៥-៣៩ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែលស្ទេផាន​បាន​និយាយអំពី​ការ​ព្យាបាល​​របស់​ព្យាការី​ម៉ូសេ​ដល់​ពួក​អ៊ីស្រាអែល​ជំនាន់​បុរាណ​ ។

  • ស្របតាមខ ៣៥តើ​កូនចៅ​នៃ​អ៊ីស្រាអែល​បាន​ឆ្លើយតប​ចំពោះម៉ូសេ​យ៉ាងដូចម្ដេច នៅពេល​គាត់​មក​រំដោះ​ពួកគេ​ចេញពីអេស៊ីព្ទ ?

  • តើ​ពួកគេ​ឆ្លើយ​តប​ចំពោះ​ម៉ូសេ​យ៉ាង​ដូចម្ដេច ថ្វីបើបន្ទាប់ពីគាត់​បាន​រំដោះ​ពួកគេ​ឲ្យ​រួច​ហើយនោះ ( សូមមើល​ខ ៣៩) ?

សូម​រំឭក​សិស្ស​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្យាការី​ដែល​ម៉ូសេ​បាន​ព្យាករ ( សូមមើល​ខ ៣៧) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៧:៥១-៥៣ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​​រកមើលរបៀប​​ដែល​ស្ទេផាន បាន​ប្រៀប​ធៀប​ពួកអ្នកដឹកនាំ​យូដា​នៃ​ជំនាន់​របស់​គាត់​ ទៅនឹង​ពួក​សាសន៍​អ៊ីស្រាអែល​ជំនាន់​ដើម​ដែល​គាត់​បាន​ពិពណ៌នា ។

  • ស្របតាម​ខ ៥១តើ​ពួក​អ្នកដឹកនាំ​យូដា​ក្នុង​ជំនាន់​ស្ទេផាន ស្រដៀងគ្នា​នឹង​ពួក​អ៊ីស្រាអែល​ពីបុរាណ ​ដែល​គាត់បានពិពណ៌នា​យ៉ាងដូចម្ដេច​ខ្លះ ? ( ពួកគេ​ទាំង​ពីរ គឺបានទាស់​នឹង​ព្រះវិញ្ញាណបរិសុទ្ធ ។ សូមពន្យល់​ថា « ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ » សំដៅទៅលើ​ដួងចិត្ត​ទុច្ចរិត និង​ដែល​មាន​អំនួត​ដែលពោរពេញ​ដោយ​អំពើបាប​របស់​ពួក​សាសន៍​យូដា ។

  • ស្របតាម​ខ ៥២តើ​ពួក​យូដា​ពី​ជំនាន់​បុរាណ​បដិសេធ ហើយ​បៀតបៀន​ដល់​នរណា នៅពេល​ពួកគេ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ? ( ពួកព្យាការី រួម​ទាំង​ម៉ូសេ ) ។

  • តើ​ស្ទេផាន​និយាយ​ថា ពួកក្រុមប្រឹក្សា​សាសន៍​​​យូដាបាន​បដិសេធ​ដល់​នរណា ?​ ( « ព្រះ​ដ៏​សុចរិត » [ខ ៥២] មានន័យថា ព្រះអង្គ​សង្គ្រោះ ) ។

ចូរ​ពន្យល់​ថា ស្ទេផាន បាន​បង្ហាញ​ថា ក៏ដូចជា​​ពួក​អ៊ីស្រាអែល​ពីបុរាណ​ដែលបាន​បដិសេធ​ព្យាការី​ម៉ូសេ​ដែរ គឺ​ពួកអ្នកដឹកនាំ​សាសន៍​យូដា​នៅជំនាន់​របស់​ស្ទេផាន បាន​បដិសេធ​ព្រះអង្គសង្គ្រោះ ។

  • តើ​សេចក្ដីពិត​អ្វី​ ដែលយើងអាចរៀន​អំពី​ការ​ជំទាស់នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​​គ្នា​នេះ ៖ការ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ទៅ​រក​ការ​បដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ពួក​ព្យាការី​របស់​ទ្រង់ )

  • តើ​ការ​ជំទាស់នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ អាច​នាំ​យើង​ឲ្យ​បដិសេធ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ និង​ពួកព្យាការី​របស់ទ្រង់​យ៉ាង​ដូចម្ដេច ? ( ព្រះវិញ្ញាណបរិសុទ្ធ ថ្លែង​ទីបន្ទាល់អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ថ្លែង​សាក្សីអំពី​សេចក្ដី​ពិត​​នៃ​ព្រះបន្ទូល​របស់ទ្រង់ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី​របស់ទ្រង់ ) ។ ហេតុដូច្នេះហើយ ការ​ជំទាស់​នឹង​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​មនុស្ស​ម្នាក់​ទន់ខ្សោយ ហើយការតាំង​ចិត្ត​របស់គាត់​ ឬនាងដើម្បីដើរ​តាម​ព្រះអង្គសង្គ្រោះ និង​ពួកព្យាការី​របស់ទ្រង់ក៏​ទន់​ខ្សោយ​ផង​ដែរ ) ។

សូមអញ្ជើញសិស្ស​ឲ្យ​ពន្យល់​អំពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ត្រូវ​បាន​ល្បួង ​ឲ្យ​ជំទាស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម ៖ (១) ការ​ជ្រើសរើស​ការកម្សាន្ដ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ (២) ការ​ជ្រើសរើស​ថា​តើ​ត្រូវ​ធ្វើ​តាម​ការ​ទូន្មាន​របស់ពួកព្យាការី​អំពីការ​ដើរ​លេងជាគូ​ឬទេ និង (៣) ការ​សម្រេច​ចិត្ត​ថា​តើ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការ​ប្រែចិត្ត ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួកព្យាការី​របស់ទ្រង់​បាន​បង្រៀន​ឬទេ ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​ទទួលស្វាគមន៍​ជាជាង​ជំទាស់​ឥទ្ធិពល​របស់ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​របៀប​ ដែល​ការ​ទទួល​យក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នាំ​ពួកគេ​ឲ្យទទួល​យក​ព្រះអង្គសង្គ្រោះ និង​ពួកព្យាការី​របស់ទ្រង់ ហើយ​អនុវត្ត​ការ​បង្រៀន​របស់ពួកគេ ។

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យពិចារណា​អំពី​រឿង​មួយ​ ដែល​ពួកគេ​អាច​ធ្វើ​នៅ​សប្ដាហ៍​​​ក្រោយ​ដើម្បីខំប្រឹងប្រែងអញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ ចូល​ក្នុងជីវិត​របស់ពួកគេ​ ។ សូមអញ្ជើញពួកគេ​ឲ្យ​សរសេរ​គោលដៅ​មួយ ​នៅក្នុង​សៀវភៅ​​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បំពេញគោលដៅ​នោះ ។

កិច្ចការ ៧:៥៤-៦០

ស្ទេផាន​ត្រូវបាន​ចោល​នឹង​ដុំ​ថ្ម​រហូត​ដល់​ស្លាប់

សូម​សរសេរ​ពាក្យ សេចក្តី​វេទនា​ នៅលើ​ក្ដារខៀន ហើយ​សូម​សួរ​សិស្ស​ថា ​តើ​ពួកគេ​ស្គាល់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ឬទេ ។ បន្ទាប់ពី​ពួកគេ​ឆ្លើយតប​ហើយ សូមសរសេរ​និយម​ន័យ​ដូចខាង​ក្រោម​នៅ​ជិត​នឹង​ពាក្យ​នោះ ៖ជាការ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដ៏ធំ ឬ​ការ​រងទុក្ខ​ដ៏ធំ ។

  • ហេតុអ្វី​យើង​គប្បី​រំពឹង​ទុក​ថា​ មាន​សេចក្ដីវេទនា​ក្នុងនាម​ជា​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល ​នៅពេល​ពួកគេ​សិក្សាកិច្ចការ ៧:៥៤-៦០​អំពី​គោលការណ៍​មួយ​ដែលអាច​ជួយ​យើង​នៅពេល​យើង​ជួប​សេចក្ដី​វេទនា ។

សូម​ពន្យល់​ថា បន្ទាប់ពី​ស្ទេផាន បានស្ដីបន្ទោស​ដល់​ពួកអ្នកដឹកនាំ​សាសន៍​យូដា​ទុច្ចរិត​ហើយ នោះ​ពួកគេ​ « មាន​ចិត្ត​ក្ដៅក្រហាយ​ណាស់ » (ខ ៥៤) និង​​មានកំហឹង ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៧:៥៥-៥៦ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលរបៀប​ដែលស្ទេផាន​​​​បានជួប អំឡុង​គ្រា​នៃ​ការ​បៀតបៀន​នេះ ។

  • តើ​ស្ទេផាន​បាន​មានពេញ​ដោយ​ឥទ្ធិពល​អ្វី ?

  • តើ​ស្ទេផាន​បាន​ឃើញនរណា ?

រូបភាព
សទផនឃញពរយសវគងនខងសដពរហសតនពរ

សូម​ដាក់តាំង​រូបភាពស្ទេផាន​ឃើញ​ព្រះយេស៊ូវ​គង់​ខាង​ស្ដាំ​ព្រះហស្តនៃ​ព្រះ (សៀវភៅ​សិល្បៈ​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៦៣; សូមមើល​ផងដែរ LDS.org) ។

  • តើយើង​អាច​រៀន​​អ្វីខ្លះ មកពី​ដំណើរ​រឿង​នៃការ​និមិត្ត​របស់​ស្ទេផាន អំពី​​​គោលលទ្ធិ​គ្រឹះ​អំពី​ក្រុមព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​គួរ​ស្គាល់​​គោលលទ្ធិ​​ដូច​ខាង​ក្រោម​នេះ ៖ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ជា​តួ​អង្គ​បី​ផ្សេង​គ្នា និង ដាច់​ដោយ​ឡែក​ពី​គ្នា ។ អ្នក​គួរ​ណែនាំ​សិស្ស​ឲ្យ​សរសេរ​គោលលទ្ធិ​នេះ​ នៅ​​​រឹម​ទំព័រ​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ កិច្ចការ ៧:៥៥-៥៦ ) ។

សូមអញ្ជើញ​​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​មកពីកិច្ចការ ៧:៥៧-៦០ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលអ្វី​ ដែល​​មនុស្ស​បានធ្វើចំពោះ​ស្ទេផាន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្វីទៅ​ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង អំពីការ​អធិស្ឋាន​របស់​ស្ទេផាន ?

  • ហេតុអ្វី​អ្នកគិត​ថា លូកាបានពិពណ៌នា​អំពី​ការ​ស្លាប់​ដ៏​សោកនាដកម្ម​របស់​ស្ទេផាន​ជា​មួយ​នឹង​ឃ្លាថា « គាត់​ដេក​លក់​ទៅ » ? (ខ ៦០) ។ ( ចូរ​ចង្អុល​បង្ហាញថា ឃ្លានេះ​អាច​នឹង​សំដៅ​ទៅលើ​ការ​សម្រាក​របស់​ព្រលឹង​សុចរិត​ពី​បញ្ហា​ខាង​ជីវិត​រមែងស្លាប់ និង​ភាព​សុខសាន្ដ​ដែលមនុស្ស​បាន​ផ្លាស់ប្រែ​ចេញពី​ជីវិត​នេះ​ទៅ​ជីវិត​បន្ទាប់ [ សូមមើល​គ. និង ស. ៤២:៤៦] ) ។

សូមអញ្ជើញសិស្ស​ឲ្យ​នឹកគិត​អំពី​អ្វី​ដែល​ស្ទេផាន​បាន​ជួប ពីមុនគាត់​ត្រូវ​បាន​នាំ​យកទៅ ហើយ​​ត្រូវបានសំឡាប់ចោល​នោះ ( សូមមើល​កិច្ចការ ៧:៥៥-៥៦​) ។

  • តើ​ព្រះ​បាន​ពង្រឹង​ដល់ស្ទេផាន​ តាមរយៈ​បទពិសោធន៍​របស់គាត់​ជា​មួយនឹង​ពួក​សាន​ហេឌ្រីន​​យ៉ាងដូចម្ដេច ? ( ស្ទេផាន​បានពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបាន​ឃើញ​ព្រះអង្គសង្គ្រោះ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ត​របស់ព្រះ ) ។

  • តើយើងអាច​រៀន​​​គោលការណ៍អ្វី​ខ្លះ​ ចេញមកពី​បទពិសោធន៍​របស់​ស្ទេផាន ដែល​អាច​​ជួយឲ្យយើង​បន្ដ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ អំឡុង​សេចក្ដីទុក្ខវេទនា​នោះ ?​ ( សិស្ស​អាច​នឹងប្រាប់​ពីគោលការណ៍​​​​​ផ្សេងៗ ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​យល់​គោលការណ៍​​ខាង​ក្រោម​នេះ ៖ប្រសិន​បើ​យើង​បន្ដ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ អំឡុង​ការរងទុក្ខ​វេទនា នោះ​ទ្រង់​នឹង​គង់នៅជាមួយ​យើង) ។

  • តើ​ព្រះអម្ចាស់​អាច​គង់នៅជាមួយយើង នៅពេល​យើង​ជួប​នឹងការរងទុក្ខ​វេទនា​តាមរបៀប​ណា ?

  • ទោះជា​ស្ទេផាន​បាត់បង់ជីវិត​គាត់​ក្ដី តើ​គាត់បានទទួលបានអ្វីខ្លះ ?

ចូរ​ពន្យល់​ថា ជាទូទៅ​ស្ទេផាន ត្រូវ​បាន​រាប់​ថា​ជា​ទុក្ករជន​គ្រីស្ទាន​ដំបូងគេ ។ បន្ថែម​ពី​លើ​នោះ គាត់​ត្រូវ​បាន​គេមើល​​ឃើញ​ជា​តំណាង​ព្រះគ្រីស្ទ គាត់ និងព្រះអង្គ​សង្គ្រោះ​បាន​ឈរ​នៅ​ចំពោះ​ក្រុមប្រឹក្សា​ដើម្បីត្រូវបានគេ​កាត់ទោស ដោយបានប្រកាស​អំពីសេចក្ដីពិត​​ចំពោះ​មុខ​មារសត្រូវ​ ប្រគល់​ជីវិត​នៅក្នុងបុព្វហេតុ​សុចរិត ហើយបាន​ថ្លែង​ដូចគ្នា​នៅពេល​រងទុក្ខ​ដល់​ស្លាប់ ( សូមមើល​​​លូកា ២៣:៣៣-៣៤, ៤៦) ។ អ្នក​គប្បីចង្អុល​បង្ហាញ​ថា យុវបុរសម្នាក់​ឈ្មោះ​ សូល—ដែល​ក្រោយ​មក​បានក្លាយ​ទៅជា​សាវក​ប៉ុល—មានវត្តមាន ហើយធ្វើ​ជា​សាក្សី​ដល់ការ​ធ្វើទុក្ករកម្ម​ដល់​ស្ទេផាន ( សូមមើល​ខ ៥៨) ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ ដែលបាន​បង្រៀន​នៅក្នុងមេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ៦:១-៦។ អ្នក​ទាំងឡាយដែលត្រូវបាន​ហៅ​ឲ្យជួយ​ដល់ពួកដប់ពីរ​នាក់​ក្នុងកិច្ចការ​ខាង​សាច់ឈាម

ក៏ដូចជា​ព្រះអម្ចាស់​បាន​ហៅ​បុរស​សក្ដិសម​ប្រាំពីរ​នាក់​ ឲ្យជួយ​ដល់​ពួក​ដប់ពីរ​នាក់​នៅក្នុងការ​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​ខាង​សាច់ឈាម​របស់សាសនាចក្រដែរ​ ដូចបាន​កត់​ត្រា​​នៅក្នុង​គម្ពីរ​កិច្ចការ នោះព្រះអម្ចាស់​បាន​ហៅ​គណៈប៊ីស្សព​ជា​អធិបតី​ ឲ្យជួយ​ដល់​​ពួកដប់ពីរនាក់​ក្នុងការ​ផ្គត់ផ្គង់​ដល់តម្រូវការ​ ខាង​សាច់ឈាម​របស់សាសនា​ចក្រ​នាសព្វថ្ងៃនេះ ។ គណៈ​ប៊ីស្សព​ជា​អធិបតី និង​ទីប្រឹក្សា​ពីររូប​របស់គាត់ បម្រើ​នៅក្រោម​ការ​ដឹកនាំ​របស់គណៈប្រធានទីមួយ​ ដើម្បី​គ្រប់គ្រង​កិច្ចការ​ខាង​សាច់ឈាម​របស់​សាសនាចក្រ ។ ដង្វាយ​តមអាហារ គឺជា​ផ្នែក​មួយយ៉ាងសំខាន់​នៅក្នុង​កម្មវិធីនេះ ហើយ​ផ្ដល់ជំនួយ​បណ្ដោះ​អាសន្ន និង​ផ្ដល់ជំនួយ​ទ្រទ្រង់​ជីវិត​ដល់​ជនក្រីក្រ​នៅទូទាំង​ពិភពលោក ។ ( សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​ប្រធានបទ « Presiding Bishopric » នៅ mormonnewsroom.org) ។

កិច្ចការ ៦:១៥ ។ ការ​ប្រែរូប​របស់​ស្ទេផាន

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​ថា​ហេតុអ្វី​ក៏​មុខ​របស់​ស្ទេផាន​មើល​ឃើញដូចជា « មុខ​ទេវតា » (កិច្ចការ ៦:១៥) ។

« ស្ទេផាន ត្រូវ​បាន​ប្រែរូប​ចំពោះពួកគេ ជាសាក្សី​ឃើញនឹង​ភ្នែក​ថា ​ព្រះគង់នៅ​ជាមួយ​នឹង​គាត់ ។ ស្ទេផាន​បាន​ទទួលបទពិសោធន៍​នៃ​ការ​ប្រែរូប ក្នុងកម្រិត​មួយ​ទាបជាង​ម៉ូសេ ដែល​ស្បែក​មុខ [ ភ្លឺ ] យ៉ាងច្បាស់ បន្ទាប់​ពីលោកបាន​ទំនាក់ទំនង​ជាមួយ​ព្រះអម្ចាស់​អស់​រយៈពេល​សែសិប​​ថ្ងៃ​នៅលើ​ភ្នំ ។ (និក្ខមនំ ៣៤:២៩–៣៥) » ។ (Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៦៧ ) ។

« ដោយ​ការ​ជំទាស់​នឹង​ស្ទេផាន និង​ទីបន្ទាល់​របស់គាត់ នោះ​ពួកអ្នកដឹកនាំ​យូដា​ក៏​បានជំទាស់​នឹង​ព្រះ​ផងដែរ ដែល​បាន​ប្រទាន​ទីសម្គាល់​ជាក់ស្ដែង​បង្ហាញ​ពី​ការ​អនុមតិ​របស់ទ្រង់​ដល់​ស្ទេផាន » (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ]ទំព័រ ២៨៩) ។

កិច្ចការ ៧:៥៦ ។ « កូនមនុស្ស »

« មាន​សេចក្ដីយោង​ច្រើនជាង ៨០ អំពី ‹ កូនមនុស្ស › នៅក្នុង​ដំណឹងល្អ​បួន ។ ស្ទើរតែ​គ្រប់​ស្ថានភាព ព្រះយេស៊ូវ​បាន​ហៅ​ព្រះអង្គទ្រង់​ដោយ​​នាមនេះ ។ ប្រហែល​នោះជា​អ្វី​ ដែល​ស្ទេផាន​បាន​សំដៅ​ទៅលើ​ព្រះអង្គសង្គ្រោះ​តាម​របៀប​នេះ—គាត់​ចង់​ឲ្យ​អ្នក​ស្ដាប់​របស់​គាត់​ ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា​ពិត ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ចំណងជើង ‹ កូនមនុស្ស › សូមមើល​ម៉ូសេ ៦:៥៧និង ការ​ពន្យល់​សង្ខេប​ក្នុង​​ម៉ាថាយ​ ៨:២០; ៩:៦; ១០:២៣; ១១:១៩; ១២:៨, ៣២,៤០ និង ​សម្រាប់ ម៉ាកុស ១៤:៥៣–៦៥ » (New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៩១) ។