បណ្ណាល័យ
មេរៀនទី ៥៦ ៖ លូកា ១៨-២១


មេរៀនទី ៥៦

លូកា ១៨-២១

សេចក្ដីផ្ដើម

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើដំណើរ​ទៅកាន់ទីក្រុង​យេរូសាឡិម ជា​លើកចុង​ក្រោយនៅក្នុង​ជីវិត​រមែង​ស្លាប់ ទ្រង់​បាន​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ហើយ​បាន​ធ្វើអព្ភូតហេតុ​នៅក្នុង​ចំណោម​ប្រជាជន​នោះ ។ ទ្រង់បាន​ជិះ​លា​ចូលទៅក្នុង​ទីក្រុងយេរូសាឡិម​ដោយជោគជ័យ បាន​សម្អាត​ព្រះវិហារបរិសុទ្ធ​ម្ដងទៀត ហើយបានបង្រៀនប្រជាជន​នៅទីនោះ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១៨-២១

ព្រះអង្គ​សង្គ្រោះ​បង្រៀន​នៅតាម​ផ្លូវ​​ទៅកាន់ទីក្រុង​យេរូសាឡិម

រូបភាព
ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន
រូបភាព
ការចូល​មក​ដ៏ជោគជ័យ

ចូរពន្យល់​សិស្ស​ថា ពួកគេ​បាន​រៀន​រួច​ទៅហើយ​អំពី​ព្រឹត្តការណ៍​ជាច្រើន​ដែល​បាន​កត់ត្រា​នៅក្នុងលូកា ១៨-២១ពី​ការសិក្សា​របស់ពួកគេ​អំពីម៉ាថាយ និងម៉ាកុស ។ ដើម្បី​រំឭក​អំពីព្រឹត្តការណ៍​ទាំងពីរ​នេះ សូមបង្ហាញ​រូបភាព​ដូចខាង​ក្រោម ៖ ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន (Gospel Art Book [ ឆ្នាំ ២០០៩ ] ល.រ. ៤៨; សូមមើល​ផងដែរ LDS.org) និង Triumphal Entry (Gospel Art Book ល.រ. ៥០) ។ សូមអញ្ជើញសិស្ស​ឲ្យ​សង្ខេប​រឿង​ទាំង​នេះ​សម្រាប់​សិស្ស​ក្នុង​ថ្នាក់ ហើយពន្យល់​អំពី​អ្វី​ដែល​ពួកគេ​​ចងចាំ​អំពីការ​រៀនសូត្រ​ពី​ដំណើរ​រឿង​ទាំងឡាយ ។

អ្នកគួរ​ប្រើ​ការសង្ខេប​ដូចខាង​ក្រោម​អំពីលូកា ១៨-២១​ប្រសិន​បើសិស្ស​ត្រូវ​ការ​ជំនួយ​សូមចងចាំអំពី​ដំណើរ​រឿង​ទាំងនេះ ។ (កំណត់ចំណាំ ៖ ដើម្បីជួយសិស្ស​យល់​នៅពេលព្រឹត្តិការណ៍​ទាំងឡាយ​នៃ​មេរៀននេះ បានកើត​មាន​ឡើង​នៅក្នុងជីវិត​របស់ព្រះអង្គសង្គ្រោះ អ្នក​គួរតែ​បង្ហាញ​ដល់សិស្ស​អំពី​ក្រាហ្វិក​ការងារ​បម្រើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​សំខាន់ៗ​នៃ​ព្រះយេស៊ូវគ្រីស្ទ​​នៅក្នុង​សេចក្ដី​បន្ថែម​អំពីសៀវភៅ​សិក្សា​នេះ ) ។

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើដំណើរ​ទៅកាន់ទីក្រុង​យេរូសាឡិម ជា​លើក​ចុង​ក្រោយនៅក្នុង​ជីវិត​រមែង​ស្លាប់ ទ្រង់​បាន​បង្រៀន​រឿង​​ប្រៀបធៀប​ជា​ច្រើន និងព្យាបាល​មនុស្ស​ជាច្រើន ។ ទ្រង់បាន​អញ្ជើញ​កម្លោះ​អ្នកមាន​ឲ្យ​ប្រគល់​អ្វី​ទាំងអស់​ទៅដល់​ជនក្រីក្រ ហើយមក​តាមទ្រង់ ។ ទ្រង់​បានព្យាបាល​មនុស្ស​ខ្វាក់ ។ ដោយ​មិនគិត​អំពី​ការរិះគន់ ទ្រង់​បាន​សោយ​ជាមួយ​នឹង​មេ​លើ​ពួកអ្នក​យកពន្ធ​នៅទីក្រុង​យេរីកូ ។

ទ្រង់​បាន​មកដល់ទីក្រុង​យេរូសាឡិម នៅក្នុង​ចំណោម​មនុស្ស​​​ស្រែក​សសើរ ដោយ​​ជិះលើ​លា​នៅពេលទ្រង់​យាង​ចូល​ទៅក្នុង​ទីក្រុង ។ ជាថ្មីម្ដងទៀត ទ្រង់​បាន​បណ្ដេញ​ពួក​អ្នកប្ដូរ​ប្រាក់​ចេញពី​ព្រះ​វិហារបរិសុទ្ធ បាន​បង្រៀន​ប្រជាជន​នៅទីនោះ ហើយ​បាន​ឆ្លើយ​តបនិងសំណួររបស់​​ពួក​សង្ឃរាជ និងពួកអាចារ្យ​ទាំងឡាយ ។ ទ្រង់​បាន​សរសើរ​ដល់​ស្ត្រី​មេម៉ាយ​មួយរូប​ ដែលបាន​ថ្វាយ​ប្រាក់​ពីរស្លឹង​​ដាក់​ក្នុង​ហឹប​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់ក៏​បានបង្រៀន​ពួកសិស្ស​អំពី​ការ​យាងមកជាលើក​ទីពីរ​របស់​ទ្រង់ ។

ចូរ​ពន្យល់​ថា ដំណើររឿងភាគច្រើន​ដែល​សិស្ស​នឹង​សិក្សា​នៅក្នុង​មេរៀន​នេះ គឺ​ផ្តោតពិសេស​ចំពោះដំណឹងល្អ​របស់លូកា ។

ដើម្បី​រៀបចំសិស្ស​ឲ្យ​សិក្សា​ដំណើរ​រឿង​ទាំងនេះ ចូរ​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖

តើ​សកម្មភាព​អ្វី​ខ្លះ​ ដែលអាច​បង្ហាញថា ​មនុស្ស​ពិតជា​ចង់​ខិតទៅកាន់តែជិត​នឹង​ព្រះអម្ចាស់ ?

តើ​មាន​ឥរិយាបទ​អ្វីខ្លះ ​ដែលបង្ហាញ​ថា​ពួកគេ​ពិតជា​ចង់​ទទួលបានការ​អភ័យ​ទោស ឬ​មានបំណងប្រាថ្នា​ចង់បានជំនួយ​របស់​ព្រះអម្ចាស់​មែន​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​សំណួរ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​អំពីដំណើរ​រឿង​ដូច​ខាង​ក្រោម​ចេញពី​ការ​សរសេរ​របស់​លូកា ។

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរដូច​​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ លូកា ១៨:១–៨, លូកា ១៨:៩–១៤,​ លូកា ១៨:៣៥–៤៣, លូកា ១៩:១–១០ ចូរពន្យល់​ថា​វគ្គ​បទគម្ពីរ​ទាំងនេះ​រួមមានទាំង​រឿងប្រៀបធៀប និង​ព្រឹត្តិការណ៍​ពី​ការ​ធ្វើ​ដំណើរ​ចុង​ក្រោយ​របស់​ព្រះអង្គសង្គ្រោះ​ឆ្ពោះទៅ​កាន់ទីក្រុង​យេរូសាឡិម​អំឡុង​ជីវិត​រមែង​ស្លាប់របស់​គាត់ ។

សូម​ចាត់​សិស្ស​ម្នាក់ៗ​នូវ​សេចក្ដីយោង​បទគម្ពីរ​មួយ ​ដែល​បាន​សរសេរ​នៅលើ​ក្ដារ​ខៀន ឬ​ពិចារណា​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជាបួនក្រុម ហើយ​ចាត់​ឲ្យក្រុម​នីមួយៗ​នូវ​សេចក្ដីយោង​បទគម្ពីរ​មួយ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឬ​ក្រុម​ដើម្បី​អាន​នូវវគ្គ​គម្ពីរ​ដែលបាន​ចាត់ ហើយរៀបចំ​ដើម្បីសម្ដែង​ដំណើរ​រឿង ឬ​រឿង​ប្រៀបធៀប​នោះ​ ។ ( ប្រសិន​បើ​អ្នក​មិន​បំបែក​សិស្ស​ជាក្រុម​ៗ​ទេ សូម​ពិចារណា​ធ្វើ​ការ​​សម្ដែង​ដំណើរ​រឿង​នីមួយៗ​ជាមួយសិស្ស​ទាំងអស់ ។ ប្រសិន​បើ​អ្នកជ្រើសរើស​មិន​សម្ដែង​ដំណើរ​រឿង​ទាំងនេះ អ្នកអាច​អញ្ជើញសិស្ស​ឲ្យ​សិក្សា​សេចក្ដី​យោង​បទគម្ពីរ​ដែល​បានចាត់​ឲ្យ​ដាច់​ដោយឡែក​ពីគ្នានោះ​ តាមរយៈ​ការ​ប្រើ​សំណួរ​ដូច​ខាង​ក្រោម បន្ទាប់មកបង្រៀន​គ្នា​ទៅវិញទៅមកនូវអ្វី​ដែល​ពួកគេ​បានរៀន ) ។ សូមពន្យល់​ថា​សិស្ស​ម្នាក់​​នៅក្នុង​ថ្នាក់ ឬ​ក្នុង​ក្រុមនីមួយៗ គប្បី​ធ្វើជា​អ្នកអត្ថា​ធិប្បាយ ហើយអាន​ដំណើរ​រឿង​បទគម្ពីរ នៅពេល​សិស្ស​ផ្សេងទៀត​ក្នុងថ្នាក់ ឬ​ក្នុង​ក្រុម​សម្ដែង​រឿង ។ ដើម្បីមាន​​គាវរភាព ហើយ​ការគោរពចំពោះព្រះអង្គសង្គ្រោះ សូម​ណែនាំ​ដល់អ្នកទាំងឡាយ​ដែល​សម្ដែង​រឿងលូកា ១៨:៣៥-៤៣និងលូកា ១៩:១-១០​កុំឲ្យ​មាន នរណា​ដើរ​តួ​ជា​តំណាងព្រះអង្គសង្គ្រោះឡើយ ។ សូមណែនាំ​ដល់​អ្នក​អត្ថាធិប្បាយ​ឲ្យអាន​ព្រះបន្ទូល​របស់ព្រះយេស៊ូវ ហើយ​សួរ​ដល់​អ្នក​ដើរតួ​ឲ្យ​ឆ្លើយ​តប​ដូចជា​ទ្រង់​ស្ថិត​នៅលើ​ឆាកក្នុង​រឿង​នោះដែរ ។

នៅពេល​ក្រុម​រៀបចំ​ខ្លួន សូមអញ្ជើញពួកគេ​ពិភាក្សា​អំពី​សំណួរ​ដូច​ខាងក្រោម​រួមគ្នា ហើយ​ត្រៀមខ្លួន​ប្រាប់អំពី​ចម្លើយ​រប​ស់​ពួកគេ​ទៅដល់​សិស្ស​ក្នុងថ្នាក់ បន្ទាប់ពី​ពួកគេ​សម្ដែង​រឿង ។ ( សូមពិចារណា​ធ្វើការ​​​​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ ចែក​ជា​ក្រដាស​ដល់​ពួកគេ ) ។

  • តើ​តួ​ឯក (​មេម៉ាយ ពួក​អ្នក​យក​ពន្ធ មនុស្ស​ខ្វាក់ ឬ​សាការី ) មាន​បំណង​​អ្វីខ្លះនៅក្នុង​ដំណើរ​រឿងនេះ ?

  • តើ​តួ​ឯកបានធ្វើអ្វីខ្លះ​ដែលបានបង្ហាញ​ពី​បំណង​ប្រាថ្នា​របស់គាត់​ថា​​ស្មោះ​នោះ ?

  • តើ​មានរឿង​អ្វីខ្លះ​​កើត​ឡើង​ដោយសារ​តែ​សកម្មភាព​ស្មោះត្រង់​របស់​តួ​ឯកទាំង​នោះ ?

  • តើ​គោលការណ៍ ឬ​គោលលទ្ធិ​អ្វីខ្លះ ដែលអ្នកអាចរកឃើញនៅក្នុង​រឿង​នេះ ?

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្ស​ក្នុងថ្នាក់ ឬ​ក្រុមនីមួយៗ​ឲ្យ​សម្ដែង​ដំណើរ​រឿង​របស់ពួកគេ​ នៅពេល​អ្នកអត្ថាធិប្បាយ​អាន​ខគម្ពីរ ។ នៅពេល​សិស្ស​ក្នុង​ថ្នាក់​មើល ឬ​ផ្ទៀងតាម​នៅក្នុង​គម្ពីរ​របស់ពួកគេ ចូរ​សុំ​សិស្ស​ឲ្យពិចារណា​អំពី​អ្វី​ដែលដំណើរ​រឿង​នីមួយៗ​អាច​បង្រៀន​យើង​អំពី​ការ​អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​​ព្រះអម្ចាស់ ។ បន្ទាប់ពី​ការសម្ដែង​នីមួយៗ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់ ឬ​ក្រុម​រាយការណ៍​ពីចម្លើយ​របស់ពួកគេនឹង​សំណួរ​មុនៗ ។ ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​នៅលើ​ក្ដារខៀននូវ​គោលការណ៍​ ឬ​គោលលទ្ធិ​ទាំងឡាយ​ដែលពួកគេ​បាន​ស្គាល់ ។

បន្ទាប់មក​ក្រុម​ទាំងឡាយ​បានរាយការណ៍​ចម្លើយ​របស់ពួកគេនឹងសំណួរ​ទាំងឡាយ រួច​សួ​រ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ភាព​ស្រដៀងគ្នាអ្វី​ខ្លះ​ដែលអ្នកកត់សម្គាល់​ឃើញថាមាននៅក្នុងសកម្មភាព​នៃ​តួ​ឯក​នីមួយៗ ? ( ពួកគេ​ម្នាក់ៗ​បង្ហាញពី​ភាព​ខ្ជាប់ខ្ជួន ឬ​ភាព​ស្មោះស្ម័គ្រ​នៅពេលពួកគេ​ព្យាយាម​ដើម្បី​ទទួលបានតាម​បំណង​ប្រាថ្នា​របស់ពួកគេ ) ។

  • តើ​សកម្មភាព​ទាំងនេះ​អាច​បង្រៀន​យើង​អ្វីខ្លះ ​អំពី​ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ?

  • តើ​ភាព​ស្រដៀងគ្នាអ្វីខ្លះ​ដែលអ្នកបានកត់សម្គាល់​ឃើញ​ថា​​តួឯក​ម្នាក់ៗ​ ​បានទទួលដែល​ជាលទ្ធផលពី​សកម្មភាពរបស់ពួកគេ​នោះ ? ( ម្នាក់ៗ​បានទទួល​ជំនួយ ឬ​ក្ដីមេត្តាករុណា ) ។

ចូរ​សុំ​ឲ្យសិស្ស​ប្រាប់​គោលការណ៍​មួយ​ចេញពី​ភាព​ស្រដៀងគ្នា​ក្នុង​ដំណើរ​រឿង​ទាំងឡាយ ។ សិស្ស​អាច​នឹង​ប្រាប់​អំពី​គោលការណ៍​ផ្សេង​មួយ ប៉ុន្ដែ​ចូរ​ធ្វើយ៉ាង ណាដើម្បីគូស​បញ្ជាក់ថាប្រសិនបើយើង​​ស្មោះត្រង់ និង​ខ្ជាប់ខ្ជួន នៅពេល​យើងអនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ព្រះអម្ចាស់ នោះ​យើងអាច​ទទួលបាន​ក្ដីមេត្តា​ករុណា​របស់ទ្រង់ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់នូវអ្វី​ដែល​បង្ហាញ​ថា​មនុស្ស​ម្នាក់​កំពុង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើព្រះអម្ចាស់ ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« សេចក្ដីជំនឿ​ពិត​គឺ​ផ្ដោតនៅក្នុង និង​ទៅលើ​ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅរក​សកម្មភាពសុចរិត » (« Ask in Faith »​EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៥ ) ។

សូម​នាំ​សិស្ស​ទៅកាន់សំណួរ​ដែល​បានសរសេរ​នៅលើ​ក្ដារខៀន​ដែលបាន​សរសេរ​នៅពេល​ចាប់​ផ្ដើម​មេរៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ងាក​ទៅរក​ដៃគូ ហើយពិភាក្សា​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ។

  • តើ​មានវិធី​អ្វីខ្លះ ​ដែល​យើងអាច​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ​នាសព្វថ្ងៃ​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានឲ្យ​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឮៗ​ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យស្ដាប់​មើលអត្ថន័យ​ចំពោះ​បទពិសោធន៍​នៃ​សេចក្ដីមេត្តាករុណា​របស់ព្រះ​អម្ចាស់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« សេចក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ គឺជា​ពរ​ជ័យ​ផ្ទាល់​ខ្លួន និង សម្រាប់​បុគ្គល​ម្នាក់ៗ ជា​កម្លាំង ជា​ការ​ការពារ ជា​ការធានា​អះអាង ជា​ការដឹកនាំ ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ជា​ការ​លួង​លោម​ចិត្ត ជា​ការ​គាំ​ទ្រ និង ជា​អំណោយ​ទាន​ទាំង​ឡាយ​ខាង​វិញ្ញាណ ដែល​យើង​បាន​ទទួល និង ក៏​ដោយ​សារតែ​តាម​រយៈ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » (« The Tender Mercies of the Lord » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩៩ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរដូច​ខាង​ក្រោម​​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ( អ្នក​គួរតែសរសេរ​សំណួរ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ) ។

  • តើ​​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នកស្គាល់​បានអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? តើ​ក្ដីមេត្តាករុណា​អ្វី​ខ្លះ​ដែលអ្នក​ឬ​ពួកគេ​ទទួលបទពិសោធន៍​ជា​លទ្ធផល​នោះ ?

  • ចូរ​ពិចារណា​អំពី​របៀប​ដែលអ្នកប៉ងចង់បាន​ជំនួយ ឬ​ក្ដីមេត្តាករុណា​របស់ព្រះអម្ចាស់នៅក្នុង​ជីវិត​របស់អ្នក ។ តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បីអនុវត្ត​សេចក្ដីជំនឿ​របស់អ្នក​ទៅលើ​ព្រះអម្ចាស់​ ដើម្បី​ទទួល​បានក្ដីមេត្តាករុណា​របស់ទ្រង់ ?

សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់​ដែល​មានអារម្មណ៍​ថា​ អាច​ចែកចាយ​​ឲ្យ​​រាយការណ៍អំពីអ្វី​ដែលពួកគេ​បាន​សរសេរ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​នោះទេ ។ អ្នកក៏អាច​នឹង​ចង់​ចែកចាយ​បទពិសោធន៍​របស់អ្នកជាមួយ​នឹងគោលការណ៍ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ពេញលេញផងដែរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ១៨:១-៨។ រឿង​ប្រៀបធៀប​អំពី​ស្ត្រី​មេម៉ាយ​ដែល​កំពុងតែទទូចអង្វរ និង​ចៅ​ក្រម​ទុច្ចរិត

« លូកា​បាន​ថ្លែង​អំពី​សារលិខិត​សំខាន់​អំពី​រឿង​ប្រៀបធៀប​នៃ​ស្ត្រី​មេម៉ាយ​ដែលកំពុងតែទទូចអង្វរ​ និង​ចៅក្រម​ទុច្ចរិត—​ ‹ មនុស្ស​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ › (លូកា ១៨:១) ។ ភាសាក្រិក​ពាក្យ​ដែល​​បានបកប្រែ​ជាឥតរសាយចិត្ត › មានន័យ​ថា បាន​បាក់​ទឹកចិត្ត ឬ​ទន់ខ្សោយ ឬ​នឿយហត់​អំពី​អ្វីមួយ ។ នៅក្នុង​រឿង​ប្រៀបធៀប ការអធិស្ឋាន​ដោយគ្មាន​ការ​ចុះចាញ់ ត្រូវ​បានតំណាង​ដោយ​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​បានប្ដឹង​ទៅដល់​ចៅក្រម​ម្នាក់​ដដែលៗ​ដើម្បី​ដោះស្រាយ​រឿង​អយុត្តិធម៌ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុម​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀនថា ៖

« ‹ក្នុងគ្រាគ្រា​ឯកោ រងា លំបាក នោះយើង​ត្រូវ​ស៊ូទ្រាំ យើង​ត្រូវ​បន្ដ ហើយ​យើង​ត្រូវ​តស៊ូ ។ នោះគឺជា​សារលិខិត​របស់ព្រះអង្គសង្គ្រោះ​ជា​រឿង​ប្រៀបធៀប​អំពី​ស្ដ្រី​មេម៉ាយ​ដែល​ពុំ​សូវ​មាន​សំណាង ។ … បន្ដ​គោះ​ទ្វា​នោះ ។ បន្ដ​ទូល​អង្វរ ។ នៅពេល​នោះ​ ចូរ​ដឹង​ថា​ព្រះ​ស្ដាប់​ឮ​ការ​ស្រែក​យំរបស់អ្នក ហើយ​ដឹង​ពី​ទុក្ខ​កង្វល់របស់​អ្នក ។ ទ្រង់​គឺជា​ព្រះបិតា​របស់​អ្នក ហើយ​អ្នកគឺជា​កូន​របស់ទ្រង់ › ( ‹ Lessons from Liberty Jail › Ensign ខែ​កញ្ញា ឆ្នាំ ២០០៩ ទំព័រ ៣០ ) ។

« ការ​ស៊ូទ្រាំ​ត្រូវ​បាន​ចាក់ឬស​នៅក្នុង​គោលការណ៍​ដំណឹងល្អ​គ្រឹះ​នៃ​សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹម ។ ការ​ស៊ូទ្រាំបង្ហាញ​អំពី​សេចក្ដីជំនឿ​របស់​យើងថា សកម្មភាព​របស់​យើង នឹង​នាំមកនូវ​ពរជ័យ​របស់ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤] ទំព័រ ១៧៧) ។

លូកា ១៨:៩-១៤។ រឿង​ប្រៀបធៀប​អំពី​ពួក​ផារិស៊ី និង​ពួក​អ្នក​យកពន្ធ

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានពន្យល់​អំពី​ភាព​ខុសគ្នា​រវាង​ការ​អធិស្ឋាន​របស់ពួក​ផារិស៊ី និងការអធិស្ឋាន​របស់ពួក​អ្នកយកពន្ធ ៖

« តើ​អាច​មានការ​ផ្ទុយ​គ្នាកាន់តែ​ខ្លាំងឬ ​រវាង​ការអធិស្ឋាន​របស់បុរស​ទាំងពីរ​នាក់នេះ ? ពួកផារិស៊ី​ចេញ​ពីគេ​ដោយសារ​តែ​គាត់​​ជឿ​ថា​គាត់​ល្អ​ជាង​អ្នក​ដទៃ ដែល​គាត់គិត​ថា​វា​ធម្មតា ។ ពួក​អ្នកយកពន្ធ​ក៏​ចេញពី​គេ​ផងដែរ ប៉ុន្តែ​វាដោយសារ​តែ​គាត់​មានអារម្មណ៍​ថា​ខ្លួន​គាត់​មិន​សក្ដិសម ។ ពួកផារិស៊ី​​ពុំ​បានគិត​អំពី​នរណា​ក្រៅ​ពី​ខ្លួន​​ពួកគេឡើយ​ ហើយរាប់​មនុស្ស​គ្រប់គ្នា​ថាមានអំពើបាប តែ​ពួក​អ្នក​យកពន្ធ​បានគិត​ថា​មនុស្ស​គ្រប់គ្នា​សុចរិត ហើយប្រៀបថា​ខ្លួន​គេជា​អ្នកមានបាប​វិញ ។ ពួកផារិស៊ី​ពុំសុំអ្វី​ពីព្រះទេ ប៉ុន្តែ​ពឹង​ផ្អែក​តែ​លើ​សេចក្ដីសុចរិត​ផ្ទាល់ខ្លួនវិញ ។ ពួកអ្នកយកពន្ធ​បាន​ទូលអង្វរ​ដល់ព្រះសុំ​ក្ដីមេត្តាករុណា និងការអភ័យទោស​ចំពោះ​អំពើបាប​របស់គាត់ ។

« … ពួក​អ្នក​យកពន្ធ ដែលជា​​អ្នក​ប្រមូលពន្ធដែល​គេ​បានស្អប់ ‹ បានចុះ​ទៅដល់​ផ្ទះ​អ្នក​នេះ​បានរាប់​ជា​សុចរិត ជាជាង​អ្នក​មួយ​នោះ › ។ (លូកា ១៨:១៤) ។ និយាយ​ម្យ៉ាងទៀត ព្រះអម្ចាស់​បាន​មានបន្ទូលថា​ គេ​ត្រូវ​បាន​លើក​លែង​ទោស អភ័យទោស ឬ​បានរាប់ថាគ្មានទោស ។ …

« ភាព​រាបសារ គឺជា​អាកប្បកិរិយា​មួយ​នៃភាពជា​ព្រះ​ដែល​ពួកបរិសុទ្ធ​ពិត​មាន ។ វា​ងាយស្រួល​ដើម្បីយល់​ថា​ ហេតុអ្វី​មនុស្ស​ឆ្មើង​ឆ្មៃ​បរាជ័យ ។ គាត់​​ពឹងផ្អែក​តែ​លើ​ខ្លួនគាត់​ម្នាក់​គត់ ។ … មនុស្ស​មានអំនួត ​បាន​បិទ​ខ្លួន​គាត់​ចេញពីព្រះ ហើយ​នៅពេល​គាត់​ធ្វើដូច្នេះនោះគាត់​​លែង​រស់នៅ​ក្នុងពន្លឺ​ទៀត​ហើយ ។ …

«… ប្រវត្តិ​សាស្ត្រ​បានកត់ត្រា​ថា អ្នកទាំងឡាយណា​ដែល​បាន​តម្កើង​ខ្លួនគេ​ឡើង ត្រូវ​បាន​បន្ទាបវិញ ហើយ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​បាន​តម្កើង​ឡើង ។ នៅ​តាមផ្លូវ​ដ៏​រវល់​​គ្រប់កន្លែង​គឺ​មាន​ពួក​ផារិស៊ី និង​​ពួក​អ្នកយកពន្ធ ។ ប្រហែល​ជា​មាន​ម្នាក់ក្នុងចំណោមពួកគេ​កាន់​តាម​នាមរ​បស់​យើង » (​«The Pharisee and the Publican Ensign ខែ ឧសភា ឆ្នាំ ១៩៨៤ ទំព័រ ៦៥–៦៦ ) ។

លូកា ១៨:៣៥-៤៣ ។ ការ​ព្យាបាល​មនុស្ស​ខ្វាក់

បុរស​ខ្វាក់​​ដែលមាន​ជំនឿ និងការ​ស៊ូទ្រាំ​នោះមានឈ្មោះ​ថា បារទីមេ ត្រូវបាន​មើល​ឃើញ​ដោយ​សារ​របៀប​ដែល​គាត់បាន​ស្រែក​ហៅ​ព្រះយេស៊ូវ​គ្រីស្ទ​សុំ​ក្ដី​មេត្តា​ករុណា​—​គាត់​បានបន្ដ​​ស្រែក​ហៅ​ទោះ​ជា​មនុស្ស​ជាច្រើន​បាន​បញ្ជា​ឲ្យគាត់​នៅស្ងៀមក្ដី ( សូមមើល​ម៉ាកុស ១០:៤៧-៤៨ ) ។

លូកា ១៨:១–៨, ៣៥–៤៣។ ការស៊ូទ្រាំ​នៅក្នុង​សេចក្ដីជំនឿ

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ជា​គំរូ​នៃ​សារៈសំខាន់​​ចំពោះ​ការ​ស៊ូទ្រាំ​ឆ្លងកាត់​ការ​សាកល្បង​នៃ​សេចក្ដីជំនឿ​របស់​យើង ៖

« កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ មានគ្រួសារ​មួយ​បាន​ធ្វើ​ដំណើរមក​ពី​សហរដ្ឋ​​ទៅ​កាន់​​​ទ្វីប​អឺរ៉ុប ។ បន្ទាប់ពី​ការ​ទៅដល់​ទិស​ដៅ​របស់ពួកគេ​មិនយូរ​ប៉ុន្មាន នោះ​កូនប្រុស​អាយុ ១៣ ឆ្នាំ​ម្នាក់​បាន​ធ្លាក់ខ្លួនឈឺជាទម្ងន់ ។ ដំបូងម្ដាយ និងឪពុក​បានគិត​ថា មកពីការឆ្អល់​ពោះ​របស់គាត់ ដែល​បណ្ដាល​ពី​ការនឿយ​ហត់​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​គ្រួសារ​បន្ដ​ការ​ធ្វើ​ដំណើរ​តាម​ធម្មតា ។

« យូរៗ​ទៅ ស្ថានភាព​ជំងឺ​កូនប្រុស​នោះ​បាន​ធ្ងន់ធ្ងរ​ឡើងៗ ។ ការ​ខ្វះជាតិទឹក​មានកាន់​តែ​ខ្លាំងឡើងៗ ។ ឪពុក​បាន​ផ្ដល់​ការ​ប្រសិទ្ធពរបព្វជិតភាព​ដល់កូនប្រុស​របស់គាត់ ប៉ុន្តែ​ពុំ​មាន​ឃើញ​អ្វី​បង្ហាញ​ពី​ការ​ធូរស្បើយ​ភ្លាមៗទេ ។​

« ប៉ុន្មានម៉ោង​ក្រោយមក ម្ដាយបាន​លុតជង្គង់នៅជិត​កូនប្រុស​គាត់ ទូលអង្វរ​ក្នុងការ​អធិស្ឋាន​ដល់ព្រះវរបិតាសួគ៌​សុំ​ឲ្យ​កូនប្រុស​បានជាសះស្បើយ ។ ពួកគេ​នៅ​ឆ្ងាយពី​ផ្ទះ​ក្នុងប្រទេស​ដែលពុំ​ដែលស្គាល់ ហើយ​ពុំ​ដឹង​ថា​ត្រូវ​ទទួល​ជំនួយ​​ខាង​វេជ្ជសាស្ត្រ​ដោយរ​បៀប​ណា​ទេ ។

« ម្ដាយ​នោះបាន​សួរ​កូនប្រុស​ ប្រសិន​បើ​កូនអាច​អធិស្ឋាន​ជាមួយនឹង​គាត់​បាន ។ គាត់បាន​ដឹង​ថា ការ​រង់ចាំ​ពរជ័យ​នោះតែ​ម្យ៉ាង​ពុំ​គ្រប់គ្រាន់ទេ តែ​​ពួកគេ​ចាំបាច់​ត្រូវ​បន្ដ​ធ្វើ​សកម្មភាព ។ សូមពន្យល់​ថា ពរជ័យ​ដែលគាត់​បាន​ទទួល​គឺ​នៅ​តែ​មាន​ប្រសិទ្ធភាព គាត់​បាន​ផ្ដល់​យោបល់​ម្ដងទៀត​ថា ការ​ទូលអង្វរ​ដដែលៗ​ក្នុងការ​អធិស្ឋាន ដូចជា​ពួក​សាវក​​ពីបុរាណ​បានធ្វើឲ្យ​ ‹ ព្រះអម្ចាស់​ចម្រើនសេចក្ដី​ជំនឿ​ដល់​យើង › (លូកា ១៧:៥) ។ ការអធិស្ឋាន​បានបូក​រួម​នឹង​ការ​ទុក​ចិត្ត​ពិត​ទៅលើ​អំណាច​នៃបព្វជិតភាព និង​ការ​តាំង​ចិត្ត ដើម្បី​ស៊ូទ្រាំ​នៅក្នុងការ​ធ្វើ​អ្វី​ៗ ​ដែលតម្រូវ​ឲ្យ​ធ្វើ​ដើម្បីឲ្យ​ពរជ័យ​នោះ​ត្រូវ​បាន​គោរព​—​ប្រសិន​​បើ​ពរជ័យ​នោះ ស្របទៅតាម​ព្រះទ័យ​របស់ព្រះ ។ មិន​យូរ​ប៉ុន្មាន​ពួកគេ​បាន​អធិស្ឋាន​ដោយ​សាមញ្ញ​ដូច​នេះ​ ហើយស្ថានភាព​កូនប្រុស​នោះ​បាន​ល្អ​ប្រសើរ​ឡើង ។

« សកម្មភាព​ប្រកប​ដោយ​សេចក្ដីជំនឿ​របស់ម្ដាយ និងកូនប្រុស​គាត់ បានជួយ​អញ្ជើញ​ឲ្យ​មាននូវអំណាច​បព្វជិតភាព​ដែលបានសន្យា ។ … ការ​ព្យាបាល​នៃ​កូនប្រុស​អាយុ ១៣ ឆ្នាំ ពុំ​បានកើតឡើងទេ រហូត​ដល់​ក្រោយ​ពី​សេចក្ដីជំនឿ​របស់ពួកគេ ហើយ​ត្រូវ​បាន​សម្រេច ‹ ស្រប​តាម​សេចក្ដីជំនឿ​របស់ពួកគេ​ក្នុងការ​អធិស្ឋាន​របស់ពួកគេ​ទាំង​ប៉ុន្មាននោះ › ( គ. និង ស. ១០:៤៧ ) » ( « Ask in Faith » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៦ ) ។

លូកា ១៩:១-១០ ។ សាខេ ជា​មេ​លើ​ពួក​អ្នក​យក​ពន្ធ

សម្រាប់ព័ត៌មាន​បន្ថែម​អំពី​សាខេ សូម​យោង​ទៅNew Testament Student Manual ( [ Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ១៧៧) ។