បណ្ណាល័យ
មេរៀន​ទី ៨៨ ៖ កិច្ចការ ៩


មេរៀន​ទី ៨៨

កិច្ចការ ៩

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​សុល នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ស្រុក​ដាម៉ាស បន្ទាប់​មក​សុល​បាន​ងងឹត​ភ្នែក ។ ក្រោយ​មក អាន៉្នានាស​បាន​ព្យាបាល​គាត់ សុល​​បាន​ជ្រមុជទឹក ហើយ​បាន​ចាប់ផ្តើម​ផ្សាយ​នៅក្នុង​ស្រុក​ដាម៉ាស ។ បី​ឆ្នាំ​ក្រោយ​មក សុល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ប៉ុន្តែ​កាល​មាន​គេ​គំរាម​កំហែង​ដល់​ជីវិត​របស់​លោក នោះ​ពួក​សាវក​បាន​បញ្ជូន​លោក​ទៅ​ស្រុក​តើ​សុស​វិញ ។ ពេត្រុស​បាន​ធ្វើ​អព្ភូតហេតុ​នៅក្នុង​ភូមិ​លីដា និង ក្រុង​យ៉ុបប៉េ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ៩:១-៩

ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​សុល​នៅតាម​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស

សូម​សរសេរ​នៅ​លើ ក្ដារខៀន នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​​ដោយ​អែល​ឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ( សេចក្ដី​ថ្លែងការណ៍​នេះ​មាន​នៅ​ក្នុង « The Best Is Yet to Be »EnsignLiahona ខែ មករា ឆ្នាំ ​២០១០ ទំព័រ ២៥–២៦ ) ។

« មាន​អ្វី​មួយ​នៅក្នុង​ខ្លួន​ពួកយើង​គ្រប់​គ្នា​ ដែល​បរាជ័យ​ក្នុង​ការអភ័យទោស និង​បំភ្លេច​នូវ​កំហុស​ពីមុនៗ​នៅក្នុង​ជីវិត​នេះ​—​​ទាំង​​កំហុស​​របស់​យើង ឬ កំហុស​របស់​មនុស្ស​ដទៃ​ទៀត ។ …

« ចូរ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត ។ ចរឲយមនសសរកចមរនឡង ចូរ​ជឿ​ថា​ មនុស្ស​អា​ច​ផ្លាស់ប្តូរ ហើយ​កែ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​បាន » ( អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​​នូវ​សេចក្ដី​ថ្លែង​ការណ៍​​នៅ​លើ​ក្ដារខៀន ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • តើ​ស្ថានភាព​ណា​ខ្លះ ដែល​វា​សំខាន់​​ដើម្បី​ឲ្យ​អ្នក​ដទៃ​ផ្លាស់ប្តូរ និង​កែ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង ហើយ​ជឿ​ថា​ពួកគេ​អាច​ធ្វើ​បែប​នោះ​បាន ?

  • តើ​ស្ថានភាព​ណា​ខ្លះ ដែល​វា​សំខាន់​​ដើម្បី​ជឿ​ថា ​យើង​អាច​ផ្លាស់ប្តូរ និង​កែ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​បាន ?

នៅពេល​សិស្ស​សិក្សា កិច្ចការ ៩​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​សេចក្តីពិត ដែល​យើង​អាច​រៀន​អំពីបទពិសោធន៍​របស់​នរណា​​ម្នាក់​​ដែល​បាន​ផ្លាស់ប្តូរ និង​កែ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង ។

សូម​ពន្យល់​ថា​ អត្ថបទ​ភាគច្រើន​នៃ កិច្ចការ ៩ ផ្តោត​អារម្មណ៍​លើ​បទ​ពិសោធន៍​​របស់​បុរស​ម្នាក់​ឈ្មោះ​សុល ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ការ​ពិពណ៌នា​អំពី​សុល​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

សុល​បាន​កើត​នៅ​ប្រទេស​ក្រិក ស្រុក​តើសុស ( សូម​មើល កិច្ចការ ២១:៣៩​​ )​ ហើយ​មាន​សញ្ជាតិ​រ៉ូម ( សូម​មើល កិច្ចការ ១៦:៣៧ ) ។ គាត់​​គឺជា​សាសន៍​យូដា​មក​ពី​តំណ​ពូជ​ពង្ស​​​របស់​បេនយ៉ាមីន ( សូម​មើល រ៉ូម ១១:១ ) ហើយ​បាន​ទទួល​ការ​អប់​រំ​នៅ​យេរូសាឡិម​មក​ពី​លោក​កាម៉ាលាល ( សូម​មើល កិច្ចការ ២២:៣ ) ជា​ពួក​ផារិស៊ី​ម្នាក់​ដ៏​ល្បី​ល្បាញ និង​ជា​គ្រូបង្រៀន​ក្រឹត្យ​វិន័យ​សាសន៍​យូដា​គួរ​ឲ្យ​គោរព​​ ( សូម​មើល កិច្ចការ ៥:៣៤ ) ។ សុល​បាន​ក្លាយ​ជា​ពួក​ផារិស៊ី​ម្នាក់ ( សូម​មើល កិច្ចការ ២៣:៦ ) ហើយ​លោក​បាន​និយាយ ​« ភាសា​ហេព្រើរ » ( ប្រហែល​ជា​អារ៉ាម ) និង​ភាសា​​ក្រិក ( សូម​មើល កិច្ចការ ២១:៣៧, ៤០ ) ។ ក្រោយ​មក លោក​ត្រូវ​បាន​គេ​ស្គាល់​តាម​ឈ្មោះ​ជា​ភាសា​ឡាតាំង​របស់​លោក​គឺ ប៉ុល ( សូម​មើល កិច្ចការ ១៣:៩ ) ។ ( សូម​មើល Bible Dictionary, « Paul » ) ។

សូម​រំឭក​សិស្ស​ថា សុល​មាន​វត្តមាន​ នៅ​ពេល​ប្រជាជន​ចោល​ដុំ​ថ្ម​ដាក់​ស្ទេផាន ( សូម​មើល កិច្ចការ ៧:៥៨–៥៩ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ៨:១–៣ ឮៗ ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន កិច្ចការ ៩:១–២ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ពី​របៀបដែល​សុល​បាន​ប្រព្រឹត្ត​ដាក់​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ ។

  • តើ​សុល​បាន​ប្រព្រឹត្ត​ចំពោះពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • យោង​តាម កិច្ចការ ៩:១–២ ហេតុអ្វី​សុល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ដាម៉ាស ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ៩:៣–៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​ថា​តើ​មាន​អ្វី​បាន​កើត​ឡើង នៅ​ពេល​សុល​បាន​ធ្វើ​ដំណើរ​​ទៅ​ស្រុក​ដាម៉ាស ។

  • តើ​នរណា​បាន​មក​ជួប​នឹង​សុល ?

សូម​ចង្អុល​បង្ហាញ​ថា​ឃ្លា « ធាក់​ជល់​នឹង​ជន្លួញ » នៅក្នុង ខទី ៥ ។ សូម​ពន្យល់​ថា ជន្លួញ សំដៅ​ទៅ​ឈើ​ស្រួច​មួយ​​ដែល​ប្រើ​ចាក់​សត្វ​ពាហនៈ​ឲ្យ​ដើរ​ទៅ​មុខ ( ប្រសិន​បើ​ធ្វើ​ទៅ​បាន សូម​បង្ហាញ​​ឈើ​ស្រួច​មួយ​ដល់​សិស្ស ) ។ នៅ​ក្នុង​ករណី​នេះ ការ « ធាក់​ជល់​នឹង​ជន្លួញ »​ មាន​ន័យ​ថា ការ​ទាស់​ប្រឆាំង​នឹង​ព្រះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំ​សំណួរ​​របស់​​សុល ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ខ​ទី ៦ ។

  • តើ​សំណួរ​រ​បស់​សុល​បង្រៀន​យើង​អ្វីខ្លះ​អំពី​លោក ? ( លោក​មាន​បំណង​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះអម្ចាស់ ) ។

សូម​សង្ខេប កិច្ចការ ៩:៧–៩​ដោយ​ពន្យល់​ថាយោង​តាម​ការ​បកប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ​ កិច្ចការ ៩:៧ ជន​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​សុល​បាន​ឃើញ​ពន្លឺ ប៉ុន្តែ​ពុំ​បាន​ឮ​សំឡេង​​របស់​ព្រះយេស៊ូវ​ឡើយ​ នៅពេល​ទ្រង់​មាន​បន្ទូល​ទៅកាន់​សុល ( សូមមើល​ កិច្ចការ ២២:៩) ។ បន្ទាប់​ពី​ការនិមិត្ត​នោះ សុល​បាន​ងងឹត​ភ្នែក ។ លោក​ត្រូវបាន​គេ​នាំ​ទៅ​ស្រុក ដាម៉ាស ហើយ​លោក​ពុំ​បាន​បរិភោគ ឬ ផឹក​អ្វី​ឡើយ​អស់​រយៈពេល​បី​ថ្ងៃ ។

  • សូម​ស្រមៃ​ធ្វើ​ជា​សុល ។ ប្រសិនបើ​អ្នក​បាន​បៀតបៀន​យ៉ាង​ឃោរឃៅ​លើ​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ តើ​អ្នក​អាច​គិត និង មាន​អារម្មណ៍​បែប​ណា​ខ្លះ​អំឡុង​គ្រា​បែប​នេះ ?

កិច្ចការ ៩:១០-២២

លោក​អាន៉្នានាស​នៅ​ស្រុក​ដាម៉ាស​បាន​ព្យាបាល ជ្រមុជទឹក ហើយ​បង្រៀន​សុល​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ៩:១០–១២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ព្រះ​អម្ចាស់​បាន​បង្គាប់​ឲ្យ​អាន៉្នានាស ជា​សមាជិក​សាសនាចក្រ​ម្នាក់​នៅ​ស្រុកដាម៉ាស​ឲ្យ​ធ្វើ​អ្វី​ខ្លះ ។

  • តើ​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​អាន៉្នានាស​ធ្វើ​អ្វីខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា គោលបំណង​ដំបូង​របស់​សុល​​ក្នុង​ការ​ទៅ​ស្រុក​ដាម៉ាស គឺ​ដើម្បី​ចាប់​មនុស្ស​ដូច​ជា​អាន៉្នានាស ។

  • ប្រសិនបើ​អ្នក​ជា​អាន៉្នានាស​វិញ ហើយ​បាន​ដឹង​អំពីកិត្តិនាម​របស់​សុល តើ​អ្នក​គិត​អំពី​អ្វី​ខ្លះ បន្ទាប់​ពី​បាន​ទទួល​ការណែនាំ​នេះ​មក​ពី​ព្រះអម្ចាស់​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ៩:១៣–១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​ព្រះអម្ចាស់​បាន​បង្រៀន​អាន៉្នានាស​អ្វីខ្លះ​អំពី​សុល ។

  • តើ​ការយល់​ឃើញ​របស់​ព្រះអម្ចាស់ ខុស​ពីការ​យល់​ឃើញ​​របស់​អាន៉្នានាស​អំពី​សុល​យ៉ាង​ណា​ខ្លះ ?

  • យោង​តាម ខ​ទី ១៥ តើ​ព្រះអម្ចាស់​បាន​ជ្រើសរើស​​សុល​ឲ្យ​ក្លាយ​ជា​អ្វី ហើយ​ធ្វើ​អ្វី ? ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ឃ្លា « ប្រដាប់​រើស​តាំង » ​អាច​សំដៅ​ទៅ​លើ​ភាព​ពិត​​ដែល​សុល​ត្រូវ​បាន​រើស​តាំង​ពីមុន​ផែនដី​ ឲ្យ​ធ្វើ​ការងារ​បម្រើ​របស់​លោក ) ។

  • យោងតាម ខ​ទី ១៦ ទោះ​បី​ជា​សុល​នឹង​ក្លាយ​ជា​ប្រដាប់​រើស​តាំង​មួយ​ចំពោះ​ព្រះអម្ចាស់​ក្ដី តើ​លោក​នឹង​ជួប​បទពិសោធន៍​អ្វីខ្លះ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ខគម្ពីទាំងរនេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ទត​មើលមក​យើង ? ( សិស្ស​អាច​ស្គាល់​សេចក្ដីពិត​ខុស​គ្នា​មួយ ប៉ុន្តែ​សូម​កុំ​ភ្លេច​គូស​បញ្ជាក់​ថា ព្រះអម្ចាស់​ទតឃើញ​យើង​ថា ​យើង​អាច​ក្លាយ​ជា​មនុស្ស​បែប​ណា ហើយ ព្រះអម្ចាស់​ទត​ឃើញ​នូវ​សក្តានុពល​របស់​យើង ក្នុង​ការ​​ជួយ​ដល់​​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់យ៉ាង​ដូចម្តេច ។ សូមសរសេរ​សេចក្ដីពិត​ទាំង​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ប្រវត្តិ​ផ្ទាល់​​ខ្លួន លក្ខណៈ​ពិសេស​នៃ​បុគ្គលិក​លក្ខណៈ និង​សមត្ថភាព​របស់​ពួកគេ អាចយកមក​ប្រើ​​ដើម្បី​ជួយ​ព្រះអម្ចាស់​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ សូម​ឲ្យ​ពួកគេ​ឲ្យសរសេរគំនិត​របស់ពួកគេ​​ចូល​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ៩:១៧–២០ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​អាន៉្នានាស​បាន​ធ្វើ​អ្វីខ្លះ​ បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ជួយ​លោក​ឲ្យ​យល់​ពី​សក្ដានុពល​របស់​សុល និង​បេសកកម្ម​​នា​ពេល​អនាគត​រ​បស់​លោក ។

  • តើ​អាន៉្នានាស​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​ប៉ុល ?

  • យោង​តាម ខ​ទី ២០ តើ​សុល​ « ស្រាប់​តែ » ឬ​ភ្លាម​នោះ​បាន​ ធ្វើ​អ្វីខ្លះ បន្ទាប់​ពី​បាន​ជ្រមុជទឹក ហើយ​បាន​ទទួល​កម្លាំង ?

សូម​ចង្អុល​បង្ហាញ​ថា ការប្រែចិត្ត បុណ្យ​ជ្រមុជ​ទឹក និង​ការបង្រៀន​របស់​សុល​បាន​បង្ហាញ​អំពីសេចក្តីជំនឿ​របស់​លោក​​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការចុះចូល​របស់​លោក​​ទៅតាម​​ព្រះទ័យ​របស់​ព្រះ​អម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ៩:២១–២២ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​ប្រជាជន​នោះ​មាន​ប្រតិកម្ម​​​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​បង្រៀន​របស់​ប៉ុល ។

  • តើប្រជាជន​នោះ​មាន​ប្រតិកម្ម​​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​បង្រៀន​របស់​ប៉ុល ?

  • ហេតុអ្វី​ប្រជាជន​នោះ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ពួកគេ​បាន​ស្ដាប់​​សុល ?

សូម​រំឭក​សិស្ស​ថា សំណួរ​ដែល​សុល​បាន​ទូល​សួរ​ទៅ​​ព្រះយេស៊ូវ​ដែល​បាន​កត់ត្រា​នៅក្នុង កិច្ចការ ៩:៦ បាន​បង្ហាញ​ពី​ការបន្ទាប​ខ្លួន និង​បំណង​ប្រាថ្នា​របស់​លោក​ដើម្បី​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។

  • ដូចជា​សុល​ដែរ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្លាស់ប្ដូរ ហើយ​បំពេញ​សក្ដានុពល​​ដែល​ព្រះអម្ចាស់​បាន​ទត​ឃើញ​នៅ​ក្នុង​ខ្លួន​យើង ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​​នៅ​លើ​ក្ដារ​ខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ ប្រសិន​បើ​យើង​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ផ្លាស់ប្ដូរ ហើយ​អាច​បំពេញ​សក្ដានុពល​ ដែល​ទ្រង់​ទតឃើញ​នៅ​ក្នុង​ខ្លួន​យើង) ។

សូម​អញ្ជើញ​សិស្ស​ស្ម័គ្រ​ចិត្ត​ពីរ​នាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ។ សូម​ឲ្យ​ដី​ឥដ្ឋ​ទន់​ទៅ​សិស្ស​ម្នាក់ ហើយ​ឲ្យ​ដី​ឥដ្ឋ​រឹង​​ទៅ​សិស្ស​ម្នាក់​ទៀត ។ ( ប្រសិន​បើ​អ្នក​គ្មាន​ដី​ឥដ្ឋ​ទន់​ទេ សូម​ឲ្យ​សិស្ស​​ស្រមៃ​ថា​កំពុង​ធ្វើ​សកម្មភាព​នេះ បន្ទាប់​មក​សួរ​ពួកគេ​នូវ​សំណួរ​​បន្ទាប់​ពី​សកម្មភាព​នេះ ) ។ សូម​ឲ្យ​ពេល ៣០ វិនាទី​ដល់​សិស្ស​ស្ម័គ្រចិត្ត ឬ​​បង្កើត​អ្វី​មួយ​ដែល​ពួកគេ​ចង់​ធ្វើ​ចេញ​ពី​ដីឥដ្ឋ​នោះ ។ ប្រសិន​បើ​សិស្ស​ដែល​មាន​ដីឥដ្ឋ​រឹង​និយាយ​ថា ​វា​ពិតជាលំបាក​ខ្លាំង​ណាស់ សូម​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ព្យាយាម​បន្ថែម​ទៀត ។

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​​សិស្ស​​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​បង្ហាញ​អ្វី​ដែល​ពួកគេ​បាន​បង្កើត ។ សូម​សួរ​ទៅ​សិស្ស​ដែល​មាន​ដីឥដ្ឋ​រឹង ៖

  • ហេតុអ្វី​វា​មាន​ការ​លំបាក​ដើម្បី​សូន​អ្វី​មួយ​ចេញ​ពី​ដីឥដ្ឋ​របស់​អ្នក ?

សូម​អរគុណ​ដល់សិស្ស​ស្ម័គ្រចិត្ត ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​ទៅកាន់​កន្លែង​អង្គុយ​របស់​ពួកគេ​វិញ ។ សូម​សួរ​សិស្ស ៖

  • តើ​ដី​ឥដ្ឋ​រឹង​អាច​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ ដែល​ពុំ​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះអម្ចាស់​យ៉ាង​​ដូចម្ដេច ?

  • តើ​ដី​ឥដ្ឋ​ទន់​អាច​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ ដែល​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ចុះចូល​ទៅនឹង​ព្រះអម្ចាស់​បាន​ជួយ​អ្នក ឬ​អ្នក​ដទៃ​ឲ្យ​​ផ្លាស់ប្តូរ និង បំពេញ​សក្ដានុពល​ដែល​ព្រះអម្ចាស់​ទតឃើញ​នៅ​ក្នុង​ខ្លួន​អ្នក ឬ ពួកគេ​យ៉ាង​ដូចម្តេច​ខ្លះ ?

សូម​អាន​ឮៗ​នូវ​សុន្ទរកថា​ខាងក្រោម​នេះ ដែល​​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
បរធនអសរថហវបនសន

« [ បុគ្គល ] ​ម្នាក់​មិន​​អាច​សួរ​សំណួរ​ដែល​សំខាន់​នៅក្នុង​ជីវិត​របស់ [ ខ្លួន ] គេ​ខ្លាំង​​ជាង​សំណួរ​ដែល​ប៉ុល​បាន​សួរ​ឡើយ ៖ ‹ …ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? › » (« Listen to a Prophet’s Voice »Ensign ខែ មករា ឆ្នាំ ​១៩៧៣ ទំព័រ ៥៧ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពីសំណួរ​ថា « ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? » សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់​ត្រា​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​ទទួល​បាន ។ បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់​គ្រាន់​ហើយ សូម​អាន​ឮៗ​​នូវ​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​​ប្រធាន ប៊ែនសឹន ៖

« [ បុគ្គល ] ម្នាក់​ពុំ​អាច​ធ្វើ​សកម្មភាព​ណា​ប្រសើរ​ជាង​ការដើរ​តាម​ផ្លូវ​​ដែល​នឹង​នាំ​ចម្លើយ​ដល់ [ ខ្លួន ] ចំពោះ​សំណួរ​នោះ ហើយ​បន្ទាប់​មក​ធ្វើ​តាម​ចម្លើយ​នោះ​ឡើយ » (« Listen to a Prophet’s Voice » ទំព័រ ៥៧ ) ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​ស្វែង​រក​ចម្លើយ​ចំពោះ​​សំណួរ​នេះ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​នានា​ដែល​ពួកគេ​បាន​ទទួល ។

កិច្ចការ ៩:២៣-៣១

ជីវិត​របស់​សុល​ត្រូវបាន​គេ​គំរាម​កំហែង​នៅ​ក្រុង​យេរូសាឡិម ហើយ​ពួក​សាវក​បាន​បញ្ជូន​លោក​ទៅ​ស្រុក​តើសុស

សូម​ចង្អុល​បង្ហាញ​ថា បន្ទាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​សុល លោក​បាន​រស់នៅ​ស្រុក​អារ៉ាប់ ហើយ​ក្រោយ​មក​បាន​ត្រឡប់​ទៅ​ក្រុង​ដាម៉ាស ( សូម​មើល កាឡាទី ១:១៧ ) ។ សូម​មើល កិច្ចការ ៩:២៣–២៦ ដោយ​ពន្យល់​ថា សាសន៍​យូដា​នៅក្នុង​ស្រុក ដាម៉ាស​រួមគំនិត​ដើម្បី​សម្លាប់សុល ប៉ុន្តែ​សមាជិក​​សាសនាចក្រ​បាន​ជួយ​លោក​​ឲ្យ​រត់គេច​​ចេញ​ពី​ទីក្រុង​នោះ ។ បី​ឆ្នាំ​បន្ទាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ( សូម​មើល កាឡាទី ១:១៨ ) សុល​បាន​ទៅ​ក្រុង​យេរូសាឡិម ជា​កន្លែង​ដែល​សមាជិក​សាសនាចក្រ​មាន​ការ​ភ័យ​ខ្លាច​នឹងទទួល​​យក​លោក ដោយសារ​ពួកគេ​ពុំ​ជឿ​ថា​ លោក​បាន​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

  • ហេតុអ្វី​អ្នក​គិត​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន​មាន​ចិត្ត​ស្ទាក់ស្ទើរ ​ដើម្បី​ទទួល​យក​ថា​សុល​បាន​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​សង្ខេប កិច្ចការ ៩:២៧–៣១ ដោយ​ពន្យល់​ថា បាណាបាស ដែល​ជា​សមាជិក​សាសនាចក្រ​ម្នាក់ ( សូមមើល កិច្ចការ ៤:៣៦–៣៧) បាន​នាំ​សុល​ទៅ​ជួប​សាវក​ទាំងឡាយ ហើយ​បាន​ប្រាប់​ពួកលោក​អំពី​ការនិមិត្ត​​របស់​សុល និង​អំពីការ​ប្រកាស​ដំណឹងល្អ​ដ៏​អង់អាច​របស់​លោក​នៅក្នុង​ស្រុក ដាម៉ាស ។ ក្រោយមក​សមាជិក​សាសនាចក្រ​បាន​ស្វាគមន៍​សុល​ដោយ​ក្តី​រាប់អាន ។ នៅពេល​ពួក​ក្រិក​កាន់​សាសនា​យូដា នៅ​ក្រុង​យេរូសាឡិម​បាន​ព្យាយាម​សម្លាប់​សុល នោះ​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​បញ្ជូន​លោក​ទៅ​ស្រុក តើសុស ។ សាសនាចក្រ​បាន​ជួប​ភាព​សុខសាន្ត និង​ការ​រីកចម្រើន​នៅ​ស្រុក​យូដា ស្រុក​កាលីឡេ និង​សាម៉ារី ។

កិច្ចការ ៩:៣២-៤៣

ពេត្រុស​សម្ដែង​អព្ភូតហេតុ​នៅក្នុង​ភូមិ​លីដា និង ក្រុង​យ៉ុបប៉េ

សូម​ចែក​សិស្ស​ជា​គូ ។ សូម​ឲ្យ​សិស្ស​ម្នាក់​នៅក្នុង​ដៃគូ​នីមួយៗអាន​កិច្ចការ ៩:៣២–៣៥ ហើយ​ឲ្យ​សិស្ស​ម្នាក់ទៀត​អាន​កិច្ចការ ៩:៣៦–៤២ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​អព្ភូតហេតុ​ដែល​ពេត្រុស​បាន​ធ្វើ ហើយ​ថា​តើ​ប្រជាជន​មាន​ប្រតិកម្ម​បែប​ណា ។ សូម​ពន្យល់​ថា​ដាក់​ទានខ​ទី ៣៦ ) គឺ​ជា​ទម្លាប់​នៃ​ការផ្តល់​ទាន​ដល់​ជន​ក្រីក្រ ។

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​​ជាមួយ​នឹង​ដៃគូ​របស់​ពួកគេ​អំពីអព្ភូត​ហេតុ ដែល​ពេត្រុស​បាន​ធ្វើ ហើយ​ថាតើ​​ប្រជាជន​មាន​ប្រតិកម្ម​បែបណា ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • យោង​តាម ខ​ទី ៣៥ និង ៤២តើ​ប្រជាជន​នៅក្នុង​ភូមិ​លីដា និង ប្រជាជន​នៅ​ក្នុង​ក្រុង​យ៉ុបប៉េ បាន​មាន​ប្រតិកម្ម​បែប​ណា​ដែរ​​ចំពោះ​ការងារបម្រើ​របស់​ពេត្រុស ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ប្រតិកម្ម​​​​របស់​ពួកគេ​ចំពោះ​ឥទ្ធិពល​ ដែល​អាច​កើត​មាន​ពី​ការងារបម្រើ​ដល់​មនុស្ស​ដទៃ ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​​នៅ​លើ​ក្ដារ​ខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖តាមរយៈ​ការ​បម្រើ​ដល់​មនុស្ស​ដទៃ យើង​អាច​ជួយ​មនុស្ស​ទូទៅ​ឲ្យ​ងាក​ទៅ​រក​ព្រះអម្ចាស់ ហើយ​ជឿ​លើ​ទ្រង់​បាន) ។

សូម​ពន្យល់​ថា ការ​ប្រគល់​បព្វជិតភាព​គឺ​ជា​វិធី​មួយ​នៃ​ការបម្រើ​​ដល់​មនុស្ស​ដទៃ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​វិធី​បន្ថែម​ទៀត​ ដែល​យើង​អាច​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​បាន សូម​សួរ ៖

  • យោង​តាម ខ​ទី ៣៦ និង ៣៩ តើ​តេប៊ីថា​បាន​ធ្វើ​ការ​ងារ​បម្រើ​ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​មនុស្ស​ម្នាក់​ដែល ​« បាន​ធ្វើ​គុណ » ( ខ​ទី ៣៦ ) ហើយ​ដែល​បម្រើ​ដល់​មនុស្ស​ដទៃ​អាច​ជួយ​មនុស្ស​ឲ្យ​ងាក​ទៅ​រក​ព្រះអម្ចាស់ ហើយ​ជឿ​លើ​ទ្រង់​បាន​យ៉ាង​ដូច​ម្ដេច ?

  • តើ​នៅពេល​ណា​ដែរ ដែល​ការធ្វើ​គុណ​របស់​មនុស្ស​​ម្នាក់​ផ្សេង​ទៀត​បាន​ជួយ​អ្នក ឬ​អ្នក​ដទៃ​ទៀត​ឲ្យ​ត្រឡប់​មក​រក​ព្រះអម្ចាស់ និង​ជឿ​លើ​ទ្រង់​វិញ ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ ​ដែល​បាន​បង្រៀន​​នៅក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ៩:១-២។ សិទ្ធិអំណាច​របស់​សុល​ដើម្បី​ឲ្យគេចាប់​ចង​សមាជិក​សាសនាចក្រ​នាំ​មក​ឯ​ក្រុង​យេរូសាឡិម

សុល​បាន​ទទួល​សិទ្ធិ​អំណាច​មក​ពី​សង្ឃរាជ​នៅ​ក្រុង​យេរូសាឡិម​ឲ្យ​ទៅ​ហួស​ស្រុក​យូដា ហើយ​នាំ​យក​ពួក​សាសន៍​យូដា​​មក​កាត់​ទោស​នៅ​ចំពោះ​ពួក​សានហេឌ្រីន ដែល​សង្ឃរាជ​នោះ​អាច​​ផ្ដល់​សិទ្ធិ​ឲ្យ​បាន​ដោយសារ « ពួក​រ៉ូម​បាន​អនុញ្ញាត​ឲ្យ​ពួក​សានហេឌ្រីន​អនុវត្ត​អំណាច​ច្បាប់​ផ្នែក​ស៊ីវិល និង​បទ​ឧក្រិដ្ឋ ( លើក​លែង​តែ​រឿង​ក្ដី​ធំ ) លើ​សហគមន៍​សាសន៍​យូដា​ទាំងមូល សូម្បី​នៅ​ក្រៅ​ស្រុក​ប៉ាឡេស្ទីន​​ក្ដី» ( J. R. Dummelow, ed., A Commentary on the Holy Bible [ ឆ្នាំ​១៩០៩ ] ទំព័រ ៨៣១ ) ។ ដោយសារ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទាំង​ច្បាប់​ស៊ីវិល និង​ច្បាប់​ខាង​សាសនា​សម្រាប់​ពួក​យូដា នោះ​ពួក​គ្រីស្ទាន​​ដែល​ជា​សាសន៍​យូដា​អាច​ត្រូវ​គេ​ចាប់​ខ្លួន​​ដោយ​ចោទ​ថា​ជា​ឧក្រិដ្ឋជន ។ « សំបុត្រ »​ ដែល​សុល​បាន​​កាន់​យក​ទៅ ​គឺជា​ឯកសារ​ដែល​មាន​សេចក្ដី​ណែនាំ​ទាក់ទង​នឹង​គោលបំណង​របស់​សុល និង​ការ​បញ្ជាក់​អំពីសិទ្ធិ​អំណាច​របស់​លោក ​ដើម្បី​ធ្វើកិច្ចការ​​របស់​លោក ។

កិច្ចការ ៩:១-២២។ ការ​ប្រែ​ចិត្ត​ជឿ​របស់​សុល

ប្រធាន ហារ៉ូល ប៊ី លី បាន​ពន្យល់​ថា « សុល​នៃ​ស្រុក​តើសុស​ គឺជា​មនុស្ស​ម្នាក់​ដែល​អង់អាច ហើយ​បាន​ចូល​រួម​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ការ​ព្យាយាម​កំចាត់​ចោល​សាសនា​គ្រីស្ទ​ ដែល​លោក​បាន​ជឿ​ថា និកាយ​មួយ​ដែល​ប្រមាថ​ដល់​បន្ទូល​នៃ​ព្រះ »​ ( នៅ​ក្នុង Conference Report ខែ តុលា ឆ្នាំ​ ១៩៤៦ ទំព័រ ​១៤៤ ) ។ ប៉ុន្តែ​បទពិសោធន៍​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ ដែល​មាន​ព្រះជន្ម​ឡើង​វិញ​បាន​នាំ​​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ដល់​សុល ។ អែលឌើរ ប្រូស អរ ម៉ាក់ខនឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​អ្វី​​ដែល​សុល​អាច​នឹង​បាន​ជួប​កាល​លោក​ងងឹត​ភ្នែក​មើល​មិន​ឃើញ​​រយៈពេល​បីថ្ងៃ ៖

« នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​ដែល​ [ សុល ] ​មើល​មិន​ឃើញ ការ​ផ្លាស់ប្ដូរ​បុគ្គលិក​លក្ខណៈ​ដែល​នឹង​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​នៃ​សាសនា​គ្រីស្ទ​បាន​ចាប់ផ្ដើម ។ លោក​ត្រូវ​ទទួល​អារម្មណ៍​ពី​ការ​ឈឺចាប់​ក្នុង​​ព្រលឹង កំហុស​នៅ​ក្នុង​មនសិការ សេចក្ដី​ព្រួយ​ចំពោះ​អំពើ​បាប​យ៉ាង​ខ្លាំង នៅ​ពេល​លោក​បាន​បន្ទាប​ខ្លួន​​ក្នុងការត្រៀម​ខ្លួន​ចុះ​ចូល​តាម​ការ​ដឹកនាំ​របស់​អាន៉្នានាស » ( Doctrinal New Testament Commentary វ៉ុល ទី​ ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:៩០ ) ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​មាន​ប្រសាសន៍​អំពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​សុល​ដូច​តទៅ​នេះ ៖

« ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រែ​ចិត្ត​ជឿ [ របស់​សុល ] បាន​ពេញ​លេញ លោក​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ជីវិត​របស់​ប៉ុល​បាន​ផ្លាស់​ប្ដូរ ។ វា​គឺជា​រឿង​ដ៏​អស្ចារ្យ​ថា បុរស​ដែល​កាន់​អាវ​របស់​អ្នក​ពិឃាដ​ស្ទេផាន ប៉ុន្តែ​ក្រោយ​មក​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​ចំពោះ​គោលការណ៍​​ដែល​ធ្វើ​ឲ្យ​ស្ទេផាន​ស្លាប់ ។ …

« … ជីវិត​របស់​ប៉ុល​បាន​ផ្លាស់​ប្ដូរ​ដោយ​សារតែ​​ព្រឹត្តិការណ៍​នៅ​លើ​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស ។ ពីមុន លោក​គឺជា​អ្នក​បៀតបៀន​ដល់​ពួក​គ្រីស្ទាន​យ៉ាង​ខ្លាំង ប៉ុន្តែ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នៅ​លើ​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស លោក​គឺជា​អ្នក​ប្រកាស​​ដំណឹងល្អម្នាក់ដ៏​ក្លៀវ​ក្លា » ​( នៅ​ក្នុង Conference Report ខែ តុលា ឆ្នាំ ​១៩៦៤ ទំព័រ ១០៨–៩ ) ។

កិច្ចការ ៩:២ ។ ការ​ខិតខំ​របស់​ប៉ុល​ដើម្បី​ចាប់​ពួក​អ្នក​​ដើរ​តាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​អំពី​បំណង​របស់​សុល​នៅ​ក្នុង​ការ​ខិត​ខំ​ចាប់​ពួក​អ្នក​ដើរ​តាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

« លោក​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​​ដើម្បី​បញ្ចប់​អ្វី​ដែល​លោក​បាន​គិត​ថា ជាសាសនា​​ខុស​ឆ្គង​មួយ​ដោយសារ​លោក​មាន​សិទ្ធិ​​ក្នុង​នាម​ជា​មន្ត្រី​ម្នាក់​របស់​ពួក​សានហេឌ្រីន​ ដើម្បី​ចាប់​ពួក​អ្នក​ដើរ​តាម​របស់​ព្រះយេស៊ូវ​នៅ​គ្រប់​ទី​កន្លែង​​ដែល​លោក​បាន​ឃើញ​ពួកគេ ។ លោក​បាន​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ បំបែក​បុរសៗ​ចេញ​ពី​ភរិយា និង​កូនចៅ​របស់​ពួកគេ ។ លោក​ថែម​ទាំង​បាន​ចាប់​ពួកស្ត្រី​យក​ទៅ​ដាក់​គុក​ទៀត​ផង ! ប្រាកដ​ណាស់ ការ​ស្រែក​យំ និង​ការ​ទូល​អង្វរ​ដ៏​សោកសៅ​របស់​កុមារ​តូចៗ​បាន​ធ្វើ​ឲ្យ​ដួង​ចិត្ត​លោក​​ឈឺចាប់ លើស​ពី​ទុក្ករកម្ម​របស់​​ស្ទេផាន​ដ៏​ស្មោះ​ត្រង់​ទៅ​ទៀត ។ ពិតណាស់ នៅ​ពេល​លោក​បាន​បង្ខំ​បុរស​ស្ត្រី​ឲ្យ​ចេញ​ពី​ផ្ទះ​សម្បែង នោះ​​ទឹក​មុខ​ដ៏​ស្លេក​ស្លាំង​ញាប់ញ័រ និង​ការ​​យំ​ខ្សឹប​ខ្សួល​​ខូច​ចិត្តរបស់​កុមារ បានផ្ដិត​ជាប់​​នៅ​ក្នុង​អារម្មណ៍​ដ៏​ងងឹត​ងងុល​របស់​លោក ​ដែល​វា​បាន​ធ្វើ​ឲ្យ​លោក​រាប​សា​ រហូតដល់វា​តាម​អន្ទង​ដល់​រូប​លោក​ពេញ​មួយ​ជីវិតទៀតផង ! មាន​រឿង​តែ​មួយ​គត់​ដែល​​អាច​ជួយ​លួង​លោម​លោក​នៅ​ក្នុង​ជីវិត​ពេល​ក្រោយ កាល​លោក​ក្រឡេក​មើល​ក្រោយ​វិញ​នូវ​បទពិសោធន៍​ដ៏​អាក្រក់​ទាំងនោះ ។ គឺ​ដូច​នេះ កាល​លោក​បាន​បង្ហាញ​ដោយ​​​សម្ដី​ផ្ទាល់​ខ្លួន​របស់​លោកថា ៖ ‹ សូម្បី​ទូលបង្គំ​ក៏​បាន​គិត​ស្មាន​ថា គួរ​ឲ្យ​ទូល​បង្គំ​​ធ្វើ​ទាស់​ទទឹង​ជា​ច្រើន ដល់​ព្រះនាម​ព្រះយេស៊ូវ​ពី​ស្រុក​ណាសារ៉ែត​ដែរ › [ កិច្ចការ ២៦:៩ ] ។ សុល​មាន​ចិត្ត​ស្មោះ​ចំពោះ​កិច្ចការ​ដែល​លោក​កំពុង​ធ្វើ ។ លោក​ពុំ​បាន​ជឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​រាជ​​បុត្រា​នៃ​ព្រះទេ ហើយ​បាន​គិត​ថា ការ​ធ្វើ​ឲ្យ​ពួក​អ្នក​ជឿ​លើ​ព្រះគ្រីស្ទ​បដិសេធ​ព្រះ​នាម​ទ្រង់​ ​នឹង​​ធ្វើ​ឲ្យ​ព្រះវរបិតា​លោក​ដែល​គង់​នៅ​ស្ថាន​សួគ៌​សព្វ​ព្រះទ័យ » ( Ancient Apostles, កំណែទី ​២ [ ឆ្នាំ ១៩២១ ] ទំព័រ​១៤៧–៤៨ ) ។

កិច្ចការ ៩:១៥–១៦ ។ ព្រះអម្ចាស់​ទតឃើញ​យើង ជា​​មនុស្សដែល​យើងអាច​ប្រែ​ក្លាយ

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​សមាជិក​សាសនាចក្រ​ឲ្យ​មើល​ឃើញ​មនុស្ស​ដទៃ​ តាម​របៀប​ដែល​ព្រះអម្ចាស់​ទត​ឃើញ​ពួកគេ ( សូម​មើល « See Others as They May Become »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០១២ ទំព័រ ៧០ ) ។