បណ្ណាល័យ
មេរៀនទី ៤៨ ៖ លូកា ៧:១៨-៥០


មេរៀន​ទី ៤៨

លូកា ៧:១៨-៥០

សេចក្ដីផ្ដើម​

ព្រះយេស៊ូវ​បាន​សរសើរ​ដល់​យ៉ូហាន​បាទីស្ទ ហើយបាន​ថ្លែង​ទីបន្ទាល់​ថា យ៉ូហានបាន​រៀបចំ​ផ្លូវ​ថ្វាយ​ការ​បម្រើ​របស់ទ្រង់ ។ ខណៈ​ដែលព្រះយេស៊ូវ​កំពុង​សោយ​អាហារជាមួយ​ស៊ីម៉ូន ជា​ពួកផារិស៊ី នោះ​មាន​ស្ត្រី​ដែល​បាន​ប្រែចិត្ត​ម្នាក់​មក​បង្ហាញ​សេចក្ដីជំនឿ​ និងសេចក្ដីស្រឡាញ់​​របស់​នាង​ទៅលើ​ព្រះអង្គសង្គ្រោះ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ៧:១៨-៣៥

ព្រះយេស៊ូវ​បាន​សរសើរ​ដល់យ៉ូហាន បាទីស្ទ ហើយថ្លែង​ទីបន្ទាល់អំពី​បេសកកម្ម​របស់​យ៉ូហាន​

សូមអញ្ជើញ​​សិស្សធ្វើ​ការ​​ជា​ដៃគូ ហើយ​ឲ្យ​ក្រដាស​មួយសន្លឹក​ដល់​ដៃគូ​នីមួយៗ ។ ចូរ​សុំ​ឲ្យ​ដៃគូ​នោះ​សរសេរ​ហេតុកាណ៍ជាច្រើន​អំពី​យ៉ូហាន បាទីស្ទ ចេញ​មកពី​ការ​ចងចាំរបស់ពួកគេ បើពួកគេអាច​ក្នុងរយៈ​ពេល​មួយ​នាទី ។ បន្ទាប់ពី​រយៈពេល​មួយនាទី ចូរ​សុំ​ឲ្យ​សិស្ស​រាប់​ចំនួន​នៃ​ហេតុការណ៍ទាំង​នោះ​នៅលើ​ក្រដាស​របស់ពួកគេ ។

  • តើ​មានហេតុការណ៍​អ្វីខ្លះអំពី​យ៉ូហាន​បាទីស្ទ ដែល​អ្នកអាច​រៀបរាប់​ ?

ចូរ​អញ្ជើញសិស្ស​ឲ្យ​ប្រាប់​ដល់​សិស្ស​ ក្នុង​ថ្នាក់​អំពី​ហេតុការណ៍​​មួយ​ចំនួន​ដែល​ពួកគេ​បាន​សរសេរ ។

បើ​អាច​ធ្វើទៅបាន ចូរ​ដាក់​តាំង​ដើម​ត្រែង​ខ្ពស់​​​មួយ ហើយ​នឹង​ក្រណាត់​ទន់​មួយ​បំណែក ។ ចូរ​ពន្យល់ថា ព្រះយេស៊ូវ​បាន​ប្រើ​វត្ថុទាំងនេះ​ ដើម្បី​បង្រៀន​​មនុស្ស​អំពី​ចរិក​លក្ខណៈ​របស់​យ៉ូហាន​បាទីស្ទ ។ សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ៧:២៤-២៦ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវអ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​យ៉ូហាន​ បាទីស្ទ ខណៈ​ដែល​សំដៅ​ទៅលើ​ដើម​ត្រែង និង​ក្រណាត់​មួយ​បំណែក ។

  • តើ​យ៉ូហាន​បាទីស្ទ​ខុស​គ្នា​ពី​ដើម​ត្រែង ឬ​ស្លឹក​ស្មៅ​យ៉ាង​ដូច​ម្ដេច ? ( មិនដូចជា​ដើម​ត្រែង​ទេ ដែល​ត្រូវ​បាន​បោក​បក់ ឬ​រញ្ជួយ​ដោយ​ខ្យល់នោះ​ តែ​យ៉ូហាន​បាទីស្ទ គឺមានភាព​រឹងមាំ និង​ពុំ​ងាក​រេ​នៅក្នុង​ដំណឹង​ល្អ​របស់ទ្រង់ និង​នៅ ក្នុង ការ​បំពេញ​បេសកកម្ម​របស់​លោក​ឡើយ ) ។

រូបភាព
ការ​បង្រៀន​ដំណឹងល្អ​របស់ យ៉ូហាន បាទីស្ទ

ការផ្សាយ​ដំណឹងល្អ​របស់ យ៉ូហាន បាទីស្ទ

សូម​បង្ហាញ​រូបភាពអំពី​យ៉ូហាន បាទីស្ទ ហើយ​សួរ ៖

  • តើ​យ៉ូហាន ​បាទីស្ទ​ខុសគ្នា​ពី​អ្នក​ទាំងឡាយ « ដែលស្លៀកពាក់​អាវ​ទន់ភ្លន់ » ហើយ​រស់នៅ​ដោយ​ប្រណិត « នៅក្នុង​ដំណាក់​ស្តេច​ » យ៉ាង​ដូចម្ដេច (ខទី ២៥) ? ( យ៉ូហាន បាទីស្ទ បាន​រស់នៅ​តាមទីវាល ហើយ​ស្លៀក​ពាក់​រោម​អូដ្ឋ ដែល​តូចទាប ។ ជាជាង​ការ​ស្វែងរក​ភាព​សុខ​ស្រួល​ខាង​សាច់ឈាម យ៉ូហាន បាទីស្ទ បាន​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់ព្រះ​តែប៉ុណ្ណោះ ) ។

  • តើ​ព្រះយេស៊ូវ​បានមានបន្ទូល​អ្វីខ្លះ​អំពី​ យ៉ូហាន បាទីស្ទ​នៅក្នុងខទី ២៦ ?

ដើម្បីជួយសិស្ស​យល់​អំពី​តួនាទី​ពិសេស​របស់​យ៉ូហាន បាទីស្ទ ចូរ​ពន្យល់​ថា ព្រះយេស៊ូវបាន​ដក​ស្រង់​ការព្យាករណ៍​មួយ ដែល​បាន​សរសេរ​រាប់រយ​ឆ្នាំ​ពីមុន ដែល​បាន​ថ្លែង​អំពី « សារទូត » ដែលនឹង «រៀបចំ​ផ្លូវនៅ​មុខ [ ព្រះ​មែស៊ី ] » (ម៉ាឡាគី ៣:១) ។ សូម​អញ្ជើញសិស្ស​ម្នាក់​អានលូកា ៧:២៧-២៨ឲ្យឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវមូលហេតុ​ដែល​យ៉ូហាន​ បាទីស្ទ​ដែល​ជា​ព្យាការី​ពិសេស​​នៅក្នុង​ចំណោម​ពួកព្យាការី ។

  • តើ​តួនាទីពិសេស និងសំខាន់​អ្វីខ្លះ ដែល​យ៉ូហាន បាទីស្ទ​ត្រូវ​បាន​តែងតាំងមុន​កំណើត​លោកិយ​​ដើម្បី​ធ្វើកិច្ចការ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ យ៉ូហាន បាទីស្ទ គឺជា​ព្យាការី​ដែល​បាន​តែងតាំង​ពីមុន​កំណើត​លោកិយ ដើម្បី​រៀបចំ​ផ្លូវ​ និង​ធ្វើបុណ្យ​ជ្រមុជទឹក​ថ្វាយ​ព្រះរាជបុត្រា​នៃ​ព្រះ )

  • តើ យ៉ូហាន បាទីស្ទ​បាន​រៀបចំ​ផ្លូវ​សម្រាប់ការ​យាងមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ចូរ​ពន្យល់​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ បានមាន​ប្រសាសន៍​ដូច​ខាង​ក្រោមទាក់ទង​នឹង​លូកា ៧:២៨

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ព្រះយេស៊ូវត្រូវបានគេមើលទៅថាជាអ្នក ដែលតូច​ជាង​គេនៅក្នុងនគរព្រះ ហើយ [ ហាក់ដូចជា ] ត្រូវបានឲ្យ​ឈ្មោះតូចជាងគេ ចំពោះការជឿរបស់ពួកគេទៅលើទ្រង់ ដែលថាជាព្យាការីមួយរូប គឺដូចជាអ្វីដែលទ្រង់បាន​មាន​បន្ទូលថា— ‹ អ្នកដែលចាត់ទុកខ្លួនតូចជាងគេ​ក្នុង​ចំណោមអ្នករាល់គ្នា គឺធំជាងយ៉ូហាន—នោះគឺជារូប​យើងនេះហើយ › »​ (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨២) ។

ចូរ​សង្ខេបលូកា ៧:២៩-៣៥​ដោយ​ពន្យល់​ថា មានមនុស្ស​ជាច្រើន​បានជឿ​លើ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ប៉ុន្តែ​ពួកផារិស៊ី និង​អ្នក​ច្បាប់​ជាច្រើន ដែល​មានវត្តមាន​នៅទីនោះ​បាន​​​បដិសេធ​ចំពោះ​ការ​បង្រៀន​របស់ទ្រង់ ។ ព្រះយេស៊ូវបាន​បង្រៀន​ថា ពួកគេ​បាន​បដិសេធ​សេចក្ដីពិត​ មិនថា​ជាទ្រង់ ឬ​យ៉ូហាន​បាទីស្ទ​បាន​បង្រៀន​​សេចក្ដីពិត​ក្ដីនោះទេ ។

លូកា ៧: ៣៦-៥០

ខណៈ​ដែលព្រះយេស៊ូវ​បាន​ទទួលទានអាហារ​ពេលល្ងាច​ជាមួយ​នឹង​ស៊ីយ៉ូន ពេត្រុស​រួច​ហើយ នោះ​មាន​ស្ត្រី​ម្នាក់​មក​លាង​ព្រះ​បាទ​ទ្រង់​ដោយ​ទឹក​ភ្នែក​របស់​នាង ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ តើ​ខ្ញុំ​អាច​ត្រូវ​បាន​អភ័យទោស​ឬទេ ?

សូមអញ្ជើញសិស្ស​ឲ្យ​ពិចារណា​អំពី​គ្រា​ដែល​ពួកគេ​បាន​ងឿង​ឆ្ងល់​ ប្រសិនបើ​ជា​ពួកគេ​អាច​ត្រូវ​បាន​អភ័យ​ទោស​​ឬ​យ៉ាងណា ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត ​ដែល​ឆ្លើយនឹងសំណួរ​នេះ នៅពេល​ពួកគេ​បន្ដ​​សិក្សា​អំពី​លូកា ៧របស់​ពួកគេ ។

ដើម្បីជួយសិស្ស​យល់​អំពី​បរិបទ និង​មាតិកា​នៃ​លូកា ៧:៣៦-៥០សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​អំពី​សេចក្ដីសង្ខេប និងការ​ពន្យល់​ដូច​ខាង​ក្រោម ៖

ពួក​ផារិស៊ី​ម្នាក់​មាន​ឈ្មោះ​ថា ស៊ីម៉ូន បានអញ្ជើញព្រះ​យេស៊ូវ​មក​ពិធីលៀង​អាហារ​នៅ​ផ្ទះរបស់​ខ្លួន ។ នៅក្នុងពិធីលៀង​អាហារ​ប្រភេទនេះ ភ្ញៀវ​តែងតែទម្រេត​ខ្លួន​នៅលើ​ខ្នើយ​ដែល​ដាក់​នៅ​ជុំវិញតុ ហើយ​សណ្ដូក​ជើង​របស់​ពួកគេ​ចេញ​ពីតុ ។ ទំនៀម​ទម្លាប់​ក្នុងសង្គម​នៃ​ជំនាន់​នោះ អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​ខ្វះខាត​ដើរ​ប្រមូល​អាហារ​ដែល​នៅសេស​សល់​​ពី​ពិធីជប់លៀង ។ ដូច្នេះ វាពុំមែន​ជា​រឿង​ចម្លែក ដែល​មនុស្ស​មិន​​បាន​អញ្ជើញ​ ចូលមក​ក្នុង​ផ្ទះ​អំឡុង​ពេល ពិធី​ជប់លៀង​មួយឡើយ ( សូម​មើល James E. Talmage, Jesus the Christ បោះ​ពុម្ព​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ២៦១ ) ។

  • តើ​លូកា​បានពិពណ៌នា​អំពី​ស្ត្រី​ដែល​នៅក្នុង​លូកា ៧:៣៧យ៉ាង​ដូចម្ដេច ?

  • តើស្ត្រី​នោះបង្ហាញ​សេចក្ដីស្រឡាញ់​របស់នាង​ចំពោះ​ព្រះ​អង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? ( អ្នកអាច​នឹង​ចង់​ពន្យល់ថា « ​ប្រេង​ទេព្វិរូ​សុទ្ធ » គឺជា​ដប​មួយ​ដែលពេញ​ទៅដោយ​ប្រេង​ក្រអូប​ដ៏មានតម្លៃ ) ។

  • តើស៊ីម៉ូន​បានគិត​យ៉ាងណា ពេល​គាត់​បាន​មើលឃើញ​អ្វី​ដែល​ស្ត្រី​នោះ​កំពុងធ្វើ ?

ដើម្បី​មើល​រឿងប្រៀបធៀប​ដែលព្រះយេស៊ូវវ​បាន​បង្រៀន ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់អានលូកា ៧:៤០-៤៣ឮៗ ។ សូម​អញ្ជើញ​ឲ្យ​​​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះយេស៊ូវបានបង្រៀនដល់​ស៊ីម៉ូន ។

សូម​ចម្លង ​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។

ម្ចាស់​បំណុល=

កូនបំណុល ដែល​ខ្ចី​ប្រាក់ ៥០ សេន=

កូនបំណុល ដែល​ខ្ចី​ប្រាក់ ៥០០ សេន=

ចូរ​ពន្យល់​ថាម្ចាស់​បំណុល​គឺ​ជា​មនុស្ស​ម្នាក់​ ដែល​ឲ្យ​ប្រាក់​គេ​ខ្ចី មនុស្ស​ដែល​ខ្ចី​ប្រាក់គេ គឺជា​កូនបំណុល ។ កូនបំណុល​យល់ព្រម​បង់​សង​ទៅ​ម្ចាស់​បំណុល​ ឬ​ត្រូវ​ជាប់គុគ ។ ចូរ​សួរ​ដល់សិស្ស​ម្នាក់​ឲ្យ​សង្ខេប​រឿង​ប្រៀបធៀប​តាម​សម្ដី​របស់ពួកគេ ។

  • តើ​ម្ចាស់​បំណុល​តំណាង​ឲ្យ​នរណា ? ( សូមសរសេរ ព្រះយេស៊ូវ​គ្រីស្ទ នៅលើ​ក្ដារខៀន​ជិត​នឹង​ពាក្យ « ម្ចាស់​បំណុល » ) ។

  • តើ​ម្ចាស់​បំណុល​ណា​ម្នាក់ ដែល​អាច​តំណាង​ឲ្យ​ស្ត្រីនោះ ហើយ​នរណា​ ដែលអាច​តំណាង​ឲ្យ​ស៊ីម៉ូន ជាពួកផារិស៊ី ? ហេតុអ្វី ? ( ចូរ​សរសេរស៊ីម៉ូន ជាពួកផារិស៊ីនៅ​ក្រោម​ពាក្យ « កូនបំណុល ដែល​ខ្ចី​ប្រាក់ ៥០ សេន » និង ស្ត្រី​នៅក្រោម​ពាក្យ « កូនបំណុល ដែល​ខ្ចី​ប្រាក់ ៥០០ សេន » ) ។

ចូរ​ពន្យល់​ថា អំឡុងជំនាន់​របស់ព្រះយេស៊ូវ វាគឺជា​ទំនៀម​ទម្លាប់​សម្រាប់​អ្នក​ទទួលភ្ញៀវ ​ដើម្បី​គោរព​ដល់​ភ្ញៀវល្អៗ​របស់គាត់​ ដោយ​ការ​ធ្វើទង្វើ​ចិត្ត​ល្អ ដូចជា​ការ​ថើប​ពួកគេ​ពេល​ស្វាគមន៍ ផ្ដល់​ទឹក​សម្រាប់​ពួកគេ​លាង​ជើង និង​ចាក់​តាំង​ប្រេង​នៅលើ​ក្បាល​ពួកគេ​ជា​ដើម ( សូមមើល James E. TalmageJesus the Christ ទំព័រ ២៦១ ) ។

សូមចាក់​​វីដេអូ​នៅ​លេខកូដ​ម៉ោង ៧:២៥ ហើយ​បញ្ឈប់​វា​បន្ទាប់ពី​ព្រះយេស៊ូវ​មានបន្ទូលថា « អញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ » (លូកា ៧:៥០) ( លេកូដ​ពេលវេលា ៨:៥២ ) ។ ឬ អញ្ជើញ​​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ចេញមក​ពី លូកា ៧:៤៤-៤៧ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពីរបៀប​ ដែល​ស៊ីម៉ូន​បាន​ប្រព្រឹត្ត​នឹង​ព្រះយេស៊ូវ ដោយ​ប្រៀបធៀប​ទៅនឹង​របៀប​ដែល​ស្ត្រី​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់ និង​របៀប​ដែលពួកគេ​អាច​នឹង​មានអារម្មណ៍​យ៉ាង​ណា​អំពី​ព្រះយេស៊ូវ ។

  • យោងតាមខទី ៤៤-៤៧តើ​ភាព​ខុស​គ្នា​មួយចំនួនអ្វីខ្លះ​​រវាង​របៀប​ ដែល​ស៊ីម៉ូន​បាន​ប្រព្រឹត្ត​នឹង​ព្រះយេស៊ូវ និង​របៀប​ដែល​ស្ត្រី​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់ ហើយ​តើ​ពួកគេម្នាក់ៗ​អាច​នឹង​មាន​អារម្មណ៍​​យ៉ាង​ណា​អំពី​ព្រះយេស៊ូវ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស នៅក្នុង​តារាង​នៅលើ​ក្ដារខៀន ) ។

នៅពេល​សិស្ស​បាន​បញ្ចប់ការរាយការណ៍​អំពីអ្វី​ ដែលពួក​គេ​បាន​រកឃើញហើយ​នោះ តារាង​គួរ​តែ​មាន​សណ្ឋាន​ស្រដៀង​ខាង​ក្រោម ៖

ម្ចាស់បំណុល=​លើ​ព្រះយេស៊ូវគ្រីស្ទ

កូនបំណុល ដែល​ខ្ចី​ប្រាក់ ៥០ សេនស៊ីម៉ូនជា​ពួកផារិស៊ី

ពុំបាន​ឲ្យ​ទឹក​ដល់ព្រះយេស៊ូវ​ដើម្បី​លាងព្រះបាទា​ទ្រង់ទេ

ពុំ​បាន​ថើបទ្រង់ទេ

ពុំ​បាន​ចាក់​ប្រេងតាំង​ទ្រង់​ទេ

ស្រឡាញ់ទ្រង់​បន្ដិចបន្ដួច

កូនបំណុល ដែល​ខ្ចី​ប្រាក់ ៥០០ សេនស្ត្រី

បានលាង​ព្រះបាទា​ទ្រង់​ដោយទឹកភ្នែក​របស់នាង ហើយ បាន​ជូត​សម្អាត​ដោយ​សក់​របស់នាង

បានថើប​ព្រះបាទា​របស់ទ្រង់

បាន​ចាក់ប្រេងតាំង​លើ​ព្រះបាទា​ទ្រង់

បានស្រឡាញ់ទ្រង់យ៉ាង​ខ្លាំង

  • តើ​មានពរជ័យអ្វី​ខ្លះ ដែល​ស្ត្រី​ម្នាក់​នេះ​បានទទួលមក​ពី​ព្រះអង្គសង្គ្រោះ ?

ចូរ​ចង្អុលបង្ហាញថា តាមរយៈការ​ប្រៀបធៀប​ដោយ​ពុំ​ថ្លែងជា​​វាចា​ ស៊ីម៉ូន​ប្រៀបបាន​ទៅនឹង​​កូនបំណុល​ដែល​ខ្ចីប្រាក់ ៥០ សេន ឯព្រះអង្គសង្គ្រោះ​បាន​ផ្ដល់​យោបល់​ថា ស៊ីម៉ូន​ត្រូវការ​នូវកា​រ​អភ័យទោស​ពីបាប​របស់​ខ្លួន​ផង​ដែរ ។

សូម​អញ្ជើញសិស្ស​ឲ្យអានលូកា ៧:៤៥-៥០​ដោយស្ងាត់ស្ងៀម ហើយសុំ​ពួកគេ​ឲ្យ​រកមើល​នូវអ្វី​ ដែល​បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់នេះ​អាច​ទទួល​បាន​ការ​អភ័យទោស ។

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះ ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន​ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ នៅពេល​យើងអនុវត្តសេចក្ដីជំនឿរបស់យើង តាមរយៈ​ការ​បង្ហាញ​សេចក្ដីស្រឡាញ់របស់​យើង​ និង​ការលះ​បង់​ថ្វាយព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​បទពិសោធន៍​នៃការ​អភ័យទោស​របស់​ទ្រង់ ។ នៅពេល​យើង​ទទួល​បានការ​អភ័យទោស​របស់​ព្រះអម្ចាស់ នោះយើង​ត្រូវ​បានពេញ​ដោយបំណង​ប្រាថ្នា​ដើម្បីស្រឡាញ់ និង​បម្រើ​ទ្រង់​កាន់តែ​ច្រើន )

  • ហេតុអ្វី​ក៏​យើង​អាច​នឹង​មានបំណង​ប្រាថ្នា​ស្រឡាញ់ និង​បម្រើ​ព្រះអង្គសង្គ្រោះ​កាន់តែ​ច្រើន នៅពេល​យើង​ទទួល​បទពិសោធន៍​នៃការ​អភ័យទោសពីទ្រង់ ?

សូម​ឲ្យ​សិស្ស​បីនាក់អាន​ម្ដង​ម្នាក់ៗ នូវកថាកណ្ឌ​មួយ​​ចេញមកពី​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« មានកម្រិត​ជាច្រើន​នៃ​ភាពសក្ដិសម និង​សេចក្ដីសុចរិត​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​ការ​ប្រែចិត្ត​គឺជា​ពរជ័យមួយ​ចំពោះ​យើង​ទាំងអស់​គ្នា ។ យើងម្នាក់ៗ​ចាំបាច់​ត្រូវ​ទទួលអារម្មណ៍​ដឹង​អំពីព្រះហស្ត​ឱបក្រសោប​ដោយក្ដីមេត្តាករុណា របស់ព្រះអង្គសង្គ្រោះ​ តាមរយៈ​ការអភ័យ​ទោស​អំពើបាប​របស់យើង ។

« ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យជួប​នឹង​បុរស​ម្នាក់​ដែល កាល​ពីមុន​បានមាន​ជីវិត​រស់នៅដ៏វឹកវរ ។​ ជាលទ្ធផល​នៃ​ជម្រើស​មិនល្អ​របស់គាត់ នោះគាត់​បាន​បាត់បង់​សមាជិកភាព​របស់គាត់​នៅក្នុង​សាសនាចក្រ ។ គាត់​ចង់​ត្រឡប់មក​សាសនាចក្រ​វិញ ហើយ​បាន​រក្សា​បទបញ្ញត្តិ​ដោយស្មោះត្រង់ ប៉ុន្តែ​ទង្វើ​កាលពីមុន​របស់​គាត់​បាន​មកមកអុកឡុករំខានគាត់​មិនចេះឈប់ឈរ​ ។ ពេល​ជួប​ជាមួយគាត់ ខ្ញុំ​មានអារម្មណ៍​ដឹង​ពី​ការ​ខ្មាស់​អៀន និង​វិប្បដិសារី​ដ៏​ខ្លាំង​របស់គាត់​ដែល​បាន​បោះបង់​ចោល​សេចក្ដីសញ្ញា​របស់គាត់ ។ បន្ទាប់ពី​ការ​សម្ភាស​របស់​យើង ខ្ញុំបាន​ដាក់ដៃ​របស់ខ្ញុំ​លើ​ក្បាល​របស់គាត់​ ដើម្បី​ប្រទានពរ​ជ័យបព្វជិត​ភាព​មួយ​​ដល់គាត់ ។ មុន​ពេល​ថ្លែង ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដឹង​ពីក្ដី​ស្រឡាញ់​របស់ព្រះអង្គសង្គ្រោះមាន​ដល់​គាត់ ហើយអភ័យ​ទោស​ដល់គាត់ ។ បន្ទាប់ពី​ការ​ប្រសិទ្ធពរ នោះ​យើង​បាន​ឱបគ្នា ហើយបុរស​នោះ​បាន​ទ្រហោយំ ។

« ខ្ញុំ​មាន​ភាព​អស្ចារ្យ​ណាស់​ចំពោះ​ព្រះហស្ត​ឱបក្រសោប ដោយ​​ក្ដីមេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ និង​ក្ដីស្រឡាញ់​​របស់ទ្រង់​ចំពោះ​ជន​ដែលប្រែចិត្ត មិន​ថា​អ្នកដែល​​បាន​លះបង់​អំពើបាប​នោះមាន​ភាព​អត្មានិយម​ប៉ុណ្ណា​ទេ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​អាច ហើយ​ចង់​អភ័យ​ទោស​ចំពោះអំពើបាប​របស់​យើង ។ លើកលែង​តែ​អំពើ​បាប​របស់​មនុស្ស​មួយ​ចំនួន ដែល​ជ្រើសរើស​យក​សេចក្ដី​ហិនហោច ក្រោយពី​បានដឹង​ដ៏ពេញលេញ​ហើយ​នោះ​ ក្រៅ​ពីនោះ​ពុំមាន​អំពើបាប​ណា ដែល​ពុំ​អាច​អត់ទោស​ឲ្យ​បាន​នោះឡើយ ។ វា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្រៃលែង​សម្រាប់​យើង​ម្នាក់ៗ​ ក្នុង​ការងាកបែរ​ចេញ​ពី​អំពើបាប​របស់​យើង ហើយ​មករក​ព្រះគ្រីស្ទ ។ ការអភ័យទោស​ដ៏​ទេវភាព គឺជា​ផលផ្លែ​ដ៏​ផ្អែមល្ហែម​បំផុត​មួយ នៃ​ដំណឹងល្អ​ដែល​ដកចេញ​នូវ​ទោសកំហុស និង ការឈឺចាប់​ចេញពីដួងចិត្ត​យើង ហើយ​ជំនួសមក​វិញ​ដោយ​នូវអំណរ និង សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ( « Repent … That I May Heal You »​ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤១ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​គិតអំពី​គ្រា​មួយ​ ដែលពួកគេ​បាន​ទទួលបទពិសោធន៍​នៃការ​អភ័យ​ទោស​​​មកពី​ព្រះ​អម្ចាស់ ។ ចូរ​សុំ​ឲ្យពួកគេ​ពិចារណា​អំពី​អ្វី​ដែលពួកគេ​បាន​គិត និង​របៀប​ដែលពួកគេ​បាន​ទទួល​អារម្មណ៍​ដឹង​អំពីព្រះអង្គ​សង្គ្រោះ ។

សូម​យោងទៅសំណួរ​​នៅលើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យសិស្ស​ពន្យល់​អំពី​របៀប​ដែលពួកគេ​នឹង​ឆ្លើយនឹងសំណួរ ប្រសិនបើ​នរណា​ម្នាក់បាន​សួរ​ដល់ពួកគេ​ថា « តើ​ខ្ញុំ​​អាច​ត្រូវ​បាន​អភ័យ​ទោស​ឬទេ ? » 

សូម​បញ្ចប់មេរៀន​ដោយការ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទមានព្រះចេស្ដា​អភ័យទោស​ដល់យើង ប្រសិន​បើ​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើទ្រង់ ហើយប្រែចិត្ត​ពី​អំពើបាប​របស់យើង ។

រូបភាព
scripture mastery icon
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

ដើម្បីជួយសិស្ស​រំឭក​ចំណេះចំណាន​ខគម្ពីរ​ទាំង​ប្រាំ​ដែល​ពួកគេ​បាន​សិក្សា​ឡើងវិញ អំឡុង​វគ្គ​សិក្សា​នេះ អ្នក​គប្បីដាក់​លំហាត់​ខ្លីមួយ​ដល់ពួកគេ​ ។ សូម​ផ្ដល់​ពាក្យ​គន្លឹះ​មកពី​វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ​ថ្នាក់​សិក្ខាសាលា ហើយ​សុំ​ឲ្យសិស្ស​សរសេរ​នូវ​សេចក្ដីយោង​បទ​គម្ពីរ​ដែលទាក់ទង ។ សូមមើល សេចក្ដីបន្ថែម​នៃ​សៀវភៅ​សិក្សា​នេះ​សម្រាប់​យោបល់​បន្ថែម ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ២:១៨-២០ ។ តើ​យ៉ូហាន​ បាទីស្ទ​បានសង្ស័យ​ថា ព្រះយេស៊ូវគឺជា​ព្រះ​មែស៊ី​ឬទេ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​​នាក់ បាន​ផ្ដល់ចម្លើយ​ចំពោះ​សំណួរ​នេះ​យ៉ាង​ច្បាស់ ៖

« រាល់ការសន្និដ្ឋានថា បាទីស្ទមានភាពពុំច្បាស់​លាស់ ឬ​សង្ស័យ​នៅក្នុង​គំនិត​របស់គាត់ចំពោះ​អត្ត​សញ្ញាណ និងបេសកកម្ម​របស់​លោក​ចៅហ្វាយ គឺអយុត្តិធម៌​ទាំងស្រុង ។ តាមពិត អេលីយ៉ាស​ដែលគេ​បាន​ចាប់​ដាក់គុគ និង​ជា​មនុស្ស​ដែល​មក​ពីមុន​ព្រះអម្ចាស់​របស់​យើងកំពុង​ប្រើ​មធ្យោបាយ​នេះ​ ដើម្បី​បញ្ចុះបញ្ចូល​ដល់​ពួកសិស្ស​របស់​គាត់​ឲ្យ​លះបង់គាត់ចោល ហើយ​ឲ្យដើរ​តាម​ព្រះយេស៊ូវ ។

« យ៉ូហាន បាន​ស្គាល់ព្រះយេស៊ូវ​គ្រីស្ទជា​នរណា បាទីស្ទ ពុំ​មែន​​មាន​ចិត្ត​រវើរវាយដូចជា​ដើម​ត្រែង​ត្រូវ​ខ្យល់​នោះទេ ។ … ទង្វើ​នៃ​ការ​បញ្ជូន​ពួកសិស្ស​របស់គាត់​ឲ្យទៅរក​ព្រះ​យេស៊ូវ​នេះ គឺជាទីបន្ទាល់ដ៏អស្ចារ្យ​ចុង​ក្រោយ​មួយ​នៅ​ចំណែក​របស់​យ៉ូហាន​ថា ព្រះយេស៊ូវ​គឺជា​កូនចៀម​នៃព្រះ ដ្បិត​បាទីស្ទ បានដឹងថា ពួកសិស្ស​របស់គាត់បាន​មើល​ឃើញ​លោកចៅហ្វាយដោយ​ផ្ទាល់ ហើយ​បាន​ស្ដាប់ឮ​ការ​បង្រៀន​របស់​ទ្រង់ នឹង​ជួយពួកគេ​ឲ្យ​ដើរ​តាម​ពន្លឺ​ដ៏​កាន់តែ​ភ្លឺជាង » (Doctrinal New Testament Commentary វ៉ុលទី ៣ [ឆ្នាំ ១៩៦៥​–៧៣ ] ១:២៦១–៦២ ) ។

យ៉ូហាន បាទីស្ទ បាន​យល់​អំពី​សេចក្ដីពិត​សំខាន់មួយ​ដែល​ប្រធាន ជេម អ៊ី ហ្វោស្ត នៃ​គណៈប្រធានទីមួយ​បាន​ថ្លែង​ឡើងវិញ ៖

« យើង​ម្នាក់ៗ​ត្រូវ​ទទួល​សាក្សី​ផ្ទាល់ខ្លួន​អំពី​ព្រះយេស៊ូវ​ថាជា ព្រះគ្រីស្ទ ។ យើង​ពុំអាច​ទទួលវា​មក​ពី​នរណា​ម្នាក់ផ្សេង​ទៀតទេ » («A Testimony of Christ»EnsignLiahonaខែ មិនា ឆ្នាំ ២០០៥ ទំព័រ ៣ ) ។

លូកា ៧:២០-២២ ។ ហេតុអ្វី​ក៏​ព្រះអម្ចាស់​ធ្វើ​អព្ភូតហេតុ ?

ប្រធាន ព្រិកហាំ យ៉ង់ បានពិពណ៌នា​អំពី​តួនាទី​នៃ​អព្ភូតហេតុ​ទាំងឡាយ ​នៅក្នុង​កិច្ចការ​របស់ព្រះអម្ចាស់ ៖

« អព្ភូតហេតុ … គឺដើម្បី​លួងលោម​ចិត្ត​ដល់ពួកបរិសុទ្ធ និង​ដើម្បីពង្រឹង​ និង​បញ្ជាក់​អំពី​សេចក្ដីជំនឿ​នៃ​អ្នក​ទាំងឡាយ​ដែល​ស្រឡាញ់ កោតខ្លាច និង​បម្រើ​ព្រះ » ( Discourses of Brigham Young ​ជ្រើសរើស​ចេញពី ចន អេ វីដសូ [ ឆ្នាំ ១៩៥៤ ] ទំព័រ៣៤១ ) ។

លូកា ៧:២៤-២៨ ។ « ក្នុង​ពួក​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ »

ព្យាការី យ៉ូសែប ស៊្មីធ បានពន្យល់​ថា​ហេតុអ្វី​ព្រះយេស៊ូវ​ចាត់ទុក​យ៉ូហាន​ បាទីស្ទ​ថា​ជា​ព្យាការី​ធំជាង​គេ​បំផុត ៖

« ទី​មួយ គាត់ត្រូវបានប្រគល់ឲ្យនូវបេសកកម្មដ៏ទេវភាពមួយ នៃ​ការរៀបចំផ្លូវថ្វាយព្រះអម្ចាស់ ។ កាលពីមុន ឬចាប់តាំងពីគាត់មក តើនរណាទៅដែល​ធ្លាប់​បាន​ទទួល​នូវ​ការទុកចិត្ត​បែប​នេះ​នោះ ? គ្មានទេ ។

« ទីពីរ គាត់ត្រូវបានប្រគល់ឲ្យនូវបេសកកម្មដ៏សំខាន់ ហើយវា​តម្រូវឲ្យ​គាត់​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់កូនមនុស្សដោយផ្ទាល់ ។ តើនរណាទៅដែលមានកិត្តិយសក្នុងការធ្វើរឿងនោះ ? តើនរណាទៅដែលមានឱកាស និងភាពរុងរឿងមួយដ៏អស្ចារ្យបែបនេះនោះ ? តើនរណាទៅដែលបាននាំព្រះរាជបុត្រានៃព្រះចូលទៅក្នុង​ទឹកនៃពិធីបុណ្យជ្រមុជទឹក ហើយមានឯកសិទ្ធិដើម្បី​មើលឃើញព្រះវិញ្ញាណបរិសុទ្ធយាងចុះមកទំរង់ជាសត្វព្រាប ឬជាសញ្ញា នៃសត្វព្រាបស ជា​សាក្សីអំពីការបម្រើនោះ ? …

« ទីបី យ៉ូហាន នៅពេលនោះគឺជាអ្នកបម្រើស្របច្បាប់តែម្នាក់​គត់នៅក្នុងកិច្ចការទាំងឡាយនៃនគរលើផែនដីនាពេលនោះ ហើយមានកាន់កូនសោនៃអំណាច ។ ពួកយូដា ត្រូវតែគោរពដល់ការបង្រៀនរបស់គាត់ ​ឬនឹង​ត្រូវ​ជាប់​​បណ្តាសា ស្របតាម​ច្បាប់របស់ពួកគេផ្ទាល់ ហើយព្រះគ្រីស្ទផ្ទាល់បានបំពេញ​គ្រប់​អស់ទាំង​សេចក្តីសុចរិត នៅក្នុងការគោរពតាម​ច្បាប់ ដែល​ទ្រង់​បាន​ប្រទាន​ទៅ​ដល់​លោក​ម៉ូសេ​នៅលើ​ភ្នំ ហើយដោយហេតុនោះបានដំកើង ហើយធ្វើឲ្យច្បាប់​នោះប្រកប​ដោយ​កិត្តិយស ជាជាង​​ការបំផ្លាញច្បាប់នោះចោល ។ កូនប្រុសរបស់សាការី ទទួលបានកូនសោ នគរ អំណាច និងសិរីល្អមកពីពួកយូដា តាមរយៈការតែងតាំង និង​ការបង្គាប់ដ៏បរិសុទ្ធពីស្ថានសួគ៌ ហើយមូលហេតុទាំងបី​នេះ បានធ្វើឲ្យគាត់ក្លាយជាព្យាការីដ៏ធំបំផុត ដែល​កើតពីស្ត្រីមក » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨១–៨២) ។

លូកា ៧:៣៧-៥០ ។ តើ​យើង​ដឹង​អ្វី​ខ្លះ​អំពីស្ត្រី​នោះ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​សរសេរ​ថា ស្ត្រី​ដែល​សំដៅទៅលើ នៅក្នុង​លូកា ២:៣៧-៥០បានមក​រក​ព្រះ​អង្គសង្គ្រោះដោយបាន​ប្រែចិត្តរួច​ទៅហើយ ហើយ​មាន​បំណងប្រាថ្នា​ចង់​បង្ហាញ​ក្ដីស្រឡាញ់របស់​នាង ។ ក្នុង​ការ​យោង​ទៅលើ​ក្ដីស្រឡាញ់​ដែលនាង​បាន​បង្ហាញ នោះ​ទ្រង់​បាន​​មានបន្ទូលថា « កិច្ចការ​ទាំងអស់​នេះ គឺជា​កិច្ចការ និងការ​ថ្វាយបង្គំ​របស់​ស្ត្រី​ស្មោះត្រង់ និង​ជឿស៊ប់ ដែល​ធ្លាប់ជា​មនុស្សមាន​បាប​មួយរូប ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​ជ្រះស្អាត ដែល​ឥឡូវ​បានរួចផុតពី​បន្ទុក​ដ៏ធ្ងន់ធ្ងរ​នៃកំហុស​ជាច្រើន ដែលឥឡូវ​បាន​ដើរ​នៅក្នុង​ជីវិត​ថ្មី ដោយ​សារ​តែ​ព្រះអង្គ ទើប​នាង​បាន​​ថើប​ព្រះបាទា ដែល​នាង​បាន​ថ្វាយ​អស់ទាំង ក្ដីស្រឡាញ់​ដោយគារវភាព និង​​​ដោយ​បំផុសអស់​ពីគំនិត​ដែលមាន​នៅក្នុងព្រលឹង​របស់​នាង​នោះ » (​​​The Mortal Messiahវ៉ុលទី ៤ [ ឆ្នាំ ១៩៧៩–៨១], ២:២០០) ។

លូកា ៧:៤៧-៥០ ។ « បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ »

អែលឌើរ ហ្សេន អែម បូវែន នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ បាន​លើក​សំណួរ និង​ឆ្លើយ​សំណួរ​ថា​តើ​មនុស្ស​ម្នាក់​ដែលមាន​បំណង​ប្រាថ្នា​អភ័យទោស ធ្លាប់​ទទួល​វា​តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​ហួស​ពី​សមត្ថភាព​របស់​ខ្លួនឬទេ​ ៖

« តើ​វា​អាច​ទៅរួច​ទេ ដើម្បី​ទទួលបាន​ជីវិត​មួយមកវិញ​ ដែល​តាមរយៈ​ការ​ដើរចេញដោយ​ពុំ​គិត បានក្លាយ​ទៅជា​សម្រាមសំណល់ ដែល​បង្ហាញ​ថា មនុស្ស​នោះហាក់ដូចជាពុំ​អាច​ត្រូវ​បាន​អភ័យ​ទោស​ឲ្យបាននោះទេ ? ចុះ​ចំណែក​ឯ​មនុស្ស​ម្នាក់​ដែល​កំពុងធ្វើការខិតខំ​ដោយ​ស្មោះត្រង់ ប៉ុន្តែ​បាន​ធ្លាក់ចុះ​ទៅក្នុង​អំពើបាបវិញ​ជា​ច្រើនលើកច្រើនគ្រា ដែល​គាត់​មានអារម្មណ៍​ថា គ្មាន​ផ្លូវណា​អាច​កាត់ផ្ដាច់​លំនាំ​ ដែល​ហាក់ដូចជា​ពុំ​មាន​ទីបញ្ចប់​ទេ ? ឬ​ចុះ​ចំណែក​ឯមនុស្ស​ដែល​បាន​ផ្លាស់ប្ដូរជីវិត​របស់គាត់ ប៉ុន្តែ​ពុំ​អាច​អភ័យទោស​ឲ្យ​ខ្លួន​ឯង​វិញ​នោះ ? …

« ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ មានសម្រាប់​យើង​ម្នាក់​ៗ ។ ដង្វាយធួន​របស់​ទ្រង់​គឺ​ជានិរន្ដន៍ ។ វា​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់រូប សូម្បី​តែ​រូប​អ្នកក្ដី ។ វាអាច​សម្អាត កែ​ជាថ្មី ហើយ​ញែក​ចេញ​ជាបរិសុទ្ធ សូម្បី​តែ​រូប​អ្នក​ក្ដី ។ នោះជា​អត្ថន័យ​ជាក់លាក់—ទាំងស្រុង ទាំងអស់ ពេញ​លេញ ជានិច្ចកាល » (« The Atonement Can Clean, Reclaim, and Sanctify Our Lives »EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៣-៣៤ ) ។