បណ្ណាល័យ
មេរៀនទី ២១ ៖ ម៉ាថាយ ១៨


មេរៀនទី ២១

ម៉ាថាយ ១៨

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ នូវ​គោលការណ៍​ដែល​នឹង​ជួយ​ពួកគេ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ បន្ទាប់​ពី​ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌​របស់​ទ្រង់ ។ ព្រះអម្ចាស់​ក៏​បាន​ប្រទាន​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​បម្រើ​ ដែល​គ្មាន​ចិត្ត​មេត្តា​ដោយ​មាន​បន្ទូល​តប​ទៅ​នឹង​សំណួរ​របស់​ពេត្រុស​អំពី​ការ​អភ័យទោស ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៨:១-២០

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​គោលការណ៍​ដែល​នឹង​ជួយ​ពួកគេ​ឲ្យដឹកនាំ​សាសនាចក្រ​

សូម​សរសេរ​ទង្វើខុសឆ្គង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ការ​កុហក ការ​មានគេលួចរបស់អ្វី​មួយ ការ​មាន​មិត្ត​ម្នាក់​ក្បត់ ។ ចូរ​សុំឲ្យ​សិស្ស​ដាក់​ពិន្ទុ​ដល់​ទង្វើខុស​​ឆ្គងនីមួយៗ​ពី​លេខ ​១ ដល់​លេខ​ ១០ ដោយ​លេខ​ ១ គឺ​សម្រាប់​រឿង​ដែល​ងាយ​អភ័យ​ទោស​ឲ្យ ហើយ​លេខ​ ១០ ​គឺ​រឿង​ពិបាក​អភ័យ​ទោស​ឲ្យ​បំផុត ។ សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ប្រាប់​ពី​របៀប​ដែល​ពួកគេ​ដាក់​ពិន្ទុ​ដល់​ទង្វើខុស​ឆ្គង​នីមួយៗ ។

សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹង​គិត​ពី​ហេតុផល​ ដែល​​យើង​គួរ​អភ័យទោស​ដល់​អ្នកដទៃ សូម្បី​តែ​ពេល​វា​ពិបាក​ធ្វើ​ក៏ដោយ ។

នៅ​ពេល​សិស្ស​សិក្សា ម៉ាថាយ ១៨ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​ ដែល​អាចជួយ​ពួកគេ​ឲ្យ​យល់​ដឹង​ពី​ហេតុផល​ដែល​យើង​គួរ​អភ័យទោស​ដល់​អ្នកដទៃ ។

សូម​សង្ខេប ម៉ាថាយ ១៨:១–១៤ ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​បន្ទាបខ្លួន ហើយ​ក្លាយ​ដូចជា​ក្មេង​តូច ។ ទ្រង់​ក៏​បាន​ពន្យល់​ផង​ដែរ​ថាអស់អ្នក​ដែល ធ្វើ​ឲ្យ​កុមារ​តូចៗ​ « រវាត​ចិត្ត » ដឹកនាំ​ឲ្យ​ពួកគេ​វង្វេង ឬ​បណ្ដាល​ឲ្យ​ពួកគេ​ស្ទាក់​ស្ទើរ​ក្នុង​សេចក្ដី​ជំនឿ នឹង​ទទួល​នូវ​ការ​កាត់​សេចក្ដី​របស់​ព្រះ ( សូម​មើល ខ​ទី ៦–៧ ) ។ បន្ទាប់​មក​ ព្រះអង្គ​សង្គ្រោះ​បាន​ទូន្មាន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ដកចេញ​ពីជីវិតរបស់គេ នូវរឿង​ដែលជំទាស់នឹងពួកគេ ឬដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​រវាត​ចិត្ត ​ ( សូម​មើល ខ​ទី ៩​ )​ ។ ( កំណត់​ចំណាំ ៖ ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​នៅ​ក្នុង ម៉ាថាយ ១៨:១-១៤​ នឹង​ត្រូវ​បាន​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​នៅ​ក្នុង​មេរៀន​សម្រាប់ ម៉ាកុស ៩​និង លូកា ១៥ ) ។

សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​បាន​ទូន្មាន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ដក​ចេញពី​ជីវិតរបស់គេ នូវ​រឿង​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​រវាត​ចិត្ត នោះ​ទ្រង់​បាន​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​គួរ​ធ្វើ​ប្រសិន​បើ​មាន​នរណា​​ម្នាក់​ធ្វើខុស ឬ​ធ្វើ​បាប​ទាស់​នឹង​គាត់ ។ ទ្រង់​ក៏​បាន​បង្រៀន​ដល់​ពួក​សាវក​ពី​គោលការណ៍​នៃ​វិន័យ​របស់​សាសនាចក្រ​ផង​ដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៨:១៥ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ ប្រសិន​បើ​នរណា​ម្នាក់​ធ្វើខុសនឹង​ពួកគេ ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ នៅ​ក្នុង​ខគម្ពីរ​នេះ​ស្ដីពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ប្រសិន​បើ​នរណា​ម្នាក់​ធ្វើខុសនឹង​យើង ?

សូម​សង្ខេប ម៉ាថាយ ១៨:១៦–១៧ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពួក​សាវក​របស់​ទ្រង់​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​បដិសេធ​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ហើយ​មិន​សារភាព​ពី​អំពើបាប​របស់​ខ្លួន ហើយ​មាន​សាក្សី​ពីរ ឬ​ច្រើន​នាក់​បាន​ថ្លែង​ទាស់នឹង​គាត់ បុគ្គល​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសនាចក្រ ។ អ្នក​ក៏​គួរ​ពន្យល់​ផង​ដែរ​ថា អ្នក​ដែល​ធ្វើ​ជា​អធិបតី​លើ​ក្រុម​ប្រឹក្សា​វិន័យ​របស់​សាសនាចក្រ​ ជាកន្លែង​ដែលការ​សម្រេច​ចិត្ត​នានា​បែប​នេះ​តែង​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ការ​ស្វែង​យល់​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ថា តើ​បុគ្គល​ម្នាក់​គួរ​ត្រូវ​កាត់​ចេញ​ពី​សាសនាចក្រ ឬ​កាត់កាលចេញ​ដែរ​ឬ​អត់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ម៉ាថាយ ១៨:១៨-២០ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ថា តើ​សិទ្ធិ​អំណាច​អ្វី​ដែល​ពួក​សាវក​បាន​ទទួល ។

  • តើ​សិទ្ធិ​អំណាច​អ្វី​ដែល​ពួកគេ​សាវក​បាន​ទទួល ? ( សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​កូនសោ​បព្វជិតភាព​ដល់​ពួក​សាវក ដោយ​ប្រទាន​សិទ្ធិ​អំណាច​ដល់​ពួកគេ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ការ​ផ្សារ​ភ្ជាប់ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ទាក់​ទង​នឹង​សាសនាចក្រ រួម​បញ្ចូល​ថា​តើ​អ្នក​មាន​បាប​ម្នាក់​អាច​បន្ត​ធ្វើ​ជា​សមាជិក​ ដោយស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ពេត្រុស [ សូមមើល ម៉ាថាយ ១៦:១៩ ] ) ។

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ខ្លះ​ ដល់​ពួក​សាវក​របស់​ទ្រង់​នៅ​ក្នុង ខ​ទី ១៩–២០ ? ( អ្នក​គួរ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​ការ​សន្យា​នោះ​នៅក្នុង ខ​ទី ២០) ។

ម៉ាថាយ ១៨:២១-៣៥ ។

ព្រះអម្ចាស់​ប្រទាន​រឿង​ប្រៀប​ប្រដូច​ស្ដីពី​អ្នក​បម្រើ​ដែល​គ្មាន​ចិត្ត​មេត្តា

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ដំណើរ​រឿង​ខាង​ក្រោម​ឲ្យ​ឮៗ ដែល​លើក​ឡើង​ដោយ​ប្រធាន​ ថូម៉ាស អេស ម៉នសុន​ អំពី​គ្រួសារ​មួយ​ដែល​មាន​ទារកអាយុពីរ​ខែ​បាន​ស្លាប់ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ឪពុក​ជា​ជាង​ធ្វើ​ទូរ ក៏​បាន​ធ្វើ​ក្ដារមឈូស​ដ៏​ស្អាត​មួយ​សម្រាប់​ដាក់សព​កូនសំណព្វ​របស់​គាត់ ។ ថ្ងៃ​នៃ​ពិធីបុណ្យសព​គឺស្រងេះស្រងោច​ណាស់ ដែលបង្ហាញអំ​ពី​​ភាព​សោកសៅ​​ដែល​ពួកគេ​មាន​ក្នុង​ការ​បាត់បង់​កូន​របស់​ពួកគេ ។ នៅពេល​គ្រួសារ​នោះ បាន​ដើរ​ទៅ​ដល់​សាលាប្រជុំ រួមជាមួយ​ឪពុក​ជា​អ្នក​លីក្ដារមឈូស​តូច​នោះ នោះ​មាន​មនុស្ស​តែ​បន្ដិច​មកចូលរួម ។ តែ ទ្វា​រសាលាប្រជុំជាប់​សោរ ។ ប៊ីស្សព​ដ៏រវល់​នោះ បាន​ភ្លេច​អំពីពិធីបុណ្យសព ។ គាត់ពុំ​អាច​ទាក់ទងទៅប៊ីស្សព​ម្នាក់នោះ​បាន​សោះ ។ ដោយ​មិនដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា នោះ​ឪពុក​រូបនោះ បាន​លើក​ក្ដាមឈូសកូន​ដាក់​លើ​ដៃ​គាត់លី​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​គ្រួសារ​គាត់ ទាំង​ដើរ​កាត់​ភ្លៀង​ទទឹក​ខ្លួនជោគ »( « Hidden Wedges » Ensign ខែ ​ឧសភា ឆ្នាំ ​២០០២ ទំព័រ ១៩ ) ។

  • ប្រសិន​បើ​អ្នក​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​នោះ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​កាល​​ប៊ីស្ស​មិន​បាន​មក​ពិធី​បុណ្យ​សព​នោះ ?

  • ហេតុអ្វី​វា​ពិបាក​នឹង​អភ័យទោស​ឲ្យ​ប៊ីស្សពរូប​នោះ ?

សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ដល់​ពួក​សាវក​របស់​ទ្រង់ ពេត្រុស​បាន​ទូល​សួរ​ព្រះអម្ចាស់​នូវ​សំណួរ​មួយ​អំពី​ការ​អភ័យ​ទោស ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ម៉ាថាយ ១៨:២១ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​សំណួរ​របស់​ពេត្រុស ។

  • តើ​ពេត្រុស​បាន​ទូល​សួរ​អ្វី​ខ្លះ​ដល់​ព្រះអង្គសង្គ្រោះ ?

សូម​ពន្យល់​ថា ពួក​អ្នក​ដឹកនាំ​សាសនា​មួយ​ចំនួន​នៅ​ជំនាន់​ពេត្រុស​បាន​បង្រៀន​ថា បុគ្គល​ម្នាក់​មិន​ត្រូវ​អភ័យទោស​ដល់​មនុស្ស​ម្នាក់​ទៀត​ឲ្យ​លើស​ពី​បីដង​ទេ ។ ដោយ​ទូស​សួរ​ព្រះអម្ចាស់​ថាតើ​គាត់​គួរ​អភ័យទោស​ដល់​មនុស្ស​ម្នាក់​ដល់​ទៅ​ប្រាំពីរ​ដង ពេត្រុស​ប្រហែលជា​គិតថា​គាត់​គឺជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​ហើយ ( សូម​មើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៤ [ ឆ្នាំ​ ១៩៧៩–៨១ ] ៣:៩១ ) ។ សូម​អញ្ជើញ​សិស្ស​អាន ម៉ាថាយ ១៨:២២ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ចម្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​​ទៅ​ពេត្រុស ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ យើង​គួរ​អភ័យទោស​ដល់​ជន​ដែល​ធ្វើ​ឲ្យ​យើង​រវាត​ចិត្ត ឬ​ធ្វើ​បាប​ទាស់​នឹង​យើង​ដល់​ទៅ​ប៉ុន្មាន​ដង ? ( សូម​ពន្យល់​ថា « ប្រាំពីរ​ចិតសិប​ដង » គឺជា​ការ​លើក​ឡើង​មួយ​ថា យើង​មិន​គួរ​កំណត់​ថា​យើង​គួរ​អភ័យទោស​ដល់​អ្នកដទៃ​ទៀត​ប៉ុន្មាន​ដង​នោះ​ទេ ) ។

  • តើ​យើងអាច​រៀន​ការពិតអ្វី​ខ្លះ​ពី​ព្រះអង្គ​សង្គ្រោះ​ស្ដីពី​ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​បាន​បង្គាប់​យើង​ឲ្យ​អភ័យទោស​ដល់​ជន​ដែល​ធ្វើ​ឲ្យ​យើង​រវាត​ចិត្ត ឬ​ធ្វើ​បាប​ទាស់​នឹង​យើង ) ។

  • តើ​ការ​អភ័យទោស​ដល់​អ្នកដទៃ​មានន័យ​ដូចម្តេច ? ( សូម​ពន្យល់​ថា ការ​អភ័យទោស​ដល់​អ្នកដទៃ​គឺ​ការ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​រវាត​ចិត្ត ឬធ្វើឲ្យយើង​ឈឺចាប់ ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​មាន​អារម្មណ៍​ល្អ​ចំពោះ​គាត់ [ សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អភ័យទោស » scriptures.lds.org, គ. និង ស. ៦៤:៩–១១ ] ។ ការ​អភ័យទោស​ពុំ​មែន​មានន័យ​ថា យើង​បន្ត​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ធ្វើ​ទុក្ខ​ទោស​យើង ឬ​ថា​អ្នកធ្វើខុស​មិន​គួរ​ធ្វើឲ្យទទួល​ខុស​ត្រូវ​សម្រាប់​ទង្វើ​របស់​ខ្លួន​តាម​ច្បាប់ ឬ​ដោយ​ប្រការ​ណា​មួយ​ឡើយ ) ។

សូម​ពន្យល់​ថា បន្ទាប់​ពី​ឆ្លើយ​នឹង​សំណួរ​របស់​ពេត្រុស ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​​ពួក​សិស្ស​របស់​ទ្រង់​នូវ​រឿង​ប្រៀប​ប្រដូច​មួយ​ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​ហេតុផល​ដែល​យើង​គួរ​អភ័យទោស​ដល់​អ្នក​ដទៃ ។

សូម​បំបែក​សិស្ស​ជា​គូ ហើយ​អញ្ជើញ​ដៃ​គូ​នីមួយៗ​អាន ម៉ាថាយ ១៨:២៣–៣៥ រួម​គ្នា​រកមើល​ហេតុផល​ដែល​យើង​គួរ​អភ័យ​ទោស​ដល់​អ្នកដទៃ ។ ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ដើម្បី​ជួយ​សិស្ស​ឲ្យយល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​ពី​រឿង​ប្រៀប​ប្រដូច​នេះ សូម​សរសេរ​ពាក្យ​ខាង​ក្រោម​នៅ​លើ ក្ដារ​ខៀន ៖

ស្ដេច

បាវ​បម្រើ

គូកន

  • តើ​បាវ​នោះ​ជំពាក់​ប្រាក់​ស្ដេច​ប៉ុន្មាន ? ( សូម​សរសេរ បាន​ជំពាក់ប្រាក់​២​កោដិ នៅ​ក្រោម​ពាក្យ អ្នក​បម្រើ ) 

សូម​ពន្យល់​ថា នៅ​ក្នុង​ជំនាន់​ព្រះយេស៊ូវ « ២ កោដិ​ស្មើ​នឹង​ ១០០,០០០,០០០ កាក់ [ រូបិយប័ណ្ណ​រ៉ូម ] ។ មួយ​កាក់​គឺជា​ប្រាក់​កម្រៃ​ធម្មតា​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កម្មករ​ទូទៅ » ( Jay A. Parry and Donald W. Parry Understanding the Parables of Jesus Christ [ ឆ្នាំ​២០០៦ ] ទំព័រ ៩៥ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​គណនា​ ចំនួនឆ្នាំ​ដែល​កម្មករ​ត្រូវ​ធ្វើ​ការ​ដើម្បី​សង​បំណុល​នេះ​អស់​ដោយ​ចែក ១០០,០០០,០០០ កាក់ នឹង ​៣៦៥ ​ថ្ងៃ (១០០,០០០,០០០/៣៦៥=២៧៣,៩៧៣ ) ។ សូម​សរសេរ ២៧៣,៩៧៣ ឆ្នាំ នៅ​លើ​ក្ដារ​ខៀន​ក្រោម បាន​ជំពាក់​ស្ដេច ២ កោដិ ។

  • តើ​អ្នក​បម្រើ​ផ្សេង​ទៀត​បាន​ជំពាក់​ប្រាក់​អ្នក​បម្រើ​នោះ​ប៉ុន្មាន ? ( សូម​សរសេរ បាន​ជំពាក់ ប្រាក់ ​២០ រៀល នៅ​ក្រោម​ពាក្យ គូកន ) ។

សូម​ពន្យល់​ថា ២០ រៀល​ស្មើ​នឹង ១០០​កាក់ ។ ដូច្នេះ​ហើយ​គូកន​នោះ​បាន​ជំពាក់​បាវ​បម្រើ​នោះ ​ប្រមាណ​ប្រាក់​កម្រៃ​ធ្វើ​ការ ១០០​ថ្ងៃ ឬ​ក្បែរ​នឹង​មួយ​ភាគ​បី​នៃ​ប្រាក់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ។ សូម​សរសេរ ១០០​ថ្ងៃ នៅ​លើ​ក្ដារ​ខៀន​ក្រោម បាន​ជំពាក់​បាវ​នោះ ២០​រៀល ។

  • ហេតុអ្វី​អ្នក​គិត​ថា ស្ដេច​មាន​បន្ទូល​ហៅ​បាវ​បម្រើ​នោះ​ថា​ជា​មនុស្ស​ទុច្ចរិត​ដោយ​សារ​គាត់​មិន​បាន​អភ័យទោស​ដល់​គូកន​ខ្លួន​សម្រាប់​បំណុល​នេះ ?

ចូរ​សួរ​សិស្ស​ថា​ក្នុង​ចំណោម​អ្នកទាំងបី​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​តើ​តួអង្គ​នីមួយៗ​តំណាង​ឲ្យ​នរណា ។ ក្រោយពី​ពួកគេ​ឆ្លើយ​តប​ហើយ សូម​សរសេរ​តំណាង​ដែល​មាន​ដូច​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ស្ដេច=ព្រះវរបិតា​សួគ៌, បាវ​បម្រើ=យើង, គូកន=ជន​ដែល​ធ្វើ​ឲ្យ​យើង​រវាត​ចិត្ត ។

  • តើ​អ្នក​គិត​ថា​គោលការណ៍​អ្វី​ខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​ព្យាយាម​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ស្ដីពី​ហេតុផល​ដែល​យើង​គួរ​អភ័យទោស​ដល់​អ្នកដទៃ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​ចង់​ឲ្យ​ព្រះ​អភ័យទោស​ដល់​យើង នោះ​យើង​ត្រូវ​តែ​មាន​ឆន្ទៈនឹង​អភ័យទោស​ដល់​អ្នកដទៃ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​គាត់​កំពុង​មានចិត្តស្មុគស្មាញ​ក្នុង​ការ​អភ័យទោស​ដល់​មនុស្ស​ម្នាក់ទៀត ?

ដើម្បី​ជួយសិស្សស្គាល់​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ ​ដើម្បី​មានឲ្យកាន់តែ​ឆន្ទៈ​អភ័យ​ទោស​កាន់​តែ​ច្រើន សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ដូច​ខាង​ក្រោម ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ ។ ប្រសិន​បើ​អាច​ធ្វើ​បាន សូម​ចែក​ក្រដាស​ឯកសារ​ដល់​សិស្ស​ម្នាក់ៗ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« យើងត្រូវដឹងហើយទទួលស្គាល់នូវកំហឹងទាំងឡាយក្នុងដួង​ចិត្ត ។ វាត្រូវការការបន្ទាបខ្លួន ដើម្បីធ្វើបែបនេះ ប៉ុន្តែបើសិនយើងនឹងលុត ជង្គង់ចុះ ហើយសុំព្រះវរបិតាសួគ៌ប្រទានអារម្មណ៍ នៃការអភ័យទោស នោះ ទ្រង់នឹងជួយយើង ។ ព្រះអម្ចាស់តម្រូវយើងទាំងអស់គ្នាឲ្យ ‹ អត់ទោសដល់មនុស្ស ទាំងអស់ ›​[ គ. និង ស. ៦៤:១០ ] សម្រាប់សេចក្ដីល្អរបស់យើងផ្ទាល់ដោយសារ ‹ ការស្អប់ពន្យឺតដល់ការលូតលាស់ខាងវិញ្ញាណ › [ Orson F. Whitney Gospel Themes ( ឆ្នាំ​ ១៩១៤ ) ទំព័រ ១៤៤ ] ។ លើកលែងតែយើងកំចាត់ចោលនូវការស្អប់ និងភាពល្វីងជូរចត់ចេញពី ខ្លួនយើង ទើបព្រះអម្ចាស់អាចដាក់ការលួងលោម ចូលក្នុងដួងចិត្តរបស់ យើងបាន ។ …

« … ពេលសោកនាដកម្ម សង្គ្រប់ មកលើយើង យើងមិនគួរ ឆ្លើយតបដោយការស្វែងរកការសងសឹកផ្ទាល់ខ្លួននោះទេ ប៉ុន្តែគួរទុកឲ្យយុត្តិធម៌តបតនឹងវា ហើយបំភ្លេចវាចោលទៅ ។ វាមិនងាយស្រួលនឹងបំភ្លេចវាចោល ហើយកំចាត់ចេញពីដួងចិត្តរបស់យើង ពីការអន់ចិត្តដែល កំពុងតែកញ្រ្ចូលឡើងនោះទេ ។ ព្រះអង្គសង្រ្គោះបានប្រទានដល់យើងទាំងអស់គ្នា នូវសេចក្ដីសុខសាន្ត ដ៏ មានតម្លៃតាមរយៈដង្វាយធួនរបស់ទ្រង់ ប៉ុន្តែវាអាចមានដល់យើង ពេល​ដែលយើងមានឆន្ទៈលះបង់នូវអារម្មណ៍អវិជ្ជមាន នៃកំហឹងគំនុំឬ ការសងសឹកប៉ុណ្ណោះ ។ សម្រាប់យើងទាំងអស់គ្នាដែលអត់ទោសដល់ ‹ ពួកអ្នកដែលបំពានដល់ យើង › [ ការបកប្រែ ដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ៦:១៣ ] សូម្បីតែពួកអ្នក ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរក្ដី ដង្វាយធួននាំមកនូវរង្វាស់នៃ សេចក្ដីសុខសាន្ត និង ការលួងលោម » ( James E. Faust « The Healing Power of Forgiveness » EnsignLiahona ខែ ​ឧសភា ឆ្នាំ ២០០៧ ទំព័រ ៦៩ ) ។

  • តើ​ប្រធាន ​ហ្វោស ​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ​អ្វី​ខ្លះ ​ដែលនឹង​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​អ្នកដទៃ ?

  • យោងតាម​ប្រធាន​ ហ្វោស តើ​មាន​អ្វី​អាច​កើត​ឡើង​នៅ​ពេល​យើង​អភ័យទោស​ដល់​អ្នកដទៃ ?

ចូរ​រំឭក​សិស្ស​អំពី​ដំណើរ​រឿង​របស់​ប្រធាន​ ម៉នសុន ​ដែល​បាន​ចែកចាយ​កាល​ពី​ដើម​មេរៀន​នេះ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​សន្និដ្ឋាន​នៃ​ដំណើរ​រឿង​នោះ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ប្រសិនបើ​គ្រួសារ​នោះ​មាន​ចរិត​មិនសូវ​សមរម្យ ពួកគេ​អាចនឹង​បន្ទោស​ប៊ីស្សព និង​បញ្ចេញ​នូវ​អារម្មណ៍​ដ៏​ឈឺចាប់​នោះ ។ តែ​ពេល​ដែល​ប៊ីស្សព បាន​ដឹង​ពី​សោកនាដកម្មនេះ គាត់​បាន​ទៅ​ជួប​នឹង​គ្រួសារ​នោះ ហើយ​បាន​សុំ​អភ័យទោស ។ ដោយ​ឃើញ​ពីការឈឺចាប់នៅ​លើ​ទឹកមុខ ឪពុក​នោះ​បាន​ទទួល​យក​ការ​សុំអភ័យ​ទោស ទាំង​ទឹកភ្នែក រួច​ហើយ​អ្នក​ទាំង​ពីរ បាន​ឱបគ្នា​ដោយ​អារម្មណ៍​នៃ​ការ​យោគយល់​គ្នា » ( « Hidden Wedges » Ensign ខែ​ឧសភា ឆ្នាំ ​២០០២ ទំព័រ ១៩ ) ។

  • តើ​ព្រះអម្ចាស់​ធ្លាប់​ជួយ​អ្នក​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ម្នាក់​ ដែល​បាន​ធ្វើ​បាប​ទាស់​នឹង​អ្នក ឬ​ធ្វើ​ឲ្យ​អ្នក​រវាត​ចិត្ត​បាន​ដោយ​របៀប​ណា ?

  • តើអ្វី​ទៅ​ដែល​ធ្លាប់​ជួយ​អ្នក​ឲ្យ​អភ័យទោស​​អ្នកដទៃ ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នេះ ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​មនុស្ស​ ដែល​ពួកគេ​អាច​នឹង​មិនព្រមផ្តល់នូវ​ការ​អភ័យ​ទោស​ឲ្យ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អធិស្ឋាន​សូម​ឲ្យ​មាន​បំណង​ប្រាថ្នា​មួយ ​ដើម្បី​អភ័យទោស និង​សមត្ថភាព​​បំភ្លេច​ការ​ឈឺចាប់ និង​កំហឹង​ដើម្បី​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ឲ្យ​មានអារម្មណ៍​សុខសាន្ត និងការ​លួង​លោម​ចិត្ត​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៨:២០ ។ « កន្លែង​ណា​ដែល​មាន ​២ ឬ ៣ ​អ្នក ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ការ​សន្យា​ នៃ​ការ​ប្រជុំ​ជាមួយ​គ្នា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ គឺពាក់ព័ន្ធ​ចំពោះ​យើង កាល​ការ​ប្រមូល​ផ្ដុំ​នានា​មាន​អ្នក​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ​ធ្វើ​ជា​អធិបតី ៖

« ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​យើង​ថា​ ដ្បិត​កន្លែង​ណា​ដែល​មាន ​២ ឬ ៣ ​អ្នក ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ ។ (ម៉ាថាយ ១៨:២០សូម​មើល​ផងដែរ គ. និង ស. ៦:៣២ ) ។

« មាន​នូវ​សុវត្ថិភាព​ក្នុង​ការ​រៀន​សូត្រ​គោលលទ្ធិ​ នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដែល​គ្រប់​គ្រង​ដោយ​អ្នក​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ » ( « Reverence Invites Revelation » Ensign ខែ ​វិច្ឆិកា ឆ្នាំ​ ១៩៩១ ទំព័រ ២១ ) ។

ម៉ាថាយ ១៨:២១–២២ ។ « ប្រាំពីរ​ចិតសិប​ដង »

« ចម្លើយ ‘ប្រាំពីរ​ចិតសិប​ដង’ ( បរិមាណ​លើស មានន័យថា គ្មាន​ទី​បញ្ចប់ ) គឺ​សម្រាប់​ជន​ដែល​ធ្វើ​បាប​ទាស់​នឹង​យើង ប៉ុន្តែ​ប្រែ​ចិត្ត ។ ហើយ​ចំពោះ​ជន​ដែល​ធ្វើ​បាប​ចំពោះ​យើង ហើយ​មិន​ព្រម​ប្រែ​ចិត្ត បីដង​ដំបូង​យើង​នៅ​តែ​មាន​កាតព្វកិច្ច​ដើម្បី​អភ័យទោស ប៉ុន្តែ​លើក​ទី​បួន ទីបន្ទាល់​ទាស់​នឹង​អ្នក​ធ្វើ​បាប​នោះ​ត្រូវ​នាំ​យក​ទៅ​ចំពោះ​ព្រះអម្ចាស់ ។ ប្រសិន​បើ​មាន​ការ​ប្រែ​ចិត្ត​ពិត ហើយ​មាន​សំណង​កើតឡើង នោះ​ការ​អភ័យ​ទោស​គឺ​តម្រូវ​ឲ្យ​មាន ប៉ុន្តែប្រសិន​បើ​គ្មាន​ការ​ប្រែ​ចិត្ត​ទេ អ្នក​ធ្វើ​បាប​នោះ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ព្រះ​កាត់​សេចក្ដី ។ រាល់​សេចក្ដី​ណែនាំ​បន្ថែម​នេះ​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៩–៤៨ក្រឹត្យវិន័យ​នៃ​ការ​អភ័យទោស » ( D. Kelly Ogden and Andrew C. Skinner Verse by Verse: The Four Gospels [ ឆ្នាំ ​២០០៦ ] ទំព័រ ៣៧១–៧២ ) ។

ចូរ​កត់សម្គាល់​ថា​ឃ្លា « អ្នក​មិន​ត្រូវ​អត់ទោស » នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៤៤​មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​ខុស​ដែល​មិន​ព្រម​ប្រែចិត្ត​គួរ​ទទួល​ខុសត្រូវ​យ៉ាង​ពេញ​លេញ​ចំពោះ​ទង្វើ​ខ្លួន ។ វា​ពុំ​មែន​មាន​ន័យ​ថា យើង​គួរ​ដក​យក​ការ​អភ័យទោស ឬ​បន្ត​ចងគំនុំគំ​គួនចំពោះ​ពួកគេ ( សូម​មើល Doctrine and Covenants and Church History Seminary Teacher ManualChurch Educational System manual ឆ្នាំ ២០១៣ ] ទំព័រ ៣៤៩ ) ។

ម៉ាថាយ ១៨:២២ ។ ការអភ័យទោស និង​វិន័យ​សាសនាចក្រ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​របៀប​ដែល​ម៉ាថាយ ១៨:២២ លើក​ឡើង​ពី​ស្ថានភាព​ដែល​ទាក់ទង​នឹង​វិន័យ​សាសនាចក្រ ៖

« គ្មាន​ការ​កំណត់​ថា​ បងប្អូន​ប្រុស​គួរ​អភ័យទោស​ដល់​គ្នា​ប៉ុន្មាន​ដង​ឡើយ​ចំពោះ​កំហុស​ផ្ទាល់​ខ្លួន ​ដោយ​ផ្អែក​លើ​ស្ថានភាព​នៃ​ការ​ប្រែ​ចិត្ត​ពិតឡើយ ។ ប៉ុន្តែ​ការណ៍​នេះ​ពុំមែន​ចង់​មាន​ន័យ​ថា សាសនាចក្រ​នឹង​បន្ត​អភ័យទោស ហើយ​រាប់​អាន​ដោយគ្មានទីបញ្ចប់ ដល់​សមាជិក​ដែល​មាន​កំហុស​របស់​ខ្លួន​នោះ​ទេ ។ មាន​ឧទាហរណ៍​នានា​ដែល​ពួក​អ្នក​ធ្វើ​បាប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​នគរ​មិន​ថា​ពួកគេ​មាន​ការ​សោក​ស្ដាយ​ចំពោះ​ទង្វើ​ទុច្ចរិត​របស់​ខ្លួន​ដល់​កម្រិត​ណា​នោះ​ទេ » (  វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ១:៤២៣ ) ។

ម៉ាថាយ ១៨:២៣-៣០ ។ ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​អភ័យទោស​ដល់​ជន​ដែល​ធ្វើខុសនឹងយើង​

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​មាន​ពរ​ដោយ​សារ​ការ​អភ័យទោស​ដល់​អ្នកដទៃ ៖

« ការ​អភ័យទោស​ផ្សះផ្សារស្នាម​របួស​ដ៏​ឈឺចាប់​ខ្លោច​ផ្សារ ពី​ព្រោះ​វា​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​សម្អា​តចេញពី​ដួង​ចិត្ត និង​គំនិត​ស្អប់ខ្ពើម​របស់​អ្នក ។ វា​លាង​សម្អាត​សតិសម្បជញ្ញៈ​របស់​អ្នក​ចេញ​ពី​បំណង​ប្រាថ្នា​ចង់​សងសឹក ។ វា​បង្កើត​ទីកន្លែង​សម្រាប់​ការសម្អា​ត ការព្យាបាល ហើយនិង​ការ​​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ »( « Healing the Tragic Scars of Abuse » Ensign ខែ​ ឧសភា ឆ្នាំ​ ១៩៩២ ទំព័រ ៣៣ ) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន​អំពី​ការ​អភ័យ​ទោស​​ដូច​តទៅ​នេះ ៖

« សូម​ចាំ​ថា ស្ថានសួគ៌​គឺ​មាន​ពោរពេញ​ទៅ​ដោយ​អស់​អ្នក​ដែល​មានចរិតលក្ខណៈ​ស្រដៀង​គ្នានេះ ៖ ពួកគេ​ត្រូវបាន​អភ័យទោស​ឲ្យ ។ ហើយ​ពួកគេ​អភ័យទោស » ( « The Merciful Obtain Mercy » EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០១២ ទំព័រ ៧៧ ) ។