បណ្ណាល័យ
មេរៀនទី ៦១ ៖ យ៉ូហាន ២


មេរៀនទី ៦១

យ៉ូហាន ២

សេចក្ដីផ្ដើម

នៅ​ក្នុង​ស្រុក​កាណា ព្រះអង្គសង្គ្រោះ​បាន​សម្តែង​អព្ភូតហេតុជា​សាធារណៈ​ដំបូង​គេ​នៃ​ការបម្រើ​លើ​ផែនដី​របស់​ទ្រង់ នៅពេល​ទ្រង់​បានធ្វើឲ្យទឹក​​ក្លាយ​ទៅ​ជា​ស្រា ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម​សម្រាប់​បុណ្យ​រំលេង ។ ទ្រង់​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ ​ដោយ​បណ្ដេញ​ពួក​អ្នក​ប្ដូរ​ប្រាក់​ ដែល​បាន​ប្រមាថ​ដល់​ដំណាក់​របស់​ព្រះវរបិតា​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ២:១–១១

ព្រះយេស៊ូវ​ធ្វើឲ្យ​ទឹកក្លាយ​ទៅ​ជា​ស្រា

សូម​អញ្ជើញ​សិស្ស​គិត​ពី​រឿង « ដំបូងៗ » ដែល​ធ្លាប់​កើត​ឡើង​ក្នុង​ជីវិត​របស់​ពួកគេ ៖ ថ្ងៃ​ចូលរៀន​ដំបូង ថ្ងៃ​ធ្វើ​ការ​ដំបូង ឬ គ្រា​ដំបូង​ដែល​ពួកគេ​ចងចាំ​ពី​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ហេតុអ្វី​ពេល​ខ្លះ​អ្នក​បាន​ចាត់ទុក « រឿង​ដំបូង »​ ទាំង​នេះ និង​រឿង​ផ្សេង​ៗទៀត​នៅក្នុង​ជីវិត​របស់​អ្នក​ជា​ការណ៍​សំខាន់ ?

សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា យ៉ូហាន ២:១–១១​​​ពួកគេ​នឹង​រៀន​អំពី​អព្ភូតហេតុ​ដំបូង​ដែលត្រូវ​បាន​កត់​ត្រា ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​ការងារ​បម្រើ​នៅ​លើ​ផែនដី​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​ហេតុផល​ដែល​អព្ភូតហេតុ​ដំបូង​ដែល​កត់ត្រាទុក​ជា​រឿង​ដ៏​សំខាន់ ។

សូម​ពន្យល់​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក នោះ​ទ្រង់​និង​ពួក​សិស្ស​ទ្រង់​បាន​ចូលរួម​ពិធី​ជប់លៀង​មង្គលការ​មួយ​នៅ​ស្រុក​កាណា ជា​ភូមិ​មួយ​នៅ​ក្បែរ​ស្រុក​ណាសារ៉ែត​ដែល​ជា​ស្រុក​កំណើត​របស់​ព្រះយេស៊ូវ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ២:១–៣​ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​បញ្ហា​អ្វីខ្លះ​ដែល​បាន​កើត​ឡើង​អំឡុង​ពិធី​ជប់លៀង​មង្គលការ​នោះ ។

  • តើ​បញ្ហា​អ្វីខ្លះ​ ដែល​បាន​កើត​ឡើង​អំឡុង​ពិធី​ជប់លៀង​មង្គលការ​នោះ ?

សូម​ពន្យល់​ថា​ ស្រា​គឺ​ជា​ភេជ្ជសៈ​ប្រពៃណី​នៅក្នុង​ពិធី​ជប់លៀង​មង្គលការ ។ ពេលខ្លះ ពិធី​ជប់លៀង​មង្គលការ​បន្ត​អស់​ជា​ច្រើន​ថ្ងៃ ។ ការអស់​ស្រា​ទទួល​ភ្ញៀវ​ គឺ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មួយ​សម្រាប់​ម្ចាស់​កម្មវិធី​ជប់លៀង​នោះ ។ ម៉ារា​ទំនង​ជា​មាន​អារម្មណ៍​ពី​ទំនួល​ខុសត្រូវ​មួយ​ចំនួន​ចំពោះ​ពិធី​ជប់លៀង​នោះ ដូច្នេះ​នៅ​ពេល​អស់ស្រា នាង​បាន​ដើរ​សំដៅ​ទៅរក​បុត្រា​របស់​នាង ហើយ​ទូល​សូម​ជំនួយ​ពី​ទ្រង់​ដើម្បី​ជួយ​សង្គ្រោះ​គ្រួសារ​ពី​ភាព​អាម៉ាស់​នោះ ។ ការ​ឆ្លើយ​តប​រ​បស់​ព្រះយេស៊ូវ​បាន​បង្ហាញ​ការគោរព និង​ក្ដីមេត្តា​ចំពោះ​បំណង​របស់​មាតា​ទ្រង់​ ដើម្បី​ជួយ​ដល់​ពិធី​រៀបការនោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ២:៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ​រកមើល​ការ​ឆ្លើយ​តប​របស់​ព្រះយេស៊ូវ​ទៅ​កាន់​មាតា​របស់​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដូចម្តេចទៅកាន់​មាតា​របស់​ទ្រង់ ?

  • តើ​ការ​ឆ្លើយ​តប​របស់​ព្រះយេស៊ូវ​បង្ហាញ​ពី​ការគោរព​ចំពោះ​មាតា​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ព្រះយេស៊ូវ​ពុំ​គ្រាន់តែ​សួរ​ដល់​មាតា​ទ្រង់​ នូវ​អ្វី​ដែល​គាត់​ចង់​ឲ្យ​ទ្រង់​ធ្វើ​ប៉ុណ្ណោះទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​បង្ហាញ​ព្រះឆន្ទៈ​ដើម្បី​ធ្វើ​វា​ផង​ដែរ ) ។ អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា នៅ​សម័យ​ព្រះយេស៊ូវ ពាក្យ ​« មាតាអើយ » គឺជា​វិធី​មួយ​ដែល​បង្ហាញ​ការគោរព​ដល់​ម្ដាយ ) ។

  • តើ​ព្រះយេស៊ូវ​មាន​បន្ទូល​សំដៅ​ទៅ​លើ​អ្វី កាល​ទ្រង់​បាន​មាន​បន្ទូល​ថា « ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ » ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ២:៥​ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​អ្វី​ដែល​ម៉ារា​បាន​និយា​ទៅ​កាន់​ពួក​អ្នក​បម្រើ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ការណែនាំ​របស់​ម៉ារា​ទៅ​ពួកអ្នក​បម្រើ​បង្រៀន​យើង​អ្វីខ្លះ​ អំពី​សេចក្តីជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ២:៦–៧ឲ្យ​ឮៗ ហើយ​សុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​ថា តើព្រះយេស៊ូវ​បាន​បង្គាប់​ពួក​អ្នក​បម្រើ​ឲ្យ​ធ្វើអ្វីខ្លះ ។

  • តើព្រះយេស៊ូវ​បាន​បង្គាប់​ពួក​សិស្ស​ទាំងនេះ​ឲ្យ​ធ្វើអ្វីខ្លះ ?

សូម​ពន្យល់​ថា នៅ​សម័យ​ព្រះយេស៊ូវពាង​ថ្ម​ដែល​ធ្វើ​ពី​ថ្ម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បរិសុទ្ធ​ សម្រាប់​ប្រើនៅ​ក្នុងពិធី​សាសនា ។ វា​គឺជា​ទំនៀម​ទម្លាប់​របស់​ពួក​សាសន៍​យូដា ​ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ពីមុន​បរិភោគ​អាហារ ដោយ​លាង​ដៃ​នឹង​ទឹក​មក​ពី​ពាង​ថ្ម​ទាំងនេះ ។

រូបភាព
limestone posts

ពាង​ថ្ម​ដាក់​ស្រា​ពី​សម័យកាល​ព្រះគម្ពីរសញ្ញា​ថ្មី​នៅក្នុងស្រុក​អ៊ីស្រាអែល

  • តើ​ពួក​អ្នក​បម្រើ​បានដាក់​ទឹក​ក្នុង​ពាង​ថ្ម​ទាំងនោះ​ដល់​កម្រិត​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​ពី​ចំណុះទឹក​ដែល​បាន​មាន​នៅ​ក្នុង​ពាង​ថ្ម​ទាំងនោះ សូម​​​ដាក់​បង្ហាញ​ធុង​បើក​ចំហ​មួយ​ដែល​មាន​ចំណុះ​មួយ​លីត្រ ។ សូម​ពន្យល់​ដល់​សិស្ស​ថា « អម្រែក » គឺ​ប្រមាណ (៣៤ លីត្រ) ដូច្នេះ​ប្រាំ​មួយ​ពាង​មាន​ចំណុះ​ប្រមាណពី ៣៨០​ លីត្រ ទៅ​ ៦០០​ លីត្រ ) ។ សូម​យក​ទឹក​ចាក់​បំពេញ​ធុង​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ២:៨​ឲ្យ​ឮៗ ហើយ​សុំ​សិស្ស​ក្នុងថ្នាក់​រក​មើល​ថា តើព្រះយេស៊ូវ​បាន​បង្គាប់​ពួក​បម្រើ​ឲ្យ​ធ្វើ​អ្វី​បន្ទាប់ទៀត ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ នៅ​ពេល​សិស្ស​រាយការណ៍ សូម​យក​ពែង​ទៅ​ដួស​ទឹក​ក្នុង​ធុង​នោះ ហើយ​​លើក​ពែង​នោះ​ឡើង ។

  • ប្រសិន​បើ​អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​បម្រើ​ទាំង​នោះ តើ​អ្នក​អាច​មាន​គំនិត ឬ​មាន​អារម្មណ៍​​យ៉ាង​ណា នៅពេល​អ្នក​យក​ពែង​មួយ​ទៅ​ជូន​អភិបាល ឬ​ថ្នាក់ដឹក​នាំ​​នៅ​ក្នុង​ពិធី​ជប់លៀង​នោះ ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ២:៩–១០ ឲ្យ​ឮៗ ហើយ​សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ថា តើ​លោក​អភិបាល​បាន​ថ្លែង​អ្វីខ្លះ បន្ទាប់​ពី​ភ្លក់​រស់ជាតិ​ភេសជ្ជៈ​ដែល​យក​មក​ជូន​លោក​នោះ ។

  • តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​ទឹក​នោះ ?

  • តើ​លោក​អភិបាល​នៅ​ក្នុង​ពិធី​នោះ​បាន​និយាយដូចម្តេចអំពី​ស្រាថ្មី​នោះ ? ( សូម​ពន្យល់​ថា ជាធម្មតា​ស្រា​ល្អ​បំផុត​ត្រូវ​យក​ទៅ​ប្រើ​នៅ​ពេល​ចាប់ផ្ដើម​កម្មវិធី ហើយ​ស្រា​ដែល​មាន​គុណភាព​អន់​ជាង​យក​ទៅ​ប្រើ​នៅ​ពេល​ក្រោយ​នៃ​ពិធីនោះ ) ។

សូម​ពន្យល់​ថា ព្រះយេស៊ូវ​ពុំ​ដែលផ្តល់​ការបកស្រាយ​ជាក់លាក់​ពី​អត្ថន័យ ឬ និមិត្ត​សញ្ញា​នៃ​អព្ភូតហេតុ​ដំបូង​​ ដែល​បាន​កត់ត្រា​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​នេះ​ឡើយ ។ ទោះជា​យ៉ាង​ណា មាន​សេចក្តីពិត​សំខាន់​ៗ​ជាច្រើន ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នៃ​អព្ភូតហេតុ​ដំបូង​របស់​ព្រះយេស៊ូវ​ដែល​បាន​កត់ត្រា ។

សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មួយ​ក្រុមតូចៗ​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​សរសេរ​សេចក្ដី​ពិត​ឲ្យ​បាន​ច្រើន​ដែល​អាច​រៀន​ចេញ​ពី យ៉ូហាន ២:១–១១ តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។ បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់​គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​នៅ​ក្នុង​ក្រុម​នីមួយៗ​ឲ្យ​ចែកចាយ​ដល់​សិស្ស​ដទៃទៀត​ នូវ​សេចក្ដីពិត​ដែល​ក្រុម​របស់ខ្លួន​បាន​រក​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ធ្វើជា​អ្នក​សរសេរ ។ ចូរ​សុំ​ឲ្យ​អ្នក​សរសេរ​នោះ​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​សេចក្ដីពិត​នីមួយៗ​ដែល​បាន​ចែកចាយ ។ សេចក្ដីពិត​មួយ​ចំនួន​ដែល​សិស្ស​អាច​រកឃើញ​មាន​ដូចខាង​ក្រោម​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​លើ​វត្ថុ​សព្វសារពើ ។ ព្រះអង្គសង្គ្រោះ​បាន​ជ្រាប​ថា​ទ្រង់​មាន​បេសកកម្ម​ដ៏​ទេវភាព​មួយ​ដែល​ត្រូវ​បំពេញ ។ ព្រះមែស៊ី​បាន​បង្ហាញ​ព្រះចេស្ដា​ដ៏ទេវភាព​របស់​ទ្រង់​តាម​រយៈ​អព្ភូតហេតុនានា ។ ព្រះរាជបុត្រា​នៃ​ព្រះ​ស្រឡាញ់ ហើយ​គោរព​ដល់​មាតា​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ២:១១​ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​រក​មើល​ថា តើ​អព្ភូតហេតុ​នេះ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ខ្លះ​ដល់​ពួក​សិស្ស​របស់​ព្រះយេស៊ូវ ។

  • តើ​អព្ភូតហេតុ​នេះ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ខ្លះ​ ដល់​ពួក​សិស្ស​របស់​ព្រះយេស៊ូវ ?

សូម​គូស​រង្វង់​លើ​សេចក្ដី​ពិត​ខាង​ក្រោម ​នៅ​លើ​ក្ដារខៀន​ដក​ស្រង់​ចេញ​ពី​បញ្ជី​នៃ​សេចក្ដីពិត​ដែល​សិស្ស​បាន​បង្ហាញ ។ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​លើ​វត្ថុ​សព្វសារពើ ។ ( កំណត់ចំណាំ ៖ ប្រសិន​បើ​សិស្ស​មិន​បាន​សរសេរ​ពី​សេចក្ដីពិត​នេះ​ទេ សូម​ដាក់​បញ្ចូល​វា​ទៅ​ក្នុង​បញ្ជី​នោះ ) ។

  • តើ​ការយល់ដឹង​ថា ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​លើ​វត្ថុសព្វសារពើ​បាន​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ដំណើរ​រឿង​ផ្សេង​ណា​ទៀត​ ដែល​យើង​បាន​សិក្សា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​បាន​បង្ហាញ​ផងដែរ​ថា​ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្តា​លើ​វត្ថុ​សព្វសារពើ​នោះ ? ( ចម្លើយ​អាច​រួមមាន​ដូចតទៅនេះ ៖ អព្ភូតហេតុ​ពីរ​ស្ដីពី​ដុំ​នំប៉័ង និង​ត្រី [ ប្រាំ​ពាន់​នាក់ ៖ ម៉ាកុស ៦:៣៣–៤៤បួន​ពាន់​នាក់ ៖ ម៉ាកុស ៨:១–៩ ] ការ​ធ្វើ​ឲ្យ​ព្យុះភ្លៀង​ស្ងប់ [ ​ម៉ាកុស ៤:៣៥–៤១ ] ឬ​ការ​យាង​ដើរ​នៅ​លើ​ទឹក [ ម៉ាថាយ ១៤:២២–៣៣ ] ) ។

យ៉ូហាន ២:១២-២៥

ព្រះយេស៊ូវគ្រីស្ទ​សម្អាត​ព្រះវិហារ​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ឈ្មោះ​ល្បែង​កម្សាន្ត​លេង​នៅ​ទីវាល​ខាង​ក្រៅ​ ដែលពួកគេ​ធ្លាប់​លេង​កាល​ពី​ក្មេង ។ បន្ទាប់​ពី​ពួកគេ​បាន​គិត​ពី​ល្បែង​កម្សាន្ត​មួយ​ចំនួន​មក សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • ទោះបី​ជា​ល្បែង​កម្សាន្ត​ទាំងនេះ​វា​មិន​អាក្រក់ ហើយ​សប្បាយ​នឹងលេងក្តី តើ​អ្នក​មាន​អារម្មណ៍​ស្រណុក​ក្នុង​ចិត្ត​ដើម្បី​លេង​វា​នៅលើ​ទីធ្លា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

សូម​ចែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ២:១២–១៧ ។ នៅ​ពេល​ពួកគេ​អាន ចូរ​សុំ​ឲ្យ​ក្រុម​រកមើល ហើយ​ពិភាក្សា​ពី​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាងក្រោម​ ( សូម​សរសេរ​សំណួរ​ទាំងនេះ​នៅ​លើ​ក្ដារ​ខៀន ) ៖

  1. តើ​ព្រះយេស៊ូវ​បាន​រកឃើញ​នរណា​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ ?

  2. ហេតុអ្វី​អ្នក​គិត​ថា​ព្រះយេស៊ូវ​អាក់អន់​ព្រះទ័យ ?

  3. តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ​ ដើម្បី​កែតម្រូវ​បញ្ហា​នោះ ?

លុះ​ដល់​ពេល​កំណត់​ហើយ សូម​ដាក់​បង្ហាញ​រូបភាព ព្រះយេស៊ូវ​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធGospel Art Book [ ឆ្នាំ​ ២០០៩ ] ល.រ. ៥១ សូម​មើល​ផង​ដែរ LDS.org ) ហើយ​សុំ​ឲ្យ​សិស្ស​ពីរ​បី​ក្រុម​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេ ។ អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា​ ទស្សនិកជនរាប់ពាន់​នាក់​​ដែល​មក​ទីក្រុង​យេរូសាឡិម​សម្រាប់​ការ​អបអរ​សាទរ​បុណ្យ​រំលង ត្រូវការ​ទិញ​សត្វ​ដើម្បី​ថ្វាយ​ជា​គ្រឿង​បូជា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ជា​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ ។ អ្នក​ប្តូរ​ប្រាក់​បានលក់ដូរ​រូបិយប័ណ្ណ​របស់​រ៉ូម និង រូបិយប័ណ្ណ​ផ្សេង​ទៀត​ជា​រូបិយប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទិញ​សត្វ​ធ្វើ​ជា​គ្រឿង​បូជា ហើយ​ពាណិជ្ជករ​ផ្សេង​ទៀត​បាន​លក់​សត្វ​ដែល​ពួកគេ​ត្រូវការ​នោះ ។ កាល​ការ​លក់ដូរ​ត្រូវ​តែ​កើត​ឡើង នោះ​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ​នៅ​ព្រះវិហារ​បរិសុទ្ធ​គឺជា​ការ​ខ្វះគារវភាព និង​ខ្វះ​ការ​គោរពក្តី ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​អំពី​ព្រះវិហារ​បរិសុទ្ធ ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការពិពណ៌នា​របស់​ព្រះយេស៊ូវ​អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង ខ​ទី ១៦ ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​នៃ​ព្រះ ) ។

  • តើ​ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះ​តាម របៀប ណា ? ( ចម្លើយ​របស់​សិស្ស​អាច​ផ្សេងៗ​គ្នា ប៉ុន្តែ​អាច​រួម​មាន​នូវ​គំនិត​ខាងក្រោម​នេះ ៖ ព្រះវិហារ​បរិសុទ្ធ​គឺជា​ទីកន្លែង​ដែល​ព្រះ​អាច​យាងមក ជា​កន្លែង​ដែល​ទ្រង់​មាន​វត្តមាន ឬ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ជា​កន្លែង​ដែល​ពិធីបរិសុទ្ធ​នានា​ទាក់ទង​នឹង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ទ្រង់​ត្រូវ​បាន​ធ្វើ​ឡើង ។ ព្រះវិហារ​បរិសុទ្ធ​ គឺ​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​បំផុត​នៃ​ការថ្វាយ​បង្គំ​នៅលើ​ផែនដី​នេះ ) ។

ចូរ​សុំ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍ដូចខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​របៀប​ដែល​ការ​យល់ដឹង​ពី​ភាព​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​បានជួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​ទ្រង់ ​ដើម្បី​បណ្ដេញ​ពួក​អ្នក​ប្ដូរ​ប្រាក់ និង​ពួក​អាជីវករ​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ហេតុផល​សម្រាប់​កំហឹង​នោះ​គឺ​គ្រាន់តែ​ព្រះបន្ទូល​ចំនួន​បីម៉ាត់ប៉ុណ្ណោះគឺ ៖ ‹ ព្រះដំណាក់​នៃ​ព្រះវរបិតា​របស់​ខ្ញុំ › ។ វា​ពុំ​មែន​ជា​ដំណាក់សាមញ្ញ​ទេ វា​គឺ​ជា​ដំណាក់​នៃ​ព្រះ ។ វា​ត្រូវបាន​សាងសង់​ឡើង​សម្រាប់​ថ្វាយបង្គំ​​ព្រះ ។ វា​គឺ​ជា​ដំណាក់​សម្រាប់​ដួងចិត្ត​ដ៏​មាន​គារវភាព ។ វា​ជា​កន្លែង​ដែល​មាន​បំណង​សម្រាប់​ការលួងលោមចំពោះទុក្ខលំបាក និងបញ្ហា​​​នៃ​មនុស្ស​ គឺ​ជា​ទ្វារ​នៃ​ស្ថានសួគ៌ ។ … ពលិកម្ម [ របស់​ព្រះយេស៊ូវ ] ​ចំពោះ​ព្រះដ៏​ខ្ពស់​បំផុតបង្កាត់​ភ្លើង​នៅក្នុង​ព្រលឹង​ទ្រង់ ហើយ​ប្រទាន​ព្រះបន្ទូល​របស់​ទ្រង់​នូវ​កម្លាំង ​ដែល​ចាក់​ទំលុះ​អ្នក​ប្រមាថ​ទាំង​នោះ​ដូច​ជា​កាំបិត​ស្នៀត » (« Hallowed Be Thy Name » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ៥៣ ) ។

  • តើ​សកម្មភាព​របស់ព្រះយេស៊ូវ​ បាន​បង្ហាញ​គារវភាព​របស់​ទ្រង់​ចំពោះ​ដំណាក់​នៃ​ព្រះវរបិតា​ទ្រង់​ដោយ​របៀប​ណា ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​​នេះនៅលើ​ក្ដារខៀន ៖ យើង​បង្ហាញ​គារវភាព​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ …

សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មួយ​ក្រុមៗ​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ សូម​អញ្ជើញ​ក្រុម​ទាំងឡាយ​ឲ្យ​សរសេរ​នៅ​លើ​ក្រដាស​ នូវ​របៀប​ជា​ច្រើន​ដែល​ពួកគេ​អាច​គិត​ឃើញ​ដើម្បី​បំពេញ​ឃ្លា​នេះ ។ បន្ទាប់​ពី​មួយ ឬ​ពីរ​នាទី​ក្រោយ​មក ចូរ​សុំ​ឲ្យ​ក្រុម​មួយ​ចែកចាយ​បញ្ជី​របស់​ខ្លួន​ដល់​សិស្ស​ផ្សេង​ទៀត ។ ខណៈពេលក្រុម​ទីមួយ​ចែកចាយ ចូរ​សុំ​ឲ្យ​ក្រុម​ផ្សេង​ទៀត​គូស​សញ្ញា​កែង​នៅ​ក្បែរ​ចំណុច​នីមួយៗ​ដែលបាន​លើក​ឡើង ​ហើយដែល​មាន​នៅ​ក្នុង​បញ្ជី​របស់​ពួកគេ ។ ក្រោយ​មក​ទៀត សុំ​ឲ្យ​ក្រុម​មួយ​ទៀត​ចែកចាយ​ចំណុច​ទាំងឡាយ​នៅ​លើ​បញ្ជី​របស់​ខ្លួន​ ដែល​ក្រុម​ទីមួយ​មិន​បាន​លើក​ឡើង ។ សូម​ធ្វើ​ដំណើរការ​នេះ​ម្ដង​ហើយ​ម្ដងទៀត ​រហូត​ក្រុម​ទាំងអស់​បាន​ចែកចាយ​បញ្ជី​របស់​ខ្លួន ។

  • តើ​យើង​អាច​បង្ហាញ​គារវភាព​របស់​យើង​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​បាន​ដោយ​របៀប​ណា កាល​យើង​មិន​បាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សរសេរនៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​ពី​ហេតុផល ​ដែល​ពួកគេ​គិត​ថា​វា​ជា​រឿង​ដ៏​សំខាន់​ ដែល​ពួកគេ​ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បីបង្ហាញ​គារវភាព​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ។ ក៏​សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ ​ដើម្បី​ធ្វើ​កិច្ចការ​មួយ​ដែល​បង្ហាញ​គារវភាព​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ។ ចូរ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​គោលដៅ​នេះ ។

ចូរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ទាំងឡាយ ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​ថ្ងៃ​នេះ ។

រូបភាព
រូបសញ្ញា​​ចំណេះចំណាន​ខគម្ពីរ
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

សកម្មភាព​នេះ​អាច​ត្រូវបាន​ប្រើ​ប្រាស់​ដើម្បី​ណែនាំ ឬ​រំឭក​ឈុត​នៃ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។ សូម​ជ្រើសរើស​ប័ណ្ណ​ចំណេះចំណាន​ខគម្ពីរ​មួយ​ចំនួន ហើយ​រៀបចំ​ចែក​វា​ឲ្យ​ដល់​សិស្ស​របស់​អ្នក ។ ( សូម​ប្រាកដ​ថា​មាន​កាត​នីមួយៗ​ឲ្យ​ច្រើន ដូច្នេះ​មាន​សិស្ស​ច្រើន​អាច​បាន​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​ដែល​ដូចគ្នា ។ អ្នក​គួរ​មាន​ប័ណ្ណ​គ្រប់គ្រាន់​សម្រាប់​សិស្ស​ម្នាក់ៗ ដើម្បី​មាន​វគ្គ​បទគម្ពីរ​ពីរ ឬ បី​ផ្សេងៗ​គ្នា ) ។ សូម​ចែក​ប័ណ្ណ​នោះ​ដល់​សិស្ស ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​សិក្សា​វគ្គ​ចំណេះចំណាន​ខគម្ពីរ សេចក្ដីយោង ពាក្យ​គន្លឹះ សេចក្ដី​ថ្លែងការណ៍​នៃ​បរិបទ គោលលទ្ធិ និង​គោលការណ៍ និង គំនិត​អនុវត្ត​នានា​នៅ​លើ​ប័ណ្ណ​នីមួយៗ ។ សូម​និយាយ​តម្រុយ​ចេញ​ពី​ប័ណ្ណ ​( ឧទាហរណ៍ ពាក្យ​នានា​មក​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ ឬ ពាក្យ​គន្លឹះ បរិបទ គោលលទ្ធិ ឬ គោលការណ៍ ឬ ការអនុវត្ត ) ។ សិស្ស​ដែល​មានកាតដែល​ទាក់ទង​នឹង​តម្រុយ​នោះ​គួរតែ​ក្រោក​ឈរឡើង ហើយ​និយាយ​សេចក្តីយោង​នៃ​ចំណេះចំណានខគម្ពីរ​នោះ​ឲ្យ​ឮៗ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ២:១–១១ ។ « ស្រា​ល្អ »

« មាន​សេចក្ដី​យោង​ជាច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ទៅ​នឹង​អំពើ​អាក្រក់​នៃ​ភាព​ប្រមឹក និង​ ការ​ស្រវឹង ( ឧទាហរណ៍ សូម​មើល សុភាសិត ២៣:២០–២១​, អេសាយ ៥:១១–១២, អេភេសូរ ៥:១៨ ) ។ ខគម្ពីរ​ទាំងនេះ​មិន​បាន​ហាម​ប្រាម​ជាក់លាក់អំពី​​ការ​ប្រើ​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​ពួកគេ​ថ្កោលទោសចំពោះការបណ្តែត​បណ្តាយ​ហួសប្រមាណ និង​ភាពប្រមឹក ។ នៅ​ជំនាន់​របស់​យើង ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញាវាងវៃ​ ដែល​ហាម​ឃាត់​នូវ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ( សូម​មើល គ. និង ស. ៨៩:៤–៧ ) ។ យើង​គួរ​ចៀស​វាង​ការវិនិច្ឆ័យ​លើ​មនុស្ស​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ពី​មុន​តាមរយៈ​ព្រះបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នៅ​ជំនាន់​របស់​យើង » ( New Testament Student ManualChurch Educational System manual ឆ្នាំ​២០១៤ ] ទំព័រ ២០៨ ) ។

យ៉ូហាន ២:៤។ « មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ? »

« ការ​ឆ្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​មាតា​ទ្រង់​ទំនង​ដូចជា​ប្រើ​ពាក្យ​កំបុត​ៗ​ កាល​អាន​នៅ​ក្នុង​កំណែ​របស់​សេ្ដច​ជេមស៍ ប៉ុន្តែ​ទាំង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ និង​កំណែ​ជា​ភាសា​ក្រិក​បង្ហាញ​ថា ទ្រង់​បាន​មាន​បន្ទូល​ដោយ​ការគោរព ។ អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ( ១៨៦២–១៩៣៣ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖ ‹ ពាក្យ « មាតាអើយ »​ ជា​នាម​ដែល​បាន​លើក​ឡើង ​ដោយ​កូនប្រុស​ទៅ​កាន់​ម្ដាយ​ខ្លួន កាល​អ្នក​ស្ដាប់​ទៅ​ទំនង​ជា​ពាក្យ​កំបុត ប៉ុន្តែ​វា​ធាតុពិត​ពាក្យ​នេះ​ប្រើ​ក្នុង​ន័យ​​បង្ហាញ​ការ​គោរព ។ … នៅ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ចុង​បញ្ចប់​នៃ​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ កាល​ព្រះគ្រីស្ទ​ត្រូវ​បាន​គេ​ឆ្គាង​នៅ​លើ​ឈើ​ឆ្កាង ​ដោយ​រង​ការ​ឈឺចាប់​ដ៏​ខ្លោចផ្សារ នោះ​ទ្រង់​បាន​មើលទៅ​មាតា​ទ្រង់​ម៉ារា​ដែល​កំពុង​ទួញ​យំ ហើយ​បាន​បង្គាប់​ឲ្យ​សាវក​សំណព្វ​យ៉ូហាន​មើល​ថែ​គាត់ ដោយ​មាន​បន្ទូល ៖ « មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា ! » [យ៉ូហាន ១៩:២៦] ។ តើ​អាច​គិត​ឃើញ​ដែរ​ទេ​ថា នៅ​ក្នុង​គ្រា​ដ៏​អស្ចារ្យនេះ កង្វល់​របស់​ព្រះអម្ចាស់​យើង​ចំពោះ​មាតា ​ដែល​សេចក្ដីស្លាប់​រៀប​នឹង​មក​បំបែក​ទ្រង់​ចេញ​ពី​គាត់​គឺ​គ្មាន​ក្រៅ​ពី​ការ​គោរព ភាព​ទន់ភ្លន់ និង​សេចក្ដី​ស្រឡាញ់​នោះ​ទេ › ? ( កំណែ​ទី​ ៣ [ ឆ្នាំ​១៩១៦ ] ទំព័រ ១៤៤–៤៥ ) ។

« ការ​បកប្រែ​ដោយ​ យ៉ូសែប ​ស្ម៊ីធ​ ក៏​ជួយ​យើង​ឲ្យ​យល់​ផង​ដែរ​ថា​ព្រះយេស៊ូវ​ពុំ​គ្រាន់តែ​សួរ​ដល់​មាតា​ទ្រង់​នូវ​អ្វី​ ដែល​គាត់​ចង់​ឲ្យ​ទ្រង់​ធ្វើ​ប៉ុណ្ណោះទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​បង្ហាញ​ព្រះឆន្ទៈ​ដើម្បី​ធ្វើ​តាមផង​ដែរ ៖ « មាតា​អើយ តើ មាតា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីខ្លះ​សម្រាប់ មាតា ? នោះ​ខ្ញុំ​នឹង​ធ្វើ​ › ( ការ​បក​ប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ២:៤  ) ។ សំណួរ​ដែល​សួរ​ថា ‹ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ? › មាន​ន័យ​ថា ‹ តើ​មាតា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ? › (យ៉ូហាន ២:៤) » (New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ២០៨) ។