មេរៀនសិក្សានៅផ្ទះ
លូកា ១៨–យ៉ូហាន ១ ( មេរៀនទី ១២ )
សេចក្ដីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដើម្បីអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះទៅទៀត ពួកគេនឹងរៀនថា ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដែលមានព្រះជន្មរស់ឡើងវិញ ដោយមានរូបកាយជាសាច់ និង ឆ្អឹង ។
យោបល់សម្រាប់ការបង្រៀន
លូកា ២៤:១៣-៣២
ព្រះអម្ចាស់ដ៏មានព្រះជន្មរស់ បានមានបន្ទូលទៅពួកសិស្សពីរនាក់នៅលើផ្លូវទៅទីក្រុងអេម៉ោស
ចូរសុំឲ្យសិស្សសញ្ជឹងគិតថា តើពួកគេធ្លាប់មានបញ្ហាស្មុគ្រស្មានក្នុងការដឹងថាទស្សនៈមួយអំពីមនោភាពនៃដំណឹងល្អគឺជាការពិតដែរឬទេ ។
សូមពន្យល់ថានៅក្នុង លូកា ២៤:១៣ យើងរៀនថា មានពួកសិស្សពីរនាក់បានចាកចេញពីយេរូសាឡិមនៅក្នុងថ្ងៃតែមួយដែលស្ត្រីមួយក្រុមបានរកឃើញថា ផ្នូររបស់ព្រះយេស៊ូវនៅទទេស្អាត ។ ពួកគេបានធ្វើដំណើរប្រមាណជា ១០–១២ គីឡូម៉ែត្រ « ទៅឯភូមិអេម៉ាស » ។ ការសិក្សាអំពីបទពិសោធន៍របស់ពួកគាត់នៅតាមផ្លូវទៅភូមិអេម៉ោស អាចជួយយើងដឹងអំពីរបៀប ដើម្បីពង្រឹងទីបន្ទាល់របស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់អាន លូកា ២៤:១៤-១៧ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្នក ដែលបានចូលរួមនឹងពួកសិស្សទាំងពីរនាក់នោះ កាលពួកគាត់កំពុងដើរ ។
-
តើនរណាបានចូលរួមដំណើរនឹងពួកសិស្ស ខណៈពេលពួកគាត់ធ្វើដំណើរទៅភូមិអេម៉ាស ?
-
ហេតុអ្វីក៏ពួកសិស្សពុំស្គាល់ព្រះយេស៊ូវ ? ( ចូរពន្យល់ថា ពាក្យថ្ពឹន នៅក្នុងលូកា ២៤:១៦ ] មានន័យថា រារាំង ឬបិទបាំង ) ។
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង លូកា ២៤:១៧-៣៣ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលពួកសិស្សបានរៀនមកពីព្រះយេស៊ូវ នៅពេលពួកគាត់ដើរជាមួយទ្រង់ដោយពុំស្គាល់ថា ទ្រង់ជានរណាឡើយ ។
-
តើព្រះយេស៊ូវបានសួរពួកសិស្សអ្វីខ្លះ ?
-
តើទ្រង់បានប្រើឧបករណ៍អ្វី ដើម្បីបង្រៀនអំពីព្រះអង្គទ្រង់នោះ ? ( ព្រះគម្ពីរ ) ។
-
នៅក្នុង ខទី ៣២កាលដែលពួកសិស្ស ‹ មានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្ត › តើវាមានន័យយ៉ាងណាដែរ ? ( ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងទីបន្ទាល់ថា ការបង្រៀនអំពីព្រះយេស៊ូវនៅក្នុងបទគម្ពីរគឺជាការពិត ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកសិស្សអាចនឹងបានរៀនមកពីការប្រើបទគម្ពីររបស់ព្រះយេស៊ូវ ដើម្បីបង្រៀនពួកគេជាជាងការបង្ហាញព្រះអង្គទ្រង់ថាជានរណាដោយសាមញ្ញនោះ ។ អ្នកអាចនឹងសុំឲ្យសិស្សពីរបីនាក់ចែកចាយគំនិតរបស់ពួកគេ ។
-
តើគោលការណ៍អ្វីខ្លះ ដែលខគម្ពីរទាំងនេះបង្រៀនអំពីឥទ្ធិពលនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់យើង ? ( បន្ទាប់ពីសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ នៅពេលយើងសិក្សាខគម្ពីរ នោះយើងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ )។
-
ក្រៅពីអារម្មណ៍ខ្មួលខ្មាញ់នៅក្នុងចិត្តរបស់យើង តើអ្នកអាចពិពណ៌នាអំពីអ្វីដែលយើងអាចនឹងដកពិសោធន៍ ពេលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ចូរសុំសិស្សឲ្យរកមើលខគម្ពីរមួយ ដែលបានជួយពួកគេមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទគម្ពីររបស់ពួកគេ ហើយនិងឥទ្ធិពល ដែលពួកគេបានទទួលអារម្មណ៍ ។ អ្នកក៏គួរចង់ចែកចាយខគម្ពីរមួយ ដែលបានជួយអ្នកដោយផ្ទាល់ផងដែរ ។
សូមរំឭកសិស្សថា ទោះជាវាសំខាន់ដើម្បីអានគម្ពីរសញ្ញាថ្មីសម្រាប់ពិន្ទុថ្នាក់សិក្ខាសាលាក្ដី តែអ្វីដែលកាន់តែសំខាន់នោះ គឺដើម្បីសិក្សាព្រះគម្ពីរតាមរបៀបមួយដែលយាងព្រះវិញ្ញាណបរិសុទ្ធឲ្យមកពង្រឹងដល់ទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
ប្រសិនបើអាចធ្វើទៅបាន សូមផ្ដល់ច្បាប់ចម្លងនៃវត្ថុស៊កចំណាំក្នុងសៀវភៅមួយដែលមាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬអញ្ជើញសិស្សឲ្យសរសេរសេចក្ដីថ្លែងការណ៍នោះនៅលើក្រដាសមួយសន្លឹក ឬប័ណ្ណដែលអាចប្រើវត្ថុស៊កចំណាំក្នុងសៀវភៅបាន ។ ( ឯកសារ PDF ដែលអាចបោះពុម្ពបានដោយមានវត្ថុស៊កចំណាំក្នុងសៀវភៅច្រើនមាននៅក្នុងកំណែលើអ៊ិនធើណែតនៃមេរៀននេះ ) ។
ព្រះគម្ពីរសញ្ញាថ្មីសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—មេរៀនសិក្សានៅផ្ទះ ( មេរៀនទី ១២ )
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« គោលបំណងដ៏ចម្បងនៃព្រះគម្ពីរទាំងឡាយ គឺដើម្បីបំពេញដល់ព្រលឹងយើងដោយសេចក្ដីជំនឿទៅលើព្រះ ជាព្រះវរបិតា និងទៅលើព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ …
«… សេចក្តីជំនឿ កើតមកតាមរយៈសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធមកកាន់ព្រលឹងរបស់យើង ព្រះវិញ្ញាណមកកាន់វិញ្ញាណរបស់យើង នៅពេលយើងស្តាប់ ឬ អានព្រះបន្ទូលរបស់ព្រះ ។ ហើយសេចក្ដីជំនឿបានចាស់ទុំ នៅពេលយើងបន្ដទទួលទានព្រះបន្ទូល ។ …
« … ចូរសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់ ដោយមានចេតនា ។ សូមពិចារណា ព្រមទាំងអធិស្ឋានអំពីវា ។ ខគម្ពីរគឺជាវិវរណៈ ហើយវានឹងនាំមកនូវវិវរណៈបន្ថែម » ( ឌី ថត គ្រីស្តូហ្វឺសិន«The Blessing of Scripture»Ensign ឬLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤-៣៥ ) ។
© ២០១៥ ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ដោយអែលឌើរ គ្រីស្តូហ្វឺសិន ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវរបៀបដែលពួកគេអាចកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យដាក់គោលដៅមួយសិក្សាបទគម្ពីររបស់ពួកគេតាមរបៀបដែលអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្កើនសេចក្ដីជំនឿ និងចំណេះដឹងរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងផ្ដល់យោបល់ថា ពួកគេសរសេរគោលដៅនេះនៅលើខ្នងនៃវត្ថុស៊កចំណាំក្នុងសៀវភៅ ដើម្បីពួកគេអាចប្រើវាជាការរំឭកមួយ អំឡុងការសិក្សាបទគម្ពីររបស់ពួកគេ ។
លូកា ២៤:៣៦–៣៩
ព្រះយេស៊ូវបានលេចមកឯពួកសិស្សរបស់ទ្រង់ ហើយបង្ហាញព្រះកាយដែលបានរស់ឡើងវិញរបស់ទ្រង់ដល់ពួកគេ
សូមពន្យល់ថា ពួកសិស្សដែលនៅជាមួយព្រះយេស៊ូវនៅតាមផ្លូវទៅភូមិអេម៉ោស រំពេចនោះបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយបានរៀបរាប់ពីបទពិសោធន៍របស់ពួកគេទៅដល់ពួកសាវក និងពួកសិស្សដទៃទៀត ( សូមមើលលូកា ២៤:៣៣-៣៥ ) ។
សូមអញ្ជើញសិស្សអានវគ្គចំណេះចំណានខគម្ពីរនៅក្នុង លូកា ២៤:៣៦–៣៩ឲ្យឮៗរួមគ្នា ដោយរកមើលអ្វីដែលបានកើតឡើងកាលពួកសិស្សបានប្រាប់បទពិសោធន៍របស់ពួកគេដល់ពួកសិស្សដទៃទៀត ។
-
តើមានអ្វីបានកើតឡើង កាលពួកសិស្សបានប្រាប់ពីបទពិសោធន៍របស់ពួកគេ ?
ចូរបង្ហាញរូបភាពព្រះយេស៊ូវបង្ហាញស្នាមរបួសរបស់ទ្រង់( Gospel Art Book[ ឆ្នាំ ២០០៩ ] ល.រ ទី ៦០, សូមមើលផងដែរLDS.org ) ។
-
តើព្រះយេស៊ូវបានអញ្ជើញពួកសិស្សរបស់ទ្រង់ឲ្យធ្វើអ្វីខ្លះ ដើម្បីជួយពួកគេយល់ថា ទ្រង់គឺពុំមែនជាវិញ្ញាណ តែមានរូបកាយជាសាច់ឈាមនោះ ?
-
តើគោលលទ្ធិអ្វីខ្លះ ដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះ ? ( សិស្សអាចរកឃើញគោលលទ្ធិខុសៗគ្នា ប៉ុន្តែចូរប្រាកដថាអ្នកគូសបញ្ជាក់ថាព្រះយេស៊ូវគ្រីស្ទមានព្រះកាយជាសាច់ និងឆ្អឹងដែលបានរស់ឡើងវិញ ។ សូមសរសេរគោលលទ្ធិនេះលើក្ដារខៀន សូមមើលផងដែរ គ. និង ស. ១៣០:២២ ) ។
សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយទីបន្ទាល់របស់ខ្លួន អំពីការព្រះជន្មឡើងវិញរបស់ព្រះអង្គសង្គ្រោះ ហើយពន្យល់ពីហេតុផលដែលគោលលទ្ធិនេះមានសារៈសំខាន់ចំពោះពួកគេ ឬសូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេសម្រាប់កិច្ចការទី៣ ពីមេរៀនទី ១២ ៖ មេរៀនថ្ងៃទី ៣ ។ សូមបញ្ចប់ដោយថ្លែងទីបន្ទាល់ពីធាតុពិតនៃការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
មេរៀនបន្ទាប់ ( យ៉ូហាន ២-៦ )
សូមពន្យល់ដល់សិស្សថា នៅពេលពួកគេសិក្សា យ៉ូហាន ២–៦ពួកគេនឹងរៀនពីចម្លើយសម្រាប់សំណួរដូចខាងក្រោមនេះ ៖ តើអព្ភូតហេតុជាសាធារណៈលើកដំបូងរបស់ព្រះយេស៊ូវគឺជាអ្វីទៅ ? តើវាបានជួយមាតារបស់ទ្រង់យ៉ាងដូចម្ដេច ? ហេតុអ្វីបានជាទ្រង់បានបោសសម្អាតព្រះវិហារបរិសុទ្ធ ? តើព្រះយេស៊ូវបានប្រកាសជាលើកដំបូងថា ទ្រង់ជាព្រះមែស៊ីទៅដល់នរណា ? តើអ្វីទៅដែលទ្រង់បានបើកសម្ដែងដល់ស្ត្រីម្នាក់នេះអំពីជីវិតរបស់នាងដែលមានតែទ្រង់មួយអង្គគត់ដែលដឹង ? ហេតុអ្វីបានជាព្រះអង្គសង្គ្រោះបានហៅអង្គទ្រង់ថាជាទឹករស់ និងជានំប៉័ងនៃជីវិត ? សិស្សក៏នឹងអានអំពីព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើការងារបម្រើដោយមហិទ្ធិឫទ្ធិ និងដោយព្រះចេស្ដាផងដែរ ។