បណ្ណាល័យ
មេរៀនទី ៤១ ៖ ម៉ាកុស ១០


មេរៀនទី ៤១

ម៉ាកុស ១០

សេចក្ដីផ្ដើម

នៅជិតចុង​បញ្ចប់នៃការងារ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់​របស់ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​បម្រើ​ទៅដល់​អ្នកទាំងឡាយ​ដែល​នៅស្រុក​ពេរៀ ។ ខណៈ​នៅទីនោះ ទ្រង់​បាន​បង្រៀន​អំពីគោលលទ្ធិនៃ​អាពាហ៍ពិពាហ៍ ហើយបាន​ហៅកុមារ​តូចៗ​មករក​ទ្រង់ ។ ព្រះអង្គសង្គ្រោះ​ក៏​បាន​ដាស់​តឿន​ដល់កម្លោះ​អ្នក​មាន​ម្នាក់ ​ឲ្យ​លក់​​ទ្រព្យសម្បត្តិ​​​ទាំងអស់​ដែលគាត់មាន ហើយ​ដើរ​តាម​ទ្រង់ ។ នៅពេល​ព្រះអង្គសង្គ្រោះ​បាន​យាង​ចេញ​ពី​ស្រុក​ពេរៀ ហើយ​ទ្រង់​បានយាង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​យេរូសាឡិម ជា​លើក​ចុង​ក្រោយ​នៅក្នុងជីវិត​រមែង​ស្លាប់ នោះ​ទ្រង់​បាន​មានបន្ទូលប្រាប់​ទុកជា​មុន​អំពី​ការ​សុគត និង​ ការ​រស់ឡើងវិញ​របស់ទ្រង់ ហើយ​បាន​ទូន្មានដល់​ពួកសាវក​របស់ទ្រង់​ឲ្យ​បម្រើ​អ្នកដទៃ ។ ទ្រង់​ក៏បាន​ព្យាបាល​ដល់​បុរស​ខ្វាក់ភ្នែក​នៅ​ទីក្រុង​យេរីខូ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ១០:១–១៦

ព្រះយេស៊ូវ​​​​បង្រៀន​អំពីគោលលទ្ធិ នៃ​អាពាហ៍ពិពាហ៍ ហើយ​ហៅ​កុមារ​តូចៗ​មករក​ទ្រង់ ។

សូមបង្ហាញ​រូបភាព​មួយចំនួន​អំពីកុមារតូចៗ​ទៅដល់សិស្ស ។

  • តើគុណសម្បត្តិ ឬ​ចរិតលក្ខណៈ​​អ្វីខ្លះ​ដែល​អ្នក​កោតសរសើរ​ចំពោះបងប្អូនប្រុសស្រី​វ័យ​ក្មេង​របស់​អ្នក ឬ​កុមារ​តូចៗ​ផ្សេងទៀត​ដែលអ្នកស្គាល់ ? ( សូម​​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិតមួយ នៅពេលពួកគេ​សិក្សាម៉ាកុស ១០:១-១៦ដែល​បង្រៀន​យើង​ពីមូលហេតុ​ដែល​យើង​គប្បី​ប្រែក្លាយដូចជា​កុមារ​តូចៗ ។

សូម​ពន្យល់​ថា នៅជិត​ចុង​បញ្ចប់នៃការងារ​បម្រើ​របស់​ព្រះអង្គសង្គ្រោះ​ ទ្រង់​​បានយាង​ចេញ​ពី​ស្រុក​កាលីឡេ ហើយ​យាងទៅ​តំបន់​មួយ​ដែល​ហៅ​ថា ស្រុក​ពេរៀ ។ ( អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ស្រុក​ពេរៀ នៅលើ​ឯកសារ​ចែកឲ្យ​« ជីវប្រវត្តិ​ដ៏សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ » [ សូមមើល មេរៀនទី ៥ ] ឬផែនទី និង​រូបថត​ទាំងឡាយ​អំពី​ព្រះគម្ពីរ​ប៊ីប លេខ ១១, « ដែនដីបរិសុទ្ធ​នៅ​សម័យព្រះគម្ពីរ​សញ្ញាថ្មី ») ។ សូម​សង្ខេបម៉ាកុស ១០:១–១២ដោយ​​ពន្យល់​ថា ខណៈ​ដែល​នៅក្នុង​ស្រុក​ពេរៀ នោះព្រះអង្គសង្គ្រោះ​បាន​បង្រៀនដល់​ប្រជាជន​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ ។

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន ម៉ាកុស ១០: ១៣- ១៤ ឲ្យ​ឮៗ ។ ចូរ​​សុំ​​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើល​អ្វី​ដែលបាន​កើតឡើង ខណៈ​ដែល​​​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ស្រុក ពេរៀ ។

  • តើ​ពួកសិស្ស​មានប្រតិកម្ម​យ៉ាង​ណា នៅពេល​ប្រជាជនបាននាំ​កុមារ​តូចៗ​មក​រក​ព្រះអង្គ​សង្គ្រោះ ? ( សូម​ពន្យល់​ថា ពាក្យស្ដីបន្ទោសនៅក្នុងខទី ១៣ចង្អុល​បង្ហាញ​ថា ពួកសិស្ស​បានប្រាប់​ដល់ប្រជាជន​ថា ពួកគេ​ធ្វើខុស​ដែល​នាំ​កូន​មក​រក​ព្រះអង្គសង្គ្រោះ ) ។

  • តើព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតប​ទៅ​ពួក​សិស្ស​​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន ម៉ាកុស ១០:១៥-១៦ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួកសិស្ស​របស់ទ្រង់ នៅពេល​ក្មេងតូចៗ​មក​រក​ទ្រង់ ។ សូមពន្យល់​ថា ឃ្លា « ទទួល​នគរ​ព្រះ » នៅក្នុង​ខទី ១៥សំដៅ​ទៅ​លើ​ការ​ទទួល​ដំណឹងល្អ ។

  • តើ​អ្នក​គិត​ថា​វាមានន័យ​យ៉ាង​ណា ដើម្បី​ទទួល​​ដំណឹងល្អ « ដូច​កូន​ក្មេង​មួយ​នេះ » ? ( ខទី ១៥ ) ។ ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ហើយ​ប្រៀបធៀប​វានឹង​ចំណុច​​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន​​ហើយ​នោះ ) ។

  • តើយើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ អំពី​អ្វី​ដែល​នឹងកើត​ឡើង នៅពេល​យើង​ទទួល​ដំណឹងល្អ​ដូចជា​កូន​ក្មេង​តូចៗ​នោះ ? ( សិស្ស​អាច​នឹង​ប្រាប់​ពី​សេចក្ដីពិតជាច្រើន ប៉ុន្តែ​ត្រូវ​ប្រាកដ​ដើម្បី​បញ្ជាក់​ថា​នៅពេល​យើង​ទទួល​ដំណឹងល្អ​ដូចជា​កុមារ​តូចៗ នោះ​យើង​នឹង​បាន​រៀបចំខ្លួន​ចូល​ក្នុង​នគរ​ព្រះ) ។

  • តើការ​ទទួលដំណឹងល្អ​ដូចជា​កុមារតូចៗ ជួយ​រៀបចំខ្លួន​យើង​ឲ្យ​ចូល​ទៅក្នុង​នគរ​របស់​ព្រះ​តាមរបៀបណាខ្លះ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹងសំណួរ​នេះ អ្នក​អាចឲ្យ​ពួកគេ​អាន ម៉ូសាយ ៣:១៩ ) ។

ម៉ាកុស ១០:១៧–៣៤

ព្រះអង្គសង្គ្រោះ​ក៏​បាន​ដាស់​តឿន​ដល់កម្លោះ​អ្នក​មាន​ម្នាក់​ឲ្យ​លក់​​ទ្រព្យសម្បត្តិ​​​ទាំងអស់​ដែលគាត់មាន ហើយ​ដើរ​តាម​ទ្រង់

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានម៉ាកុស ១០:១៧-២០ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើលថាតើ​មាន​អ្វីខ្លះ​បានកើតឡើង បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​ប្រទានពរ​ដល់​កុមារ​តូចៗ ។

  • តើអ្នក​នឹងពិពណ៌នាអំពីបុរស​ដែលមក​រក​ព្រះយេស៊ូវ​យ៉ាងដូចម្ដេច ? ហេតុអ្វី ?

  • តើកម្លោះ​នោះ​បានទូលសួ​រអ្វី​ដល់​​​ព្រះអង្គសង្គ្រោះ​ ? តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​ដោយ​របៀប​ណា ?

សូមពន្យល់​ថាម៉ាថាយ ១៩ក៏​មាននូវ​ដំណើរ​រឿង​អំពី​កម្លោះ​ម្នាក់នេះ​មករកព្រះអង្គសង្គ្រោះដែរ ។ សូមអញ្ជើញសិស្ស​ម្នាក់​អានម៉ាថាយ ១៩:២០ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ថាតើ​បុរស​នោះ​បាន​ឆ្លើយ​តបយ៉ាង​ដូចម្ដេច បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​​បាន​រៀបរាប់​អំពីបទបញ្ញត្តិ​មួយចំនួន ។

  • បន្ទាប់ពី​បាន​ទទួលស្គាល់ថា គាត់​បាន​រក្សា​បទបញ្ញត្តិទាំងអស់​ តើ​សំណួរ​អ្វីខ្លះ​ដែល​កម្លោះនោះ​បាន​ទូល​សួរ​ដល់​ព្រះអង្គសង្គ្រោះ ? ( អ្នក​គួរ​ណែនាំ​សិស្ស​ឲ្យ​គូសចំណាំ​​សំណួរ​របស់​កម្លោះ​នោះ ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ តើខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ?

សូម​អញ្ជើញ​សិស្ស​អានម៉ាកុស ១០:២១ដោយស្ងាត់​ស្ងៀម ហើយរកមើល​ថាតើព្រះអង្គសង្គ្រោះ​ឆ្លើយ​តប​ចំពោះ​កម្លោះ​នេះដូចម្ដេច ។

  • តើព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ដល់កម្លោះនោះ​ថាគាត់នៅ​ខ្វះអ្វីខ្លះ ?

សូមចង្អុល​បង្ហាញ​ឃ្លា «​ ព្រះយេស៊ូវទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ » នៅក្នុង ខទី២១។ អ្នក​គួរ​ណែនាំ​សិស្សឲ្យ​​គូស​ចំណាំឃ្លា​នេះ​ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះយេស៊ូវ​ស្រឡាញ់​កម្លោះ​ម្នាក់នេះ មុនពេល​ទ្រង់ប្រាប់​ថាគាត់នៅ​ខ្វះអ្វីទៀត​នោះ ?

  • តើ​​យើង​អាច​រៀនគោលការណ៍​អ្វីខ្លះ​ពី​ដំណើររឿង​នេះ ? ( សិស្ស​អាចរកឃើញ​គោលការណ៍មួយចំនួន រួម​ទាំង​គោលការណ៍​ដូច​ខាង​​ក្រោមផង​ដែរ ៖ ដោយសារ​ទ្រង់ស្រឡាញ់​យើង នោះព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ដឹង​ថាយើង​ខ្វះខាត​អ្វីខ្លះនៅក្នុង​កា​រខិតខំយើង​​ដើរតាមទ្រង់​ ។ ប្រសិនបើ​យើង​ទូល​សួរ​ដល់ព្រះអម្ចាស់ នោះទ្រង់​នឹង​ប្រាប់​យើងពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ជា​ចាំបាច់​ដើម្បី​គ្រងជីវិត​អស់កល្បជានិច្ច ) ។

សូមអញ្ជើញសិស្ស​អានម៉ាកុស ១០:២២ដោយ​ស្ងាត់ស្ងៀម រក​មើលថាតើ​កម្លោះ​នោះ​មាន​ប្រតិកម្មបែបណា​ នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រឹក្សា​ឲ្យ​គាត់​លក់​ទ្រព្យ​សម្បត្តិ​ទាំងអស់ដែល​គាត់មាន​នោះ ។

  • តើ​កម្លោះ​នោះ​មានប្រតិកម្ម​បែបណា ?

  • យោងតាមខទី ២២ហេតុអ្វី​បាន​ជា​គាត់មានប្រតិកម្មរ​បែបនោះ ?

សូម​ចង្អុល​បង្ហាញថា ខណៈ​ដែល​យើង​ប្រហែលជាមិន​ត្រូវ​បាន​សុំ​ឲ្យ​បោះបង់ចោលនូវ​ទ្រព្យ​ដ៏ច្រើន​របស់​យើង មករក​ព្រះអម្ចាស់ នោះ​ទ្រង់​បាន​សុំ​ឲ្យយើង​ធ្វើ​ការ​លះបង់​ផ្សេងទៀត ដើម្បី​បម្រើ​ទ្រង់ ហើយគោរពតាម​បទបញ្ញត្តិ​របស់ទ្រង់ ។

  • តើ​ការ​លះបង់​មួយចំនួន ដែលព្រះអម្ចាស់​បានសុំ​ឲ្យ​យើង​លះបង់ ដែលប្រហែលជា​ពិបាកធ្វើនោះ​មាន​អ្វីខ្លះ ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​យើងប្រហែលជា​​​មិនបា​ន​ទទួល បើ​យើង​ជ្រើសរើស​មិន​ធ្វើតាម​ព្រះអម្ចាស់​នៅគ្រប់រឿង​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ១០: ២៣-២៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ជំនួស​ផ្នែក​នៃខទី ២៧ដោយ​ត្រឹមត្រូវ​ជាមួយ​នឹង​ការ​ដក​ស្រង់​នៃ​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ដែល​មាននៅក្នុង « ព្រះយេស៊ូវ​ទ្រង់ទត​ទៅគេ មានបន្ទូលថា ការនោះ​មនុស្ស​លោក​ធ្វើពុំកើតទេ តែព្រះទ្រង់​ធ្វើ​កើត ដ្បិត​ព្រះទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំងអស់បាន » ចូរ​សុំ​ឲ្យសិស្ស​ផ្ទៀង​តាម ហើយ​រក​មើល​នូវអ្វី​ដែលព្រះយេស៊ូវ​បាន​បង្រៀនអំពី​ការ​ទុក​ចោល​អ្វីៗ​ទាំងអស់​ដើម្បី​ប្រយោជន៍ទ្រង់ ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​ជារឿង​ពិបាកដើម្បី​ឲ្យអ្នកទាំងឡាយ​ដែល​ទុក​ចិត្ត​ទៅលើ​ទ្រព្យ ឬ​​របស់​ខាង​លោកិយ​ដទៃទៀតចូលទៅ​ក្នុងនគរ​ព្រះ ?

  • តើអ្នកគិត​ថា ជន​ដែល​ទុក​ចិត្ត​លើ​ព្រះ​អាច​រឿង​គ្រប់​យ៉ាង​នោះ មាន​ន័យ​ដូចម្ដេច ?

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន ម៉ាកុស ១០:២៨-៣១ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​អានការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​សម្រាប់ម៉ាកុស ១០: ៣១ ទ្រង់​បានមានបន្ទូលស្តី​បន្ទោស​ ពេត្រុស ថា « តែ​នឹង​មាន​មនុស្ស​មុន ទៅ​ជាក្រោយ​ជាច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជាមុន​វិញ » ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើលថាតើ​ពេត្រុស​បាន​និយាយអ្វីខ្លះ បន្ទាប់ពីព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា យើងគប្បី​មាន​ឆន្ទៈ​លះបង់​​អ្វី​ដែល​ទ្រង់​តម្រូវ​ពីយើង ។

  • យោងតាមខទី ២៨តើ​ពេត្រុស​បាននិយាយអ្វីខ្លះ ?

  • តើព្រះអង្គសង្គ្រោះ​បាន​សន្យា​អ្វី​ខ្លះ ​ចំពោះអ្នកទាំងឡាយ​ដែល​ស្ម័គ្រចិត្ត​ដើម្បីលះបង់​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ដើរ​តាមទ្រង់ ?

  • តើ​យើងអាច​រៀនគោលការណ៍​អ្វីខ្លះ​មកពី​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​ អំពី​កិច្ចការដែល​យើង​ត្រូវ​ធ្វើ​ដើម្បីទទួលជីវិត​អស់កល្បជានិច្ច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​រកឃើញ​​គោលការណ៍​ដូចខាង​ក្រោម​នេះ ៖ ដើម្បីទទួលបានជីវិត​អស់កល្បជានិច្ច យើង​ត្រូវ​តែ​មានឆន្ទៈ​លះបង់​ចោល​​អ្វីៗ​ដែល​ព្រះអម្ចាស់​ត្រូវការពី​យើង ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​ជីវិត​អស់កល្បជានិច្ច​មានតម្លៃ​សម​នឹង​ការលះបង់​ ដែល​យើង​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើនៅលើផែនដី​នេះ ? ( អ្នកគួររំឭក«សិស្ស​ថា ជីវិត​អស់កល្បជានិច្ច រួមមាន​ទាំង​ការ​រស់នៅជា​រៀងរហូត​នៅក្នុង​វត្តមានរបស់ព្រះ​ជាមួយ​នឹង​សមាជិក​គ្រួសារ​សុចរិត​របស់យើង ) ។ 

សូម​សង្ខេប ម៉ាកុស ១០:៣២-៣៤ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បានប្រាប់​ដល់ពួក​សិស្ស​របស់ទ្រង់​ថា បន្ទាប់ពី​ពួកគេ​បាន​មក​ដល់ទីក្រុង​យេរូសាឡិម នោះទ្រង់ត្រូវ​បាន​គេ​ចំអកដាក់ វាយ​នឹង​រំពាត់ ស្ដោះដាក់ ហើយ​សម្លាប់​ទ្រង់​ រួច​ទ្រង់​នឹង​​រស់​ឡើងវិញ​នៅ​ថ្ងៃ​ទីបី ។

  • តើព្រះអង្គសង្គ្រោះ​គឺជា​គំរូ​ដ៏ឥតខ្ចោះ​នៃ​ការ​មានឆន្ទៈ​ដើម្បី​លះបង់​នូវ​អ្វីៗ​ដែល​ព្រះ​តម្រូវ​​​ឲ្យធ្វើ​យ៉ាង​ដូចម្ដេច ?

ចូរ ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែល​ត្រូវ​បានបង្រៀននៅក្នុង​មេរៀន​នេះ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​ទៅលើ​សំណួរ​ថា « តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? » ហើយគោរព​តាម​ការ​បំផុសគំនិត​នានា ដែលពួកគេ​អាច​ទទួល​បាន​ទាក់ទង​នឹង​ការលះបង់ ដែលព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​លះបង់ ។

ម៉ាកុស ១០:៣៥-៥២

ព្រះអង្គសង្គ្រោះ​ប្រាប់​ទុកជា​មុន​អំពី​ការ​សុគត និង ការ​រស់ឡើងវិញ​របស់ទ្រង់ ហើយបានប្រឹក្សា​ដល់​ពួក​សាវក​ឲ្យ​បម្រើគ្នាទៅវិញ​ទៅមក

សូម​បំបែក​​ក្រុមតូចៗ ។ សូម​ផ្ដល់ដល់​ក្រុម​នីមួយៗ​នូវ​ច្បាប់​ចម្លងអំពី​ឯកសារ​ចែកចាយដូច​ខាង​ក្រោម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញវា ៖

រូបភាព
handout, Who Is the Greatest

តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ ?

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​បង្រៀនថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៤១

សូម​បំពេញ​ឯកសារ​ចែកចាយ​នេះ​ជា​ក្រុម ហើយពិភាក្សា​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក ។

សូម​សរសេរ​សកម្មភាព​មួយចំនួន​ដែល​អ្នក​ពេញចិត្ត ៖

  • សូម​រៀបរាប់ឈ្មោះ​បុគ្គល​មួយចំនួន ដែល​បានធ្វើ​យ៉ាង​ល្អ​ក្នុងសកម្មភាព​ដែលអ្នក​បាន​​រៀបរាប់​ខាង​លើ ។ តើ​អ្វី​ដែលធ្វើ​ឲ្យពួកគេ​ធំជាងគេ ?

នៅពេល​អ្នក​បន្ដ​សិក្សា​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងម៉ាកុស ១០សូម​រក​មើល​នូវអ្វី​ដែលទ្រង់​បង្រៀន​ ដែលធ្វើឲ្យ​មនុស្ស​ម្នាក់​ធំជាងគេ​ពិតប្រាកដ ។

សូមអានម៉ាកុស ១០:៣៥-៣៧ហើយ​រក​មើល​នូវ​អ្វី​ដែល​យ៉ាកុប និង​ យ៉ូហាន បាន​ទូលសូមពី​​ព្រះអង្គសង្គ្រោះ​ នៅពេលពួកគេ​បានធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង​យេរូសាឡិម ។

សំណើរ​របស់​យ៉ាកុប និង ​យ៉ូហានចង់​អង្គុយ​នៅ​ខាង​ស្ដាំ និង ​ខាង​ឆ្វេង​​ព្រះហស្ត​របស់​ព្រះអង្គសង្គ្រោះមានន័យថា ពួកគាត់​ចង់​បាន​ទទួល​សិរីល្អ និង​ កិត្តិយស​កាន់តែ​ខ្ពស់​នៅក្នុង​នគរ​របស់ព្រះ ជាង​ពួកសាវក​ដទៃៗ​ទៀត​ ។ ម៉ាកុស ១០:៣៨-៤០កត់ត្រា​ថា ព្រះអង្គសង្គ្រោះ​បាន​ពន្យល់​ដល់​យ៉ាកុប និង ​យ៉ូហាន​ថា ពរជ័យនេះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់អ្នកទាំងឡាយ​ដែល​ត្រៀមខ្លួន​ដើម្បីទទួល​វា ។

សូមអានម៉ាកុស ១០:៤១ហើយរក​មើល​របៀប​ដែល​សិស្ស​ផ្សេង​ទៀត​បាន​ឆ្លើយតប​ចំពោះ​សំណើរ​របស់​យ៉ាកុប និង​យ៉ូហាន ។

  • ហេតុអ្វី​អ្នកគិត​ថា សិស្ស​ដទៃទៀត​មិន​រីករាយជាមួយ​យ៉ាកុប និង​យ៉ូហាន ?

សូមអានម៉ាកុស ១០:៤២-៤៥រកមើលថា​ព្រះអង្គ​សង្គ្រោះ​​​​បានបង្រៀនអ្វីខ្លះដល់ពួកសាវក​របស់ទ្រង់​អំពី​ភាពធំជាងគេ ។

សូមបំពេញ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយផ្អែក​ទៅលើ​អ្វី​ដែលព្រះអង្គ​សង្គ្រោះ​បានបង្រៀន​អំពី​ភាពធំជាងគេ​ពិត​ប្រាកដ ៖

ដើម្បី​ធំជាងគេ​ពិតប្រាកដយើងត្រូវតែ .

នៅក្នុងខ ៤៥ពាក្យបម្រើមានន័យថា ផ្ដល់​ការ​មើល​ថែ ការលួងលោមចិត្ត ជួយ និងការគាំទ្រ​ដល់អ្នកដទៃ ។

  • ហេតុអ្វី​ក៏​មនុស្ស​ម្នាក់​ដែលបម្រើ ហើយធ្វើ​ការងារ​បម្រើដល់អ្នកដទៃ ( ដូច​ព្រះអង្គសង្គ្រោះ ) ត្រូវ​បាន​ចាត់ទុក​ថាធំជាងគេ​ពិតប្រាកដ ?

  • តើពេល​ណា​ ដែល​នរណា​ម្នាក់​បម្រើ និង​មើល​ថែ​អ្នក ឬ​គ្រួសារអ្នក? ហេតុអ្វី​ក៏អ្នក​គិត​ថា មនុស្ស​ម្នាក់នោះធំជាងគេ​ពិតប្រាកដ ?

បន្ទាប់ពីសិស្ស​បាន​បំពេញ​ឯកសារ​ចែកចាយ​រួច​ហើយ ចូរ​អញ្ជើញ​ពួកគេ​​មួយចំនួន​រាយការណ៍​អំពី​របៀប​ដែល​ពួកគេ​បាន​បំពេញ​សេចក្ដីថ្លែងការណ៍​​នោះ​ដោយ​ផ្អែកទៅលើម៉ាកុស ១០:៤២-៤៥។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ដើម្បី​បាន​ធំជាងគេពិតប្រាកដ យើង​ត្រូវ​តែ​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​ដោយ​​បម្រើ​អ្នកដទៃ ។

សូមសង្ខេបម៉ាកុស ១០:៤៦-៥២ដោយ​ពន្យល់​ថា នៅពេលព្រះ​អង្គ​សង្គ្រោះ​ និង ពួកសាវក​របស់ទ្រង់ ចាក​ចេញ​ពី​ស្រុក​យេរីខូ ធ្វើដំណើរ​ទៅទីក្រុង​យេរូសាឡិម នោះមាន​បុរស​ខ្វាក់​ម្នាក់​ឈ្មោះ ​បារទីមេ បាន​ស្រែករក​​ព្រះអម្ចាស់​ព្យាបាល​គាត់ ។ ហ្វូង​មនុស្ស​បាន​ប្រាប់ ​បារទីមេ ឲ្យ​ស្ងាត់ ប៉ុន្តែ​គាត់​​ស្រែក​រក​កាន់តែ​ខ្លាំង ។ ព្រះអង្គសង្គ្រោះ​បាន​ស្ដាប់ឮ​ការ​ស្រែក​រករបស់គាត់ ហើយ​មានក្ដីមេត្តា​ចំពោះគាត់ រួច​ហើយបាន​ព្យាបាល​ដល់គាត់ ។ (កំណត់ចំណាំ ៖ ដំណើររឿង​នៃ​ការ​ព្យាបាល​របស់ ​បារទីមេ នឹង​ត្រូវ​បាន​បង្រៀន​កាន់តែ​លម្អិត​នៅក្នុង​មេរៀន​សម្រាប់លូកា ១៨ ) ។

  • តើព្រះអង្គសង្គ្រោះ​គឺជា​គំរូ​ដ៏ឥតខ្ចោះ​អំពី​គោលការណ៍ ដែល​ទ្រង់​បានបង្រៀន​អំពី​ការបម្រើ​ដល់អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សូម​ចែកចាយ​ទីបន្ទាល់របស់អ្នក​ថា ព្រះអង្គសង្គ្រោះ​គឺពិតជាអស្ចារ្យ ដោយ​សារ​តែ​ទ្រង់​បាន​បម្រើ​ដល់កូនចៅ​របស់ព្រះវរបិតាសួគ៌ ។ សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ​បាន ដើម្បីបម្រើ​ និង​មើល​ថែ​ដល់អ្នកទាំងឡាយ​ដែល​នៅជុំវិញ​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ ដែល​នឹង​ជួយ​ពួកគេ​ឲ្យបម្រើ ហើយធ្វើការងារ​បម្រើដ​ល់អ្នកដទៃ ។

សេចក្តីពន្យល់ និងព័ត៌មានសាច់រឿង

ម៉ាកុស ១០:១៧-២២។ កម្លោះ​អ្នកមាន

អែលឌើរ និល អិល ម៉ាក់ស្វែល ក្នុង​កូ​រ៉ុម​​នៃពួកសាវក​ដប់ពីរ​នាក់បានបង្រៀន​ថា​ យើង​ចាំបាច់ត្រូវ​ធ្វើ​ល្អ​យ៉ាង​សកម្ម ជាជាង​គ្រាន់​តែ​ឈប់​ធ្វើអំពើបាប ​ដើម្បី​​ធ្វើជា​ពួក​សិស្ស​ដ៏​អង់​អាច​របស់​ព្រះអង្គសង្គ្រោះ​តែ​ម្យ៉ាង ៖

« ជាញឹកញាប់គឺជា​អំពើបាប​ដោយអចេតនា ដែល​រារាំង​យើង​ពី​ការ​មាន​ព្រះវិញ្ញាណ​ពេញលេញ ដោយសារ​តែ​យើង​នៅតែ​ខ្វះ​ចន្លោះចំពោះ​រឿង​ជាក់លាក់នានា ។ សូមចងចាំ​ថា កម្លោះ​អ្នកមាន និង​ សុចរិត ដែល​មករក​ព្រះយេស៊ូវ​បាន​សួរ​ទ្រង់ថា ‹ លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច ? › …

« បញ្ញត្តិដោយ​បង្គាប់​មួយ បាន​ផ្ដល់​ដល់​កម្លោះ​នោះ [ សូមមើលម៉ាថាយ ១៩:២១-២២] ។ វាគឺជា​អ្វី​មួយ​ដែល​គាត់​ចាំបាច់ត្រូវធ្វើ ពុំ​មែន​ជា​អ្វី​ដែល​គាត់ចាំបាច់​ត្រូវ​ឈប់​ធ្វើ​នោះ​ទេ ដែល​រារាំង​គាត់ពីភាពពេញលេញ » (« The Pathway of Discipleship » [Brigham Young University fireside, ថ្ងៃទី ៤ ខែ​ មករា ឆ្នាំ ១៩៩៨]ទំព័រ ៤,speeches.byu.edu ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានបង្រៀនថា កម្លោះ​​អ្នកមាននោះ បានបាត់បង់​ពរជ័យ​ដ៏​ឯកសិទ្ធិ ដោយសារ​តែ​គាត់ពុំ​មានឆន្ទៈ​ធ្វើតាម​ព្រះអម្ចាស់នៅ​គ្រប់រឿង ៖

« យើង​អាច​សួរ​ដែរថា ‹ តើ​វា​មិនគ្រប់គ្រាន់​ទេ​ឬអី ដើម្បី​រក្សា​បទបញ្ញត្តិ​នោះ ? តើមានអ្វី​ច្រើនទៀត ដែលត្រូវបាន​រំពឹង​ឲ្យ​យើង​ធ្វើ ជាជាងនៅ​​ពិត និង​ស្មោះត្រង់​ចំពោះ​ទំនុកចិត្ត​គ្រប់យ៉ាងនោះ ? តើមានអ្វី​ច្រើន​ជាង​ក្រឹត្យវិន័យ​នៃ​ការ​គោរពប្រតិបត្តិ​ឬ ?

« នៅក្នុងករណី​រ​មិត្ត​កម្លោះ​របស់​យើង គឺ​នៅមានច្រើនទៀត ។ គាត់​ត្រូវ​បាន​រំពឹង​ឲ្យរស់នៅតាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ដើម្បី​លះបង់​នូវ​ទ្រព្យ​ខាង​លោកិយ​របស់​គាត់ ។ …

« ដូច​អ្នកបានដឹង​ហើយ​ថា អ្នក​កម្លោះ​នោះ​បាន​ដើរ​ចេញ​ទៅ​ដោយ​សោកសៅ ។ … ហើយ​យើង​បាន​ទុក​ឲ្យ​នៅ​ងឿងឆ្ងល់​អំពី​ភាព​ស្និទ្ធស្នាល [ភាព​ជិតស្និទ្ធ] ដែល​គាត់​ប្រហែលជាបាន​ចែករំលែក​ជាមួយ​នឹង​ព្រះរាជបុត្រា​នៃព្រះ ការ​រាប់អាន​ដែល​គាត់​អាច​នឹង​រីករាយជាមួយ​នឹង​ពួកសាវក វិវរណៈ និង ​ការ​និមិត្ត​ជាច្រើន ដែលគាត់​អាច​នឹង​បាន​ទទួល បើ​គាត់​ អាចរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល » (« Obedience, Consecration, and Sacrifice »Ensignខែ​ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៥១ ) ។

ម៉ាកុស ១០:២៥ ។ « សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង ​»

« មនុស្ស​មួយចំនួនបាន​ប្រកាស​ថា ប្រហោង​ម្ជុល គឺ​ជាទ្វា​ដ៏តូច​មួយ​នៅរបង​ទីក្រុង​យេរូសាឡិម ដែល​តម្រូវ​ឲ្យ​សត្វ​អូដ្ឋ​ជម្រុះបន្ទុក​របស់វា ​ដើម្បី​អាច​ចូល​រួច ។ គ្មានភស្ដុតាង​ណាថា ទ្វា​ដូច្នេះ​មាននៅ​កន្លែង​ណានោះទេ ។ អ្នកដទៃទៀត​បាន​ដាក់ស្នើ​ឲ្យ​ផ្លាស់ពាក្យ​មួយ​នៅក្នុង​អត្ថបទ​ភាសា​ក្រិក នឹង​ផ្លាស់ប្ដូរ​បទគម្ពីរ​ទៅ​ជា​មានន័យថា​ខ្សែ​ ពុំ​មែនជា​សត្វអូដ្ឋ​ទេ នឹង​ត្រូវចាក់​ចូល​កាត់​តាមប្រហោង​ម្ជុល ។ ទោះជា​យ៉ាងណា​ក៏ដោយ នៅពេ​ល​ព្រះយេស៊ូវ​បាន​សំដៅ​ទៅលើ​សត្វអូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល វា​ទំនង​ជា​ឧទាហរណ៍​បំភ្លើស ជា​ការ​បំភ្លើស​ដោយចេតនា​ដើម្បីប​ង្រៀន​ថា ‹ អ្នកមាន​នឹង​ពិបាក [ពិបាកខ្លាំង] ដើម្បីចូល​ទៅក្នុង​នគរ​ស្ថានសួគ៌ › (​ម៉ាថាយ ១៩:២៣) ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បានបន្ថែម​ថា ‹ ចំពោះមនុស្ស​ដែល​ទុកចិត្ត​ទៅលើ​ទ្រព្យសម្បត្តិវាមិន​អាច​ធ្វើបានទេ ដើម្បីចូល​នគរ​ស្ថានសួគ៌នោះ​ ប៉ុន្តែ​វា​មិន​អាចធ្វើ​ទៅបានឡើយ ​មនុស្ស​ដែលទុកចិត្តទៅលើព្រះ និង​ចាក​ចោល​អ្វីៗទាំងអស់ ដោយព្រោះ​ខ្ញុំដ្បិតបើ​​​ធ្វើ​ទាំងអស់នេះ​បានគឺអាចចូល​នគរ​ស្ថានសួគ៌ហើយ › ( ការ​បកប្រែ​ដោយយ៉ូសែប ស្ម៊ីធ ម៉ាកុស ១០:២៦   (New Testament Student Manual [Church Educational System manual, ឆ្នាំ ២០១៤] ទំព័រ៦៣) ។

ម៉ាកុស ១០:​ ៣៨- ៣៩ ។ « តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែងដែល​ខ្ញុំ​ផឹកបាន​ឬទេ ? »

« អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​ពន្យល់​ថា ឃ្លា ‹ ផឹក​អំពី​ពែង › គឺជា ‹ ការ​បង្ហាញ​ពីអត្ថន័យប្រៀបធៀប « ដើម្បីធ្វើ​អ្វី​ដែល​វាសនា​ក្នុងជីវិត​របស់​ខ្ញុំ​តម្រូវ​ឲ្យខ្ញុំ​ធ្វើ ›» ។ លោក​បានពន្យល់​ថា ឃ្លា ‹ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​​ › មានន័យ​ថា​ ‹ ត្រូវ​ធ្វើតាម​ផ្លូវ​របស់​ខ្ញុំ រងទុក្ខ​ការ​បៀតបៀន ត្រូវ​បាន​មនុស្ស​បដិសេធ ហើយទីបំផុត​ត្រូវ​ស្លាប់​ដោយព្រោះសេចក្ដីពិត › (Doctrinal New Testament Commentary,​១:៥៦៦) ។ តាមរយៈ​ការ​សួរ​សំណួរ ‹ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែងដែល​ខ្ញុំ​ផឹក ? ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ ? › (ម៉ាកុស ១០:៣៨) ព្រះអង្គសង្គ្រោះ​បាន​ផ្តោត​ការ​យកចិត្តទុក​ដាក់​របស់​យ៉ាកុប និង​ យ៉ូហាន​សារជាថ្មី ទៅលើ​ការ​អនុវត្ត​តាម​ព្រះទ័យ​របស់​ព្រះបិតា ជាជាង​ការទទួលបាន​សិរីល្អ និ​ង កិត្តយស » (New Testament Student Manual[Church Educational System manual, ឆ្នាំ ២០១៤ ], ​ទំព័រ ១២៦) ។

ម៉ាកុស ១០:៤៥ ។ « កូនមនុស្ស​ក៏បាន​មក… ដើម្បី​បម្រើ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង​ទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​គំរូដ៏ឥត​ខ្ចោះ​នៃ​ភាព​ធំជាងគេ ៖

« បុរស [ឬស្ត្រី] នោះ គឺ​ធំជាងគេ ហើយ​មានពរ និង ​ក្ដីអំណរ​បំផុត ពេល​ជីវិត​រស់នៅ​ស្ទើតែខិត​​ជិត​នឹង​គំរូ​របស់ព្រះគ្រីស្ទ ។ នេះ​គឺ​មិន​ពាក់ព័ន្ធនឹង​ទ្រព្យសម្បត្តិ អំណាច ឬ កិត្តិនាម​ខាង​លោកិយ​នោះទេ ។ ការសាកល្បង​ដ៏​ពិត​តែ​មួយ​គត់​នៃ​ភាពធំជាងគេ ការមានពរជ័យ និង ភាពពោរពេញ​ដោយ​សេចក្ដី​អំណរ គឺ​ថាតើ​ជីវិត​មនុស្ស​ម្នាក់​ក្លាយ​ជិត​ដូច​ជា​លោកគ្រូ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​ច្រើន​ប៉ុណ្ណា » (« Jesus Christ: Gifts and Expectations, » Ensign, ខែ​ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ២ ) ។